ភាគ៥៣

1.5K 43 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៥៣

ឡេឡានីនឹងហូស៊ុកក៏គេងអោបគ្នាយ៉ាងស្អិតរមួលក្រោយពីបញ្ចប់សង្គ្រាមកាលពីក្បាលព្រលប់រួចមក ហូស៊ុកញញឹមជាប់មិនឈប់ទោះបីជាគេបិទភ្នែកគេងក៏ដោយព្រោះគេមិនត្រឹមតែបានគ្រប់គ្រងនាង តែគេក៏ដូចជាបានដោះស្រាយរឿងល្អក់កករជាមួយនឹងនាងដែរ។
«នាងល្អិត..ឡេឡានី» ហូស៊ុកក៏អោនមុខតិចៗទៅរកអ្នកដែលគេងលង់លក់ក្នុងរង្វង់ដៃគេឯណោះ ដំបូងនាងល្អិតក៏មិនមានប្រតិកម្មតបតែកាលបើនាយហៅនាងផងថើបនាងផងទាល់តែនាងភ្ញាក់នឹងចងចិញ្ចើមហាក់ដូចជាខឹង។
«ម្ចាស់ប្រុស..ខ្ញុំងងុយណាស់ ហ៊ឺ» ឡេឡានីគ្រហឹមនៅនឹងដើមករតែដៃក៏លូកអោបទ្រូងហាប់ណែនគ្មានអ្វីបិទបាំងរបស់អ្នកម្ខាងទៀតជាប់ទុកដូចជាខ្នើយអោបទៅហើយ ហូស៊ុកគេក៏មិនបានប្រកាន់នឹងរឿងនេះដែរ។
«អស់កម្លាំងខ្លាំងហ្អេស៎?»
«ឈឺខ្លួន..ងងុយគេង ហ៊ឺ» ឡេឡានីរអ៊ូរទាំពីអាការៈក្នុងខ្លួនបណ្ដើរបិទភ្នែកសម្ងំគេងបន្តដដែល ហូស៊ុកក៏ញញឹមរួចទាញនាងឲ្យគេងទ្រោបលើទ្រូងរបស់គេ ឡេឡានីច្បូញមាត់បន្តិចរួចបើកភ្នែកមើលទៅគេភ្លឹសៗ។
«មិចក៏មិនមើលមុខបង?»
«ខ្ញុំនៅខឹង..» ឡេឡានីធ្វើមុខស្អុយប៉ែររួចងាកមើលទៅខាងក្រៅជំនួសឲ្យមុខបុរសដែលប្រលោមស្នេហ៍ជាមួយនឹងនាង ហូស៊ុកទល់អណ្ដាតបន្តិចរួចទាញចង្ការឲ្យនាងបែរមើលមកគេវិញ ទោះជានាងមិនចង់ក៏ដោយ។
«ផ្ដាច់ការ ចូលចិត្តឲ្យតែគេធ្វើតាមខ្លួនឯង ស្អប់ណាស់» ឡេឡានីព្រមមើលមុខគេមែនតែក៏មើលទាំងខឹងត្បិតថានាងមិនចូលចិត្តពេលដែលគេបង្ខំនាងបែបនេះ ហូស៊ុកក៏ញញឹមរួចក្រសោបមុខនាងមកថើបមួយខ្សឺតរួចទើបព្រលែងនាងឲ្យមានសេរីភាពវិញ។
«អ៊ីចឹងពេលនេះបងអាចបកស្រាយរឿងអេមម៉ាលីបានទេ?» រំលឹកដល់ស្រីម្នាក់នោះភ្លាម មុខឡេឡានីកាន់តែក្រម៉ូវតែនាងក៏នៅស្ដាប់ព្រោះនាងក៏ចង់ដឹងថាមានរឿងអ្វីកើតឡើងហើយមានអីខ្លះដែលនាងមិនដឹង?
«បងនឹងអេមម៉ាលីពួកយើងធ្លាប់ជាអ្នកជិតខាងជាមួយនឹងគ្នាតាំងពីក្មេង ហើយលោកប៉ាពួកយើងក៏ជាមិត្តសម្លាញ់នឹងគ្នាតាំងពីជំនាន់នៅរៀន ពួកគាត់ស្និតស្នាលគ្នាខ្លាំងជាលោកប៉ាបងនឹងលោកប៉ាចិញ្ចឹមរបស់បងទៅទៀត..»
«ចុះពេលនេះគាត់នៅឯណា? ព្រោះបើសិនជាគាត់ស្និតស្នាលខ្លាំងអ៊ីចឹងគាត់ក៏គួរតែនៅបានជាគ្នាជាមួយម្ចាស់ប្រុសពេលដែលម្ចាស់ប្រុសត្រូវការ» ឡេឡានីក៏និយាយឡើងទាំងភាពងឿងឆ្ងល់ក៏ព្រោះតែនាងមិនបានដឹងឡើយថាប៉ារបស់ពួកគេស្និតស្នាលនឹងគ្នា ហើយតាំងពីនាងមកដល់ទីនេះក៏មិនដែលមានអ្នកណានិយាយពីគាត់ម្នាក់នោះ។
«គាត់ត្រូវរើទៅរស់នៅជប៉ុនមុននឹងថ្ងៃដែលគេចូលមកធ្វើឃាតប៉ាម៉ាក់របស់បង..»
«អូ! ព្រះអើយ» ឡេឡានីក៏មានការភ្ញាក់ផ្អើលជាខ្លាំងដែលបានលឺហូស៊ុកនិយាយពីរឿងដែលប៉ាម៉ាក់របស់នាយត្រូវគេធ្វើឃាត ឡេឡានីក៏ពេបមាត់តិចៗហាក់ដូចជាចង់យំគ្រាន់តែបានលឺរឿងនេះភ្លាម តែហូស៊ុកក៏ឃើញទាន់រួចទាញនាងមកអោបអឹបជាប់នឹងទ្រូងជាមុន។
«បងមិនអីទេ..ប៉ាម៉ាក់គាត់លំបាកព្រោះតែការមើលថែបងយូរមកហើយ អ៊ីចឹងឲ្យពួកគាត់បានសម្រាកចុះ»
«គ្មានប៉ាម៉ាក់ណាលំបាកនឹងការមើលថែដុំឈាមរបស់ខ្លួនឯងទេ ខ្ញុំជឿថាពួកគេច្បាស់ជាសប្បាយចិត្តដែលឃើញម្ចាស់ប្រុសធំធាត់មកយ៉ាងល្អក្រោមការមើលថែរបស់លោកប៉ាហ្គេសស្ពើបែបនេះ» ហូស៊ុកក៏ងក់ក្បាលទាំងញញឹមគ្រាន់តែទទួលបានការលួងលោមពីនាងល្អិតកំពូលខិលម្នាក់នេះ ឡេឡានីក៏ច្បូញមាត់បន្តិចរួចងើបមុខមើលទៅហូស៊ុកបន្តិចព្រោះតែនាងឆ្ងល់ទៀតហើយ។
«ចុះកាលប៉ារបស់ម្ចាស់ប្រុសនៅរាប់អានគ្នាជាមួយប៉ាស្រីម្នាក់នោះ ពួកគាត់មានដែលផ្សំផ្គុំម្ចាស់ប្រុសជាមួយនឹងនាងទេ?»
«ប្រាកដជាធ្លាប់!» ឡេឡានីក៏ធ្វើមុខស្អុយកាលបើទទួលបានចម្លើយដែលមិនសមស្របនឹងការចង់បានបែបនេះ ស្រីតូចក៏ដកខ្លួនពីការអោបរួចដេកផ្ទាល់នឹងពូកវិញទាំងកាយវិការងក់ងរដាក់ហូស៊ុក នាងបែរខ្នងចេញមិនមើលមុខមិនចង់និយាយសន្ទនាបន្តទៀត។
«ពូកែខាងង៉ក់ងរមិនស្ដាប់គេនិយាយឲ្យចប់តែម្ដងនាងល្អិត..» ហូស៊ុកត្រសុលលូកដៃអោបរាងកាយទទេស្អាតរបស់នាងជាប់ណែន ទោះជាឡេឡានីបេះដៃចេញក៏គេមិនព្រមដែរ។
«ម្ចាស់ប្រុសចូលចិត្តតែអោបអ្នកខឹងអ៊ីចឹងបានជាខ្ញុំមិនចង់និយាយចូលសោះ មើស៎! លែង» ឡេឡានីរើបម្រាស់ខ្លួនជាថ្មី ម្ដងនេះនាងមិនត្រឹមតែត្រូវគេអោបឡើយតែហូស៊ុកក៏បីក្រសោបនាងឡើងរួចក្រោកចេញពីគ្រែព្រះនាងដែលខ្ទេចទួកព្រោះតែសង្គ្រាមស្នេហ៍នាពេលរសៀលនេះ។
«ម្ចាស់ប្រុសចង់យកខ្ញុំទៅណាទៀតហើយ?»
«កូននាគខឹងទៀតហើយ..» ឡេឡានីក៏ភាំងនិយាយមិនចេញបានត្រឹមតែបង្ហាញកាយវិការស្រវ៉េស្រវ៉ាចង់ចាប់ទាញនេះទាញនោះតែយ៉ាងណាក៏នាងមិនអាចចាញ់នាគរាជធំដែលកំពុងតែបីនេះដែរ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Tahanan ng mga kuwento. Tumuklas ngayon