ផ្តើមរឿង

84 3 0
                                    

ទីក្រុងឡុងដ៍, ប្រទេសអង់គ្លេស

១៨ឆ្នាំក្រោយមក...
ព្រះបរមរាជវាំង

នៅក្នុងប្រាសាទមាសមួយដែលស្ថិតនៅចំកណ្តាលទីក្រុងកំពុងឈរបង្អួតសម្រស់នៅចំកណ្តាលទីក្រុងឡុងដ៍ ដែលជាកម្មសិទ្ធរបស់អ្នកអង្គម្ចាស់រូបសង្ហាវ័យ៤៣ឆ្នាំ ប៉ុន្តែរូបសម្បត្តិរបស់ទ្រង់ប្រៀបដូចមានព្រះជន្មទើបតែ៣០ឆ្នាំ។ អ្នកអង្គម្ចាស់ អេដឌី ហ្វាំងឡង់ ជាបុត្រាស្នងរាជ្យបន្ទាប់របស់ខ្សែរាជវង្សប្រទេសអង់គ្លេស ទ្រង់មានភាពប៉ិនប្រសព្វជាច្រើន ទាំងចំណេះដឹង កីឡា ថែមទាំងសមត្ថភាពដឹកនាំទៀតផង។ រាងសង្ហារចុះពីលើជណ្តើរក្នុងឈុតសម្លៀកបំពាក់ក្រហ្សេបែបលំដាប់រាជវង្ស ដែលមានភិលៀងអមពីក្រោយ និង អង្គរក្សឈរត្រៀបត្រាចាំស្តាប់បញ្ជា

"អ្នកនាងតូចមកដល់ព្រលានយន្តហោះហើយ អ្នកអង្គម្ចាស់!" ប្រាន់ដ័ររាយការណ៍ពីសកម្មភាពរបស់អ្នកនាងតូច ដែលគ្រប់គ្នាដឹងថាជាមនុស្សម្នាក់ដែលអ្នកអង្គម្ចាស់ហួងហែងខ្លាំងបំផុត
"នាងមកជាមួយអ្នកណា?"
"តែម្នាក់ឯងទេ ក្រាបទូល!"
"គ្រាន់តែពេញវ័យភ្លាម ក៍ដើរឆ្លងប្រទេសម្នាក់ឯងភ្លែត ពិតជាក្លាហានមហាលោតផ្លោះរបស់គេ" កាយសង្ហាស្តីបន្ទោសនាងល្អិតតិចៗ ប៉ុន្តែទឹកមុខមិនបានសបញ្ជាក់ថាខឹងនាងអីបន្តិចនោះទេ។

រីងៗ

គ្រាន់តែឡើងដល់ឡានភ្លែត សម្លេងទូរសព្ទ័រោទិ៍ក្នុងហោប៉ៅរបស់ទ្រង់ក៍បន្លឺឡើង និង បង្ហាញយ៉ាងច្បាស់ថាជាការខលចូលពីប្រទេសកូរ៉េ ហើយក៍គ្មានអ្នកណាក្រៅពី ផាក ជីមីន លោកប៉ាកំពូលក្រិតក្រម្យកូនស្រី តែក៍ខ្លាចកូនស្រីណាស់ដែរ
(ហេឡូ... អ្នកអង្គម្ចាស់!)
(និយាយធម្មតាបានហើយ... បើមិនចង់ស៊ីមីស៊ីល!!!) អេដឌីគម្រាមអ្នកម្ខាងទៀតដោយសម្លេងមាំ
(ហ្អើយ រកតែឯងត្រឹមត្រូវបន្តិចមិនបាន!!!)
(មានការអីមែនទេ?)
(គឺ គ្រីស្តាល់រត់ទៅអង់គ្លេសទៀតហើយ ថែមទាំងមិនយកអង្គរក្សទៅតាមទៀត... ឯងមានឃើញនាងទេ? នាងច្រម៉ក់ហ្នឹងចំជាក្បាលរឹងពិតមែន មិនដឹងកាត់ចរិតតាមអ្នកណា?) ជីមីនឈរជ្រែងចង្កេះថាឲ្យកូនស្រីបណ្តូលចិត្តពីក្រោយខ្នង
(អ្នកណាជាប៉ានាងចុះ?)
(អញ!)
(កាត់ទៅរកឯងហ្នឹង!!! មិនអីទេ យើងកំពុងតែទៅយកនាងហើយ!)
(ល្អ ផ្ញើរកូនស្រីយើងផងវើយ... នាងទើបតែពេញក្រមុំផង ហាមឲ្យប្រុសណាមកជិតកូនស្រីអញឲ្យសោះ!)
(ដឹងហើយ!!!!)
ទុត!!!
អ្នកអង្គម្ចាស់ចុចផ្តាច់ខ្សែអ្នកម្ខាងទៀត ដោយមិនភ្លេចញ៉ាក់ចិញ្ចើមបែបកំហូចដាក់មនុស្សជំនិត ដែលគ្មានអ្នកណាដឹងថា ព្រះទ័យទ្រង់កំពុងមានព្រះតម្រិះអ្វីនោះទេ?
"ទោះឯងមិនផ្តាំក៍យើងគ្មានឲ្យអាចង្រៃណាមកក្បែរនាងដែរ ផាក គ្រីស្តាល់"

ព្រលានយន្តហោះ...

ស្រីស្អាតកម្ពស់១ម៦៥ ពាក់ស្បែកជើងប៉ាត់តាបែបដូចនិស្សិត ថែមទាំងលើកសក់បួងបង្ហាញកញ្ជឹងកសខ្ចី ជាមួយសម្បុរសសឹងតែដូចបណ្តូលចេក តែងខ្លួនជិះយន្តហោះពីកូរ៉េបែបសាមញ្ញៗ គឺ អាវយឺតសរលុង និង ខោខ្លីត្រឹមក្រលៀន មើលឲ្យស្រួលហាក់ដូចនាងតូចមិនបានស្លៀកខោអ៊ីចឹង ។

"អីកៗ ហ៊ូ... ទីបំផុតយើងមានសេរីភាពហើយ!!!" គ្រីស្តាល់ពត់ពែនខ្លួនសប្បាយចិត្តដែលរត់គេចពីលោកប៉ាមហាតឹងតែងរបស់នាងបានសម្រេច។ នាងសម្រេចមកដើរលេងអង់គ្លេសម្នាក់ឯង ចង់សាកជីវិតដូចយុវវ័យទូទៅ ថាវាមានន័យបែបណា។ រាងល្អិតអូសវ៉ាលីដើរផងលោតផង រាំផង ដើម្បីទៅហៅតាក់ស៊ីក្រោមខ្សែភ្នែកចចកកំណាចដែលកំពុចសម្លឹងមើលនាងពីចម្ងាយទាំងគ្រវីក្បាល
"ស្អីចេស? នេះពេញក្រមុំ ឬជាក្មេងវិទ្យាល័យទៅ? ហើយមើលស្លៀកពាក់ចុះ នេះបម្រុងទៅអូតសាច់អ្នកណា? ប្រាន់ដ័រ!" ចុងសម្លេងគេហៅជំនិតខ្លួនមកជិត
"ក្រាបទូល!"
"ដោះអាវក្រៅរបស់ឯងមកឲ្យយើង!"
"ទ្រង់គិតចង់ធ្វើអ្វីដែរ ក្រាបទូល?"
"យកទៅគ្របក្មេងមិនចេះធំ" គេប្រាប់រួចដើរសម្តៅទៅរកនាងតូចដែលកំពុងរៀបឡើងឡានតាក់ស៊ី។ គ្រីស្តាល់រវល់ត្រេកអរទើបមិនដឹងថាកំពុងមានព្យុះបក់មករកខ្លួននោះទេ។

ខ្វាប់...

ដៃស្រឡូនរបស់នាងត្រូវទាញកន្ត្រាក់ឲ្យបែរក្រោយមួយទំហឹង
"វ៉ាយៗ អ្នកណា? អ្ហេ..." ស្រីតូចបើកភ្នែកធំៗពេលឃើញអង្គរក្សមាឌធំ និង មុខសង្ហារដែលនាងស្គាល់ច្បាស់ថាអ្នកណា
"ដើរផង រាំផងដូចសប្បាយណាស់ហ្ននាងល្អិត?" គេសែនគនរឺតនឹងថ្ពាល់ប៉ោងៗ និង ទឹកមុខមិនដឹងខ្យល់ស្អីរបស់នាងខ្លំងណាស់
"អុញ!!! ចុះម្ចាស់ពូចង់ឲ្យខ្ញុំម្ចាស់ដើរផង យំផង អាហ្នឹងមិនក្លាយជាមនុស្សសតិមិនគ្រប់បាត់ទៅហើយចឹង!"
"ផាក គ្រីស្តាល់!!!"
"តិចៗ កុំខឹងអីម្ចាស់ពូ មនុស្សចាស់ឆាប់ខឹងមិនល្អទេ" បាតដៃតូចអង្អែលទ្រូងរឹងមាំរបស់អ្នកអង្គម្ចាស់រូបសង្ហាដែលកំពុងខឹងកម្តៅដល់មួយលានអង្សារ

សូមរង់ចាំភាគបន្ត...

400like50share ណា សម្រាប់ភាគបន្ត

ម្ចាស់ស្នេហ៍អ្នកអង្គម្ចាស់Where stories live. Discover now