ភាគទី៨០

626 28 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៨០

ព្រឹកថ្ងៃថ្មី..
ត្របកភ្នែកតូចស្ដើងបើកឡើងខណៈមានសំឡេងក្ដុងក្ដាំងដូចជាធ្លាក់ចានឆ្នាំងអ៊ីចឹង ឡេឡានីប្រញាប់ប្រញាល់ស្ទុះស្ទាត្បិតនាងគិតថារូម៉ាកូនស្រីរបស់នាងជាអ្នកធ្វើឲ្យរបស់របរធ្លាក់ដូចជាទម្លាប់ តែនាងក៏បែរជាលុបចោលរាល់ការគិតទាំងអស់ត្បិតថានាងបានដឹងនឹងឃើញថាខ្លួនឯងមិនបាននៅផ្ទះហើយការចងចាំកាលពីម្សិលមិញក៏ត្រឡប់ចូលមកក្នុងការគិតរបស់នាងភ្លាម ឲ្យនាងចាំថានាងមកទីនេះជាមួយនឹងអ្នកផ្សេងមិនមែនជាកូនស្រីនាងរឺក៏គូដណ្ដឹងនាងឡើយ។
«ហ៊ឹម» តែនាងក៏មិនអាចធ្វើខ្លួននៅស្ងៀមបានឡើយត្បិតថានាងលឺសំឡេងធ្លាក់មុននេះខ្លាំងណាស់ មិនថាអ្នកណានៅទីនោះ ហើយមិនដឹងថាម្នាក់នោះមានគ្រោះថ្នាក់រឺក៏អត់ឡើយ។
ក្រាក!ប្រាវ
សំឡេងទ្វារបន្ទប់បើកឡើងខណៈសំឡេងធ្លាក់របស់ផ្សេងទៀតបន្លឺឡើងដែរ ឡេឡានីជ្រឹមភ្នែកទាំងងងុយរួចងាកសំឡឹងរកមើលប្រភពមុននឹងប្រទះភ្នែកនឹងម្ចាស់កាយមាំទាំដែលកំពុងតែឈរបោសអាវហូឌីដែលមានប្រឡាក់ដីស្រម៉កដូចធ្លាក់អ្វីពីលើ នាងចោលភ្នែកហួសទៅមើលក៏ឃើញថាមានកង់មួយនៅក្បែរនោះបានន័យថាគេប្រឡាក់ដោយសារតែទាញកង់នោះជាមិនខានឡើយ។
ឡេឡានីព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិចរួចចូលទៅកាន់តែកៀកជិតជាមួយនឹងគេ ស្រីតូចមិនស្នើរខ្លួនចូលជួយតែក៏បានត្រឹមតែឈរអោបដៃសំឡឹងមើលទៅអ្នកកំពុងតែបោសសម្អាតធូលីពីខ្លួនឯណោះវិញ។
«កំពុងធ្វើអី?» សំឡេងតូចស្រាលបន្លឺព្រមជាមួយនឹងភាពសោះកក្រោះតែក៏នាំឲ្យអ្នកដែលកំពុងតែស្ដាប់ឯណោះញញឹមបិទមាត់មិនជិតតែម្ដង ហូស៊ុកប្រញាប់លូកដៃបោសខ្លួនឲ្យស្អាតរូចទើបងាកបែរមើលមកចំនឹងអ្នកកំពុងតែអោបដៃសំឡឹងមើលទៅគេឯណោះវិញ ឡេឡានីបង្ហាញទឹកមុខដូចជាខឹងនឹងគេបន្តិច ងក់ងរបន្តិចដែលកាន់តែធ្វើឲ្យនាងមានភាពទាក់ទាញលើសដើមថែមទៀត។
«ក្រោកហើយ?!»
«បើខ្ញុំមិនក្រោក អ៊ីចឹងលោកគិតថាព្រលឹងខ្ញុំមកនិយាយជាមួយនឹងលោកមែនទេ?» គេព្យាយាមសួរនាងទាំងផ្អែមល្ហែម តែឡេឡានីក៏បែរជាឆ្លើយតបទាំងគម្រោះគម្រើយមកកាន់គេទៅវិញ តែហូស៊ុកក៏មិនបានប្រកាន់ខឹងនឹងនាងសូម្បីតែបន្តិច ព្រោះនាងជាព្រះនាងតូចរបស់គេ មនុស្សដែលគេសម្របខ្លួនជាមួយជានិច្ច។
«ដឹងហើយបាទ៎..ឆាប់ទៅអង្គុយនៅរានហាលផ្ទះឯណោះទៅ ខ្ញុំបានរៀបចំអាហារទុកឲ្យនាងរួចរាល់អស់ហើយ» ហូស៊ុកចង្អុលទៅកាន់ទីកន្លែងដែលគេបានរៀបចំអាហាររួចទើបរៀបចំលើកកង់ដែលប្រឡាក់នោះឡើងបំណងចង់យកទៅលាង។
«ចុះលោក..»
«លោកមិនគិតញ៊ាំទេ?» ឡេឡានីសួរនាំគេទាំងដែលនាងមើលទៅដូចជារុញរាបន្តិចមិនប្រាកដថានាងហៅគេមែនរឺក៏ហៅព្រោះតែមិនចង់មើលទៅដូចជាមនុស្សអត់ចិត្តសោះ។
«មិនអីទេ! នាងញ៊ាំចុះ ខ្ញុំលាងកង់រួចទើបខ្ញុំឡើងទៅញ៊ាំ» ហូស៊ុកពោលទាំងសំឡេងស្រាលនាំឲ្យឡេឡានីងាកមកចាប់អារម្មណ៍ជាមួយនឹងអ្វីដែលនាយកំពុងតែធ្វើជាជាងឃ្លានអាហារពេលព្រឹកវិញ។
«ចុះលោកគិតចង់ធ្វើអ្វីជាមួយកង់មួយនេះ?» ឡេឡានីចូលមកដល់ក៏សួរទាំងដៃម្ខាងលូកកាន់ប៉ះកែបកង់ដែលមានធូលីហ៊ុមព័ទ្ធ័នោះ អ្វីដែលនាងឃើញនឹងចាប់អារម្មណ៍ជាងគេនោះគឺអង្កាំពណ៌ឈូកដែលចងជាប់នឹងកែបឯណោះ។
«លោកប្រាកដហើយថាវាជារបស់លោក?» ឡេឡានីមិននិយាយតែក៏លូកទាញយកបន្ដោងដែលដាក់ជាប់នៅលើនោះយកមកមើល ហូស៊ុកក៏ងាកមើលទាំងឆ្ងល់ដូចគ្នាហាក់បីដូចជាគេមិនចាំដូចគ្នាថាមានរបស់នេះពីពេលណាមក?
«ប្រហែលជារបស់ប្រពន្ធលោកពូអីទេដឹង..នេះខ្ញុំទុកឲ្យវិញណា៎» គ្រាន់តែលឺពាក្យថាប្រពន្ធកូនភ្លាមអ្នកដែលកំពុងទាញទុយោបំណងចង់លាងកង់ឯណោះក៏ងាកមើលមកឡេឡានីភ្លាម ស្រីតូចក៏សំឡឹងគេបករួចលើកស្មាឡើងតិចៗ។
«យ៉ាងមិចរឺ? ខ្ញុំនិយាយខុសហ្អេស៎? លោកពូមានអាយុប្រហែលជាស្របាលនឹងបងហេនរីហើយ អ៊ីចឹងក៏គួរតែមានប្រពន្ធមួយនឹងកូនមួយឡូបាត់ទៅហើយ» ហូស៊ុកក៏មិនទាន់តបតរអ្វីតែទាញទុយោមករួចបើកបាញ់លាងសម្អាតជើងកង់ខាងមុខ។
«ឲ្យមានកូនមួយឡូឯណា បើប្រពន្ធមិនទាំងចាំប្ដីផង?» ហូស៊ុកនិយាយរង៉ូវៗម្នាក់ឯងតែឡេឡានីនៅតែស្ដាប់លឺ ស្រីតូចចងចិញ្ចើមនឹងចូលទៅជិតអ្នកកំពុងតែបាញ់លាងកង់នោះភ្លាម។
«លោកពូនិយាយអីមុននេះ? ខ្ញុំអាចស្ដាប់បានណា៎»
«មិនមានអីទេ គ្រាន់តែនិយាយលេងកុំឲ្យអផ្សុក» ហូស៊ុកក៏ជ្រើសរើសមិននិយាយបកស្រាយដូចជាមុនៗនេះ គេបង្ហាញកាយវិការហាក់ដូចជាចង់ងក់ងរជាមួយនឹងនាងដែលនិយាយរឿងប្រពន្ធកូនជាមួយនឹងគេ ទាំងដែលគេមិនដែលពាក់ពន្ធ័ជាមួយស្រីណាសោះក្រៅពីនាង។
«អត់ទេ! មុននេះលោកពូនិយាយអ្វីផ្សេង ដូចជានិយាយជាមួយខ្ញុំ..លោកពូ..ពូ និយាយទៅមើល»
«ពូ..លោកពូ ហ្អា៎..ហ្អាយ៎» ឡេឡានីចចេសចង់ដឹងលឺជាខ្លាំងដល់ថ្នាក់នាងត្រសុលសសៀរចូលមកជិតគេ ព្យាយាមទាមទារឲ្យគេនិយាយ តែនាងក៏បែរជារអិលនឹងស្មៅសើមៗពីទឹកលាងកក់ឯណោះនាំឲ្យនាងអស់ជំហរចង់ដួលតែបានហូស៊ុកក្រសោបកាន់ចង្កេះនាងជាប់ដួលទៅជាមួយនឹងគ្នាដោយខ្លួននាយដេកខ្ពោកលើស្មៅ ឡេឡានីក៏ដួលខ្ទប់មុខនឹងទ្រូងហាប់ណែនរបស់គេ ទឹកទុយោនៅនឹងដៃរបស់នាងក៏ធ្លាក់ចុះក្បែរកង់បាចសាចទឹកពេញរាងកាយកម្លោះក្រមុំដែលសង្កត់នៅលើគ្នាឯណោះ សន្សើមទឹកត្រជាក់ៗស្រក់ជោគជាំរាងកាយស្រីតូចដែលនៅពីលើរាងកាយនាយហូស៊ុក រាងកាយស្រឡូនស្រឡៅក៏បង្ហាញមកអ្នកក្រោមខ្លួននាងពេញៗភ្នែក។
«ខ្ញុំ..ខ្ញុំងើបហើយ ហ៊ឹម» ឡេឡានីមិនអាចមានពេលវេលាជំទាស់ឡើយត្បិតថាអ្នកនៅក្រោមខ្លួននាងក៏ងើបថើបបបូរមាត់នាង បបូរមាត់ក្រាស់ចាប់មានចលនារុញអណ្ដាតចូលដួសដងភាពផ្អែមល្ហែមពីមាត់នាង ស្រីតូចយើងដែលគួរតែរុញគេចេញក៏បែរជាភាំងនៅស្ងៀមមិនរើបម្រាស់ត្បិតការថើបមួយនេះ ការអោបក្រសោបមួយនេះវាហាក់ដូចជារំលឹកនាងនូវរឿងខ្លះ សំឡេងខ្លះក៏បន្លឺឡើងពេញក្នុងខួរក្បាលរបស់នាង។
(អឹប..នាងមិនអីទេ?)
(មិចក៏មាត់..មាត់ម្ចាស់ប្រុសអត់ផ្អែមដូចក្នុងរឿងភាគចឹង?)
គ្រាន់តែឃ្លាប្រយោគដែលនាងនឹកឃើញនេះបញ្ចប់ភ្លាម ឡេឡានីក៏ប្រញាប់រុញហូស៊ុកចេញភ្លាម មុខនាងខ្លួននាងក៏ឡើងក្រហម ស្រីតូចប្រញាប់នាំខ្លួនទទឹកជោគឲ្យក្រោកឡើង ខណៈហូស៊ុកក៏ក្រោកតាមនាងទាំងមិនយល់ ព្រោះមុននេះនាងក៏សម្របតាមគេតែពេលនេះនាងក៏បែរជារុញគេចេញទៅវិញ នេះមានរឿងអី?
«មានរឿងអី? ឡេឡានី..»
«កុំ..កុំចូលមក លោកពូនៅត្រង់នោះហើយ ខ្ញុំ..ខ្ញុំគិតខលទៅកូនបន្តិចសិន ម៉ា..ម៉ាច្បាស់ជារកខ្ញុំ» ឡេឡានីក៏រកលេសចាកចេញពីហូស៊ុកដោយលើកយករូម៉ាជាសម្អាង តែហូស៊ុកអ្នកដែលបានដឹងថារូម៉ានៅឯណា នៅជាមួយអ្នកណាឯណោះក៏ចូលទៅរកឡេឡានីរួចចាប់ដៃនាងជាប់។
«ឡេឡានីកុហកមិនសមទេ ថើបខ្ញុំហើយចង់គេចមែនទេ?»
«មិនមែនអ៊ីចឹងទេ តែ..អ..អ៊ួក អ៊ួក» ឡេឡានីក៏លើកដៃខ្ទប់មាត់ខ្លួនឯង នឹងព្យាយាមងាកចេញពីហូស៊ុក ស្រីតូចលើកដៃរីតទ្រូងរួចងាកមើលទៅអ្នកដែលកាន់ដៃនាងឯណោះ។
«អាវពូសើមហើយ..ទៅប្ដូរចេញទៅ»
«ប្ដូរជាមួយគ្នាទៅ ចាំពូប្ដូរឲ្យដែរ»
«ចាស់ព្រើសអ៊ីចឹងបានជារកប្រពន្ធកូនមិនបានដូចគេ»

ហូស៊ុក៖ ប្រពន្ធនៅនឹងគ្រាន់គេអត់ស្គាល់🤣

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Tempat cerita menjadi hidup. Temukan sekarang