ជំនិតដៃស្តាំព្យាយាមអស់ពីសមត្ថភាពហាមប្រាមអ្នកអង្គម្ចាស់ឲ្យដើរផ្លូវដែលគ្មានអ្នកណាម្នាក់រងទុក្ខ ព្រោះសម្រាប់គេ មិនថាជាអ្នកអង្គម្ចាស់ឬ គ្រីស្តាល់សុទ្ធសឹងតែជាមនុស្សសំខាន់របស់គេដូចគ្នា ដូច្នេះហើយជៀសវាងរឿងមិនល្អកើតឡើង ... គេត្រូវហាមអង្ករមិនឲ្យដាក់ចូលឆ្នាំង។
"ប្រាន់ដ័រ? ប្រាន់ដ័រ" អ្នកអង្គម្ចាស់ឃើញជំនិតមិនមាត់ ដៃអង្អែលខ្សែក្រវ៉ាត់ការពារមិនឈប់ទើបអត់មិនបាននឹងសួរនាំ...
"ក្រ...ក្រាបទូល? ទ្រង់មានអ្វីដែរក្រាបទូល?"
"អារម្មណ៍ឯងហោះទៅដល់ណាហើយ? ឯងបម្រុងឲ្យយើងដេកក្នុងឡានមែនទេ? នេះយើងអង្គុយឡើង២០នាទីហើយវើយ ? នឹកអ្នកណាហ្អាស?" គេសួរឡើងដោយការមួម៉ៅ
"អត់ទេ កំពុងគិតថាតើគ្រីស្តាល់កំពុងចង់ធ្វើអី្វនៅពេលនេះ ព្រោះសង្កេយឃើញអ្នកនាងតូចមើលទៅដូចចង់ធ្វើអ្វីម្យ៉ាងក្រាបទូល!"
"បណ្តោយនាងទៅ!"
"បណ្តោយ? ទ្រង់មិនខ្វល់ទេឬ? មិនចង់ដឹងទេហ៎?"
"ឯងដូចជាសួរច្រើនដល់ហើយ? ឆាប់ចេញឡានទៅ!" អ្នកអង្គម្ចាស់មានបន្ទូលឡើងដោយសម្លេងស្មើរធេង មើលមិនធ្លុះថាទ្រង់កំពុងគិតអ្វីនោះទេ។ គេមានផែនការរបស់គេក្នុងការនៅក្បែរគ្រីស្តាល់ដោយពុំឲ្យប្រាន់ដ័រចាប់អារម្មណ៍ថាគេខ្វល់ពីនាង កាន់តែមិនចង់ឲ្យម្ចាស់ខ្លួនបានចិត្ត។គ្រាន់តែសម្លេងឡានរំកិលចេញពីប្រាសាទភ្លាម... ម្ចាស់រាងកាយតូចច្រឡឹងដែលកំពុងលួចមើលសកម្មភាពពីខាងលើ លេចស្នាមញញឹមឡើងបង្ហាញពីការពេញចិត្ត។ មិនបង្អង់យូរ គ្រីស្តាល់ ចាប់ផ្តើមយកភួយស និង កម្រាលពូកមកចងជាប់គ្នា រួចទម្លាក់តាមបង្អួចដើម្បីធ្វើសកម្មភាព... រត់!
"មែនហើយ!! រត់! នេះឯងថ្លើមធំណាស់ គ្រីស្តាល់អើយ! បើម្ចាស់ពូដឹងប្រាកដជាបានបាក់កមិនខានទេ!!!" នាងតូចរអ៊ូតែមាត់ទេ តែមិនបានបញ្ឈប់ចិត្តចង់រត់គេចនោះទេ។ នាងយកខោអាវតែ២កំប្លេ និង ប៉ាស្ព័រជាប់ខ្លួនប៉ុណ្ណោះ ព្រោះរបស់ផ្សេងនាងអាចទិញតាមក្រោយបាន។
"ព្រះអើយ!!! លោកប៉ា អ្នកម៉ាក់ជួយកូនផង ខ្ពស់ណាស់ តិចបាក់កស្លាប់ទៅនៀក តែមិនអីទេៗដើម្បីសេរីភាពឯងត្រូវតែតស៊ូ!" ១! ២! ៣ ស្រីតូចបិទភ្នែកសម្រូតខ្លួនចុះទាំងព្រលឹងឡើងដល់ឋានទេវតាបាត់ហើយ។
វឹប!
អុញ? ម៉េចបានជើងយើងមិនប៉ះដីអញ្ជឹង?
"វ៉ាយយយយ..."
"យ៉ាងម៉េចក្មេងជើងល្អ?" អ្នកអង្គម្ចាស់រត់មកទ្ររាងកាយដែលសម្រូតខ្លួនពីជាន់ទី៤នៃប្រាសាទដោយមិនខ្លាចស្លាប់ ចំជាគួរឲ្យវៃបែកគូទពិតមែន។