ភាគ១០៤

541 20 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១០៤

គ្រប់យ៉ាងក៏ប្រែក្លាយមកជាស្ងប់ស្ងាត់កាលបើគ្រាន់តែថេយ៉ុងចូលមកដល់ភ្លាម កែវភ្នែកនឹងការចាប់អារម្មណ៍នាយក៏បាញ់សមហដៅទៅរកបុរសចំណាស់ដែលនិយាយមុននោះព្រមទាំងលោកពូរបស់គេដែរ។
«គ្មានអីទេ!»
«លោកប៉ានិយាយមក..ប៉ាម៉ាក់របស់ខ្ញុំគាត់កើតអី? លោកប៉ានឹងពូស៊ុកមានអ្វីលាក់អ្វីជាមួយខ្ញុំមែនទេ?» ថេយ៉ុងក៏មានៈចង់ដឹងលើសដើមថែមទៀត រឿងដែលកាន់តែលាក់នាយកាន់តែចង់ដឹង លោកម្ចាស់ហ្គេសស្ពើក៏ងាកបែរសំឡឹងមើលមកកូនប្រុសចិញ្ចឹមម្នាក់ទៀតឯណោះរួចលូកដៃទះស្មាគេស្រាលៗ។
«ត្រូវធ្វើជាក្មេងល្អ..ប៉ាម៉ាក់ឯងមើលពីលើមកអាចនឹងមិនសប្បាយចិត្តឡើយបើសិនជាឃើញឯងមិនសប្បាយចិត្តបែបនេះ ម៉្យាងទៀត..ប៉ាមានរឿងមួយចង់ក្រើនរំលឹកឯង ឈប់សេពគប់រឺក៏ពាក់ពន្ធ័ជាមួយក្មេងត្រកូលផាទ្រីសៀរ៍នោះទៀត ព្រោះបើសិនជាឯងអាណិតស្រឡាញ់នាងពិត កុំចូលទៅជិតនាង ឯងកាន់តែចូលជិតនាង ជីវិតនាងនឹងកាន់តែគ្រោះថ្នាក់ថែមទៀត អាផាទ្រីសៀរ៍វមិនឈប់ត្រឹមប៉ុណ្ណឹងឡើយ» លោកម្ចាស់ហ្គេសស្ពើមិនចាំបាច់ត្រូវការពាក្យបកស្រាយច្រើនទៅកាន់ថេយ៉ុង គាត់បញ្ចប់ប្រយោគទាំងនេះរួចគាត់ក៏នាំខ្លួនចេញទៅបាត់ ទុកៀ្យថេយ៉ុងនៅឈរភ្លឹកតែម្នាក់ឯង ហូស៊ុកដែលជាភ្នែកជាច្រមុះក្នុងរឿងមួយនេះក៏បានត្រឹមតែលូកដៃកាន់ស្មាក្មួយប្រុសស្រាលៗ។
«ស្ដាប់តាមលោកប៉ាហើយរឹងប៉ឹងឡើង..លោកប៉ាអ្នកម៉ាក់ឯងនឹងសប្បាយចិត្តបើគាត់ឃើញថាឯងរឹងមាំ» ហូស៊ុកក៏ចាកចេញទៅមើលភរិយាគេម្នាក់ទៀតទុកឲ្យថេយ៉ុងនៅឈរធ្មឹងតែម្នាក់ឯងនៅទីនោះ ដៃមាំទម្លាក់ចុះក្ដាប់លាៗតិចៗហាក់ដូចជាគេមានអារម្មណ៍មិនល្អនឹងរឿងនេះ។
(រឺក៏ត្រកូលផាទ្រីសៀរ៍មានអីពាក់ពន្ធ័នឹងប៉ាម៉ាក់យើង?)
ថេយ៉ុងគិតរួចគេក៏ចាកចេញទៅដោយមិននិយាយអ្វីទាំងអស់ ម៉ាដាមម៉ែលក៏ងាកមើលដំណើរចាកចេញរបស់អ្នកប្រុសតូចរួចក៏ប្រញាប់លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ភ្លាមៗនឹងប្រញាប់នាំខ្លួនក្រោកពីកៅអីភ្លាម។
«ម៉ាដាមសុំខ្លួនទៅមុនហើយអ្នកប្រុសធំ ព្រោះអ្នកប្រុសតូចគាត់..»
«ល្អណាស់! ផ្ញើម៉ាដាមមើលប្រុសតូចផង គេអាចមានអារម្មណ៍មិននឹងនរព្រោះតែការសន្ទនាជាមួយលោកប៉ាមុននេះក៏ថាបាន នៅទីនេះទុកឲ្យខ្ញុំជាអ្នកមើលឡេឡានីបានហើយ កុំបារម្ភអី» ម៉ាដាមក៏ញញឹមរួចប្រញាប់នាំខ្លួនចាកចេញ នៅសល់តែហូស៊ុកដែលនៅទីនោះ ស្នាមញញឹមដែលគេមានទៅកាន់ម៉ាដាមមុននោះក៏ប្រែរសាត់ចេញពីផ្ទៃមុខបន្តិចម្ដងៗ ការចាប់អារម្មណ៍ទាំងអម្បាល់ម៉ានរបស់គេក៏ងាកមករកអ្នកដែលគេងស្ដឹងនៅលើគ្រែអ្នកជម្ងឺឯណោះវិញ ហូស៊ុកដាក់ខ្លួនអង្គុយលើកៅអីក្បែរគ្រែរួចលូកក្រសោបម្រាមដៃតូចស្រឡូនរបស់ឡេឡានីមកកាន់ជាប់ណែន មិនភ្លេចផ្ដិតស្នាមថើបលើខ្មងដៃនាងស្រាលៗមុននឹងទម្លាក់ដៃម្ខាងប៉ះអង្អែលផ្ទៃពោះដែលដើមឡើយគេមិនបានចាប់អារម្មណ៍ត្បិតថានាងមិនមានការប្រែប្រួលអ្វីខ្លាំងគួរឲ្យកត់សម្គាល់សោះ បែបនេះហើយទើបគេដឹងខ្លួនយឺតពេលម្ដងទៀតទាល់តែបាន។
«គេងឲ្យបានស្រួលណា៎ព្រះនាងតូចរបស់បង អូននឹងកូនត្រូវតែមិនអីណា៎ ពួកយើងនឹងសាងគ្រួសារតូចមួយដែលអូនបានប៉ងប្រាថ្នានោះជាមួយគ្នាណា៎» ហូស៊ុកនិយាយទៅកាន់នាងទាំងញញឹម តែញញឹមទាំងទឹកភ្នែកហូរស្រក់ គេមិនដែលរំពឹងថាគេនឹងមកមើលនាងធ្លាក់ក្នុងសភាពបែបនេះម្ដងហើយម្ដងទៀតឡើយ គិតចុះគិតឡើងគ្រប់យ៉ាងប្រៀបដូចជាកំហុសរបស់គេទាំងស្រុងអ៊ីចឹង ព្រោះតែអតីតកាលរបស់គេក៏ធ្វើឲ្យនាងក្លាយទៅជាបែបនេះ គេជាមនុស្សអាក្រក់ខ្លាំងណាស់ពិតទេ?
«បងមិនគួរលែងដៃអូនទេ បងខំគិតថាវាជាវិធីល្អដែលអាចឲ្យអូននឹងកូនវីនមានសុវត្ថិភាព តែបងគិតខុសមួយជំហានទៀតហើយឡេឡានី..» ហូស៊ុកអោនជ្រប់មុខនឹងដៃរបស់ឡេឡានីរួចយំខ្សឹបខ្សួលតែមកម្នាក់ឯងនៅទីនោះ អ្នកដែលដេកធ្មឹងឯណោះក៏មានទឹកថ្លាមួយតំណក់ហូរដាមតាមកន្ទុយភ្នែករបស់នាង តើវាជាទឹកភ្នែកនៃភាពឈឺចាប់ដែលនាងចង់បង្ហាញប្រាប់គេមែនទេ?

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Tempat cerita menjadi hidup. Temukan sekarang