Part 10

14 1 0
                                    

ម្ចាស់ស្នេហ៍អ្នកអង្គម្ចាស់

ភាគទី១០

ព្រឹកឡើង

ព្រះអាទិត្យរះពីទិសខាងកើតចាំងចំស្លឹកឈើដែលកំពុងរៀបនឹងជ្រុះដោយសារកម្លាំងខ្យល់ព្រឹករលឹម បានបក់វាំងននក្នុងបន្ទប់ស្រីតូចឲ្យបក់រវិចៗបង្កើនចំណាំងផ្លាតចំមុខអ្នកដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់។ រង្វង់មុខតូចញញឹមពេញចិត្តដោយមិនដឹងខ្លួនពេលបានប៉ះភាពកក់ក្តៅធ្វើឲ្យរាងកាយនាងដែលមានជម្ងឺចាញ់ត្រជាក់បានគេងយ៉ាងស្កប់...
"ហ៊ឹម ទ្រូងប៉ាមីនកក់ក្តៅហើយ..." នាងរមៀលមុខនឹងដើមទ្រូងអ្នកណាម្នាក់ដែលគិតថាជាលោកប៉ាសំណព្វចិត្ត។
(អ្ហេ...ឈប់សិន!!! ប៉ាមីននៅកូរ៉េទេតើ! ចុះយើងកំពុងអោបអ្នកណា?)គិតបែបនោះទើបរោមភ្នែកងខ្ទើតបើកភ្លាម រំពេចនោះនាងក៍ចំហរមាត់ធ្លុង
"អាយយយ...ម្ចាស់ពូ!!!"
"អារុណសួស្តី ក្មេងស្រីកំហូច!!!" អ្នកអង្គម្ចាស់រូបសង្ហារញញឹមចាយមន្តស្នេហ៍ ព្រមទាំងលើកម្រាមដៃមកច្បិចច្រមុះនាងតិចៗដោយក្តីស្រឡាញ់ពេញទ្រូង
"អាយយយ.... នេះៗ ម្ចាស់ពូចូលមកតាមណា?"
"ក៍តាមបង្អួច!"
"ហ្អាស? បង្អួច?"
"អឹ...អ្នកណាប្រើឲ្យឯងរុញទូដាក់ជាប់ទ្វារបិទមិនឲ្យយើងចូលធ្វើអ្វី? នេះស្មានតែយើងគ្មានវិធី.."
ផ្លាច់!
"អូយ..ឯងទះដើមទ្រូងយើងធ្វើអ្វី?"
"នេះម្ចាស់ពូឆ្កួតទេហ្អេស? ទីនេះជាន់ទី៣ណា... បើម្ចាស់ពូភ្លាត់ស្នៀតធ្លាក់ចុះទៅ ម៉េចចុះ? ចង់ចូលមកធ្វើអ្វី?"
"នេះឯងបារម្ភពីយើងមែនទេ?" អ្នកអង្គម្ចាស់ក្រសោបដៃម្ចាស់មុខក្រម៉ូវជាប់ញញឹមឡើងលឹបភ្នែក
"... នៅមកញញឹមទៀត?"
"ឈប់ខឹងហើយហ៎?"
"ខឹង? ខ្ញុំម្ចាស់ហ្នឹងហ៎? ហេតុអ្វីក៍ត្រូវខឹង?" នាងចង្អុលមុខខ្លួនឯងដែលសុខៗគេប្រាប់ថានាងខឹងអ្វីក៍មិនដឹង
"កុំប្រាប់ថាឯងមិនបានខឹងនឹងរឿងយប់មិញណា?"
"អៅ ទៅខឹងធ្វើអ្វី? ម្ចាស់ពូមិនមែនជាសង្សារខ្ញុំម្ចាស់ផង! អឹ... គ្រាន់តែអន់ចិត្តតិចៗ..."
"អន់ចិត្ត?"
"អឹម... ពេលខ្ញុំឲ្យម្ចាស់ពូថើប ម្ចាស់ពូលេងចរិត កិកកុកមិនចង់ថើប ប្រាប់ថានៅកណ្តាលវាល តែពេលចំពោះស្រីស្អាតម្នាក់នោះវិញ ឲ្យគេថើបកណ្តាលវាល ចឹងទើបខ្ញុំអន់ចិត្ត! អ្ហេ ឬក៍មកពីគេស្អាត?" នាងចង្អុលមុខរាងខ្ពស់ដែលកំពុងស្តាប់នាងនិយាយដោយកែវភ្នែកស្រទន់ តែបើមើលជិតៗបែបនេះៗ ម្ចាស់ពូសង្ហារខ្លាំងណាស់ រោមភ្នែកវែងដូចមនុស្សស្រី ស្បែកមុខម៉ត់ជាងនាងទៅទៀត...នាងអត់មិនបាននឹងលើកដៃ អង្អែលថ្ពាល់គេតិចៗ
"យ៉ាងម៉េច? ចង់ថើបយើងហ្អេ?"
"អត់ផង ឃើញមុខម្ចាស់ពូសង្ហារដូចលោកប៉ា ចេះតែស្ទាបទៅ!!!" រាងស្តើងប្រាប់រួចដកដៃចេញមកវិញ បម្រុងងើបចេញតែក៍ត្រូវកាយក្រាស់ចាប់ត្រគៀកឲ្យគេងសង្កត់ពីលើគេ ហើយច្បាស់ណាស់ថារ៉ូបគេងយប់នាងស្តើងអាចប៉ះដល់សាច់ខាងក្នុង
"ហ៊ឹម...ឈប់និយាយរឿងហ្នឹងទៅ បើយើងធ្វើឲ្យឯងមិនសប្បាយចិត្ត យើងសុំទោស!!! ដូច្នេះសុំអោបសិននឹកណាស់!"អ្នកអង្គម្ចាស់មិនត្រឹមនិយាយតែមាត់ទេ ដៃគេអោបរឹតនាងខ្លាំងៗ បង្ហាញពីចិត្តនឹករលឹក ដែលមិនបានដឹងថាអ្នកដែលកំពុងអោបបេះដូងលោតចង់ធ្លាយដើមទ្រូង
(ឈប់ភ្លាម...គ្រីស្តាល់!!! ម្ចាស់ពូគ្រាន់តែអោបទេ ឯងកុំគិតផ្តេសផ្តាស...)
"អឹ... ម្ចាស់ពូ ខ្ញុំ... ថប់ដង្ហើម... កុំអោបខ្លាំងពេកអី កំពៀតអស់លូវហើយ....មិនមែនតូចដូចពីមុនទេ!!!" ពាក្យសម្តីរបស់នាងដូចទឹកត្រជាក់ជះចំកណ្តាលមុខគេ ដែលទើបតែចាប់អារម្មណ៍ថានាងតូចមិនបានពាក់ឈុតក្នុង ចឹងតើបានទន់ៗ រសៀបៗនឹងដើមទ្រូងគេ។ គិតបានដូចនោះគេឆាប់លើកនាងតូចចុះពីលើគ្រែ រួចបោះកន្សែងនៅលើកៅអីគ្របខ្លួននាងយ៉ាងលឿន
"ហើយហេតុអ្វីមិនឆាប់ប្រាប់យើង?"
"អៅ... បើម្ចាស់ពូអោបរឹតខ្ញុំមិនលែងផងហ្នឹង! នេះអោបគេមួយយប់ហើយធ្វើដូចមិនដឹង!!! មនុស្សគេងចំណេញ!"
"អឹ...ក៍យើងនៅក្បែរស្នំច្រើនពេក ទើបមិនសូវចាប់អារម្មណ៍ដឹង!!!"
គ្រាន់តែចប់សម្តីរបស់រាងខ្ពស់ គ្រីស្តាល់ចំហរមាត់ធ្លុងហាក់ដូចគេទះបីកំផ្លៀង នាងសម្លឹងមើលមុខអ្នកកំលោះទាំងមិនយល់ នឹងពាក្យសម្តីអម្បាញ់មិញ
"ចេញទៅ!" គ្រីស្តាល់ចង្អុលទៅទ្វារទាំងមុខមាំ នេះគេសម្អាងអីមកប្រៀបធៀបនាងជាមួយពូួកស្នំដែលបម្រើតែរឿងលើគ្រែដល់គេនោះ។
"គ្រីស្តាល់... យើងមិនបានចង់..."
"ខ្ញុំម្ចាស់ប្រាប់ឲ្យទ្រង់ចេញទៅ!!! ពីថ្ងៃនេះតទៅទ្រង់មិនបានប៉ះសូម្បីតែចុងម្រាមដៃរបស់ខ្ញុំ ... ចេញទៅៗ"
"គ្រីស្តាល់យើង!!!"
"ចេញ!" នាងស្រែកដាក់កាយក្រាស់មួយទំហឹង ទឹកភ្នែកដែលខំទប់ពេញប្រឡង់ភ្នែក សម្លឹងគេដោយការខឹងសម្បារទើបអ្នកអង្គម្ចាស់រួសរាន់ងើបចេញពីគ្រែ ទាំងទឹកមុខស្រពោនក្រោយមាត់ឆ្កែរបស់គេ និយាយពាក្យអ្វីមិនបានគិតឲ្យក្មួយស្រីខឹងគេខ្លាំងបែបនេះ។

មកដល់ក្រៅបន្ទប់ ប្រាន់ដ័រដែលបម្រុងទៅគោះទ្វារហៅក្នុងបន្ទប់សម្លឹងមើលអ្នកអង្គម្ចាស់ពីក្បាលដល់ចុងជើង ពេលឃើញសភាពមិនស្អាតបាត សក់ក្បាលកន្ទ្រើង ថែមទឹកមុខជូរដូចត្រូវអ្នកនាងតូចជះភ្លើងដាក់
"កើតអីដែរទេ? ក្រាបទូល មុខដូចមិនសមជាមនុស្សមានក្តីសុខដែលបាននៅជាមួយអ្នកនាងតូចសោះ!"
"ហ៊ើយ ម្តងនេះ...យើងខុសធ្ងន់ណាស់! ប្រាន់ដ័រឆាប់ទៅរៀបចំផ្ទះបាយ យើងចូលទៅចម្អិនម្ហូបដែលគ្រីស្តាល់ចូលចិត្តដោយខ្លួនឯង សង្ឃឹមថានឹងបានថយចុះកំហឹងនាងខ្លះ។"

កន្លងផុតទៅមួយសន្ទុះធំ

រាងស្តើងចុះពីលើកាំជណ្តើរដោយទឹកមុខស្មើរធេង ដែលស្លៀកខោខ្លី និង អាវហ៊ូឌីបែបសប្បាយព្រោះអាកាសធាតុថ្ងៃនេះមិនត្រជាក់ខ្លាំងៗ រហូតនាងទ្រាំមិនបានទេ។ នាងដើរកាត់តុអាហារដែលកំពុងធុំក្លិនឈ្ងុយពីផ្ទះបាយ ប្រាកដណាស់សុទ្ធសឹងតែជាក្លិនម្ហូបដែលនាងចូលចិត្តទាំងអស់។ ចុងកន្ទុយភ្នែករបស់នាងវាសទៅឃើញម្ចាស់វិមានកំពុងពាក់អៀមធ្វើម្ហូបទើបសម្រេចថា...
"លោកពូប្រាន់ដ័រ... ខ្ញុំចេញទៅខាងក្រៅហើយ មិនបាច់ចំបាយខ្ញុំទេ.... ខ្ញុំនឹងយកអង្គរក្សទៅជាមួយ ដូច្នេះពូកុំបារម្ភអី!"
"អឹ... អ្នកនាងតូចមិននៅញុំាអាហារពេលព្រឹកសិនទេឬ? អ្នកអង្គម្ចាស់..."
"ខ្ញុំមិនញុំារបស់មនុស្សចរិតយ៉ាប់ទេ ទុកឲ្យស្រីស្នំរាប់លានរបស់ទ្រង់សោយចុះ ហឹស!!!"

សូមរង់ចាំភាគបន្ត

You've reached the end of published parts.

⏰ Last updated: Feb 21 ⏰

Add this story to your Library to get notified about new parts!

ម្ចាស់ស្នេហ៍អ្នកអង្គម្ចាស់Where stories live. Discover now