Part 2

34 2 0
                                    

កាយសង្ហារដែលពាក់ម៉ាសពណ៌ខ្មៅលាក់ទឹកមុខខឹងសម្បារស្រីតូចចំពោះមុខសឹងតែចាប់បោកនៅនឹងព្រលានយន្តហោះពីទោសហៅគេថាជាមនុស្សចាស់ចំពោះមុខកងអង្គរក្ស។ ប្រាន់ដ័រដែលមើលឃើញពីចំហាយក្តៅគគុករបស់ទ្រង់ រហ័សចូលមកខ្សឹបដាក់ត្រចៀក...
"លែងដៃអ្នកនាងតូចសិនទៅ ក្រាបទូល!!! ខ្លាចមានអ្នកណាមកឃើញនឹងប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ទ្រង់..." អ្នកកំលោះបញ្ចុះបញ្ចុលបន្សាបកំហឹងក្នុងទ្រូងរបស់អ្នកអង្គម្ចាស់ ដែលធ្វើឲ្យទ្រង់រហ័សក្រសោបទប់កំហឹងក្នុងទ្រូងវិញ។ ប្រាកដណាស់ ថាពាក្យសម្តីទាំងនោះក៍នាងក្រមុំស្តាប់លឺដែរ
"ម្ចាស់ពូ លែងដៃគ្រីស្តាល់សិនទៅ!" នាងតូចធ្វើទឹកមុខធុញទ្រាន់ពេញទំហឹង នេះនាងខំគេចពីលោកប៉ាមហាផ្តាច់ការ បែរជាគេចមិនផុតពីម្ចាស់ពូទៅវិញ
"ដើរតាមយើងមក គ្រីស្តាល់!" សម្លេងមាំៗ គ្មានភាពទន់ភ្លន់សម្លុតក្មេងឡេឡឺដែលកំពុងខាំមាត់សម្លក់គេ
"..." គ្រីស្តាល់មិនត្រឹមតែមិនមាត់នោះទេ ថែមទាំងត្រមជើងអូសវ៉ាលីរត់ទៀតផង ដែលមិនអាចគេចផុតពីក្រសែភ្នែករបស់គេឡើយ។
"ឯងហ៊ានតែរត់កន្លះជំហាន យើងនឹងដាក់ទោសឯងភ្លាម!"
"ម្ចាស់ពូ!!!!" នាងទន្ទ្រាំជើងខ្លាំងៗមិនសុខចិត្ត
"ឯងសាកមើលទៅ ថាសណ្ឋាគារក្នុងប្រទេសអង់គ្លេសមួយណា ដែលហ៊ានទទួលឯងស្នាក់នៅ បើយើងចេញបញ្ជាតែមួយម៉ាត់ ប្រាកដណាស់ថាឯងនឹងដេកតាមចិញ្ចើមថ្នល់មិនខាន!" អ្នកអង្គម្ចាស់តាមទាន់ជាន់កែងក្មេងក្បាលខូច ទើបបោកគ្រាប់បែកចោលរួចដើរចេញទៅបាត់ដោយមិនខ្វល់ពីនាងតូចតទៅទៀត។ ហ៊ានណាស់ដែលចង់គេចពីយើង ដាក់ទោសខ្លះទើបសាកសម ។ ថ្វីត្បិតគេនៅឆ្ងាយពីនាងច្រើនគួរសមតែគេស្គាល់ចរិតរបស់នាងច្បាស់ គ្រីស្តាស់ជាមនុស្សស្រីចូលចិត្តភាពសប្បាយ ហ៊ឺហា តាមវ័យរបស់នាង ដូច្នេះនាងគ្មានថ្ងៃបណ្តោយឲ្យខ្លួនឯងលំបាកនោះឡើយ។ គេដើរមកឡើងឡានចាំនាងក្រមុំដែលកំពុងឈរខាងក្រោយទាក់ទើរនឹងកាលៈទេសៈបែបនេះ
"ទ្រង់កាចចំពោះអ្នកនាងតូចពេកទេដឹង ក្រាបទូល!"
"ឯងចង់បណ្តោយឲ្យនាងតែលតោលក្នុងប្រទេសតែម្នាក់ឯងមែនទេ? នាងជាមនុស្សស្រីបើមានគេគិតផ្តេសផ្តាសលើនាងគិតយ៉ាងម៉េច?"
"តែអ្នកនាងពេញវ័យហើយ ក្រាបទូល! កុំបង្ខំអ្នកនាងតូចពេកអី ប្រយត្ន័អ្នកនាងរត់បាត់កាន់តែឆ្ងាយ!!!"
"ហ៊ានរត់ យើងនឹងចាប់នាងដាក់ច្រវ៉ាក់តែម្តង!!"
"ពុទ្ធោ អ្នកអង្គម្ចាស់!!!"

ម្ចាស់ស្នេហ៍អ្នកអង្គម្ចាស់Where stories live. Discover now