Part 7

14 1 0
                                    

"មិនថើបទេ! ចេញទៅ! យើងស្អប់បំផុតក្មេងណាក្បាលរឹង និយយមិនចេះស្តាប់គ្នា។ នេះយើងមិននឹកស្មានថាឯងធំឡើងពិបាកប្រដៅបែបនេះទេ ផាក គ្រីស្តាល់។ កុំតែប៉ារបស់ឯងផ្ញើរឯងនឹងយើងទេ ពុំដូច្នោះទេ ឯងចង់រសាត់អណ្តែតណាក៍ស្រេចតែចិត្តឯងទៅ។" អ្នកអង្គម្ចាស់រុញនាងក្រមុំចុះពីខ្លួនចោលសម្តីហាក់ដូចមិនខ្វល់ពីទឹកចិត្តអ្នកស្តាប់សូម្បីបន្តិច ព្រោះមិនចង់ឲ្យនាងក្លាយខ្លួនជាក្មេងទំនើង។
"..." ចំណែកអ្នកដែលត្រូវស្តីបន្ទោស ងើយមុខមើលគេដោយការហួសចិត្ត បីកផ្សំនឹងអស់សង្ឃឹមលើគេ មិននឹកស្មានថាក្នុងចិត្តគេនាងគ្រាន់តែជាបន្ទុកបែបនេះសោះ។ គ្រីស្តាល់ក្តាប់មាត់ ខ្ញាំជាយសំពត់មិនព្រមតបតសម្តីគេ រួចដើរកាត់មុខអ្នកអង្គម្ចាស់យកតែម្តង
"យ៉ាងម៉េច? និយាយមិនចេញទេហ្អេស? គេចាក់ចំណុចចឹង និយាយមិនចេញទេឬយ៉ាងម៉េច? មានដឹងខ្លួនខុសខ្លះអត់ទេ គ្រីស្តាល់! ហេតុអ្វីមិនតបនឹងយើង?"
"តបក៍ប៉ុណ្ណឹង មិនតបក៍ប៉ុណ្ណឹង ដឹងខុសក៍ស្តីឲ្យ មិនដឹងខុសក៍ស្តីឲ្យ ចង់ឲ្យខ្ញុំម្ចាស់ធ្វើយ៉ាងម៉េចទៀត?"
"នេះស្អី? កែវភ្នែកមើលមកយើងនេះ កំពុងតែខឹង? ឯងធ្វើខុសហើយនៅមានមុខមកខឹងយើងទៀតមែនទេ? គ្រីស្តាល់?"
"អូយ!!! ឈប់ទៅ! ឈប់ស្តីឲ្យខ្ញុំម្ចាស់បានហើយ! ខ្ញុំឈប់រវល់នឹងម្ចាស់ពូហើយ ចង់ធ្វើអ្វី ឬ ដាក់ទោសតាមព្រះទ័យទ្រង់ទៅ ធ្វើម៉េចទេ ខ្ញុំម្ចាស់ជាក្មេងទំនើង ជាក្មេងបង្ករឿងមិនឈប់ព្រោះចង់បានសេរីភាពតិចតួចប៉ុណ្ណោះ!" នាងងាកមកតបតទាំងទឹកភ្នែកលីងរលោង អួលដើមក នាងស្អប់ខ្លួនឯងដែលតែងតែទន់ជ្រាយចំពោះមុខអ្នកអង្គម្ចាស់ចិត្តអាក្រក់ម្នាក់ នេះ ទាំងដែលនាងតែងតែគ្មានអារម្មណ៍ស្អីទាំងអស់ជាមួយអ្នកផ្សេង។ នាងក៍មិនយល់ថាខ្លួនឯងកំពុងកើតអ្វីដូចគ្នា។
"គ្រីស្តាល់... យើងគ្រាន់តែចង់ឲ្យឯងល្អប៉ុណ្ណោះ! កុំយំអី!!! ឲ្យយើងសុំទោស កុំយំៗ ជុៗ កុំយំ!" រាងមាំគ្រាន់តែឃើញទឹកភ្នែករបស់ស្រីល្អិតរហ័សទាញមកបម្រុងអោប និង ជូតទឹកភ្នែកឲ្យ តែក៍ត្រូវដៃតូចលើករាំង រួចងាកមុខចេញមិនចង់ឃើញមុខគេ
"ខ្ញុំម្ចាស់ហត់ហើយ ចង់ទៅប្រាសាទវិញ!!! " នាងប្រាប់រួចគ្រលាស់ដៃចេញពីគេ ដើរបាំងខ្ញើចៗដោយខ្លួនឯងសម្តៅទៅរកឡានក្រោមក្រសែភ្នែករបស់អ្នកអង្គម្ចាស់ដែលមើលមកដោយការព្រួយបារម្ភ។
"ហ្អេ!!!" អ្នកអង្គម្ចាស់រីឆាតដែលបានឃើញគ្រប់សកម្មភាពទាំងអស់ដើរមកគោះស្មារគេដោយស្នាមញញឹមពព្រាយ
"រីឆាត? នេះឯងតាមដានយើងហ្អេ?"
"គឺយើងតាមព្រះ...អឹ យើងដើរលេងខាងក្រោយវិមានបន្តិច តែចៃដន្យក៍បានឃើញគូរស្នេហ៍មួយកំពុងង៉ង៉ក់គ្នា!" គេរហ័សប្រាប់ដោយមិនភ្លេចលាក់ថាដើរមកតាមអ្នកណា ព្រោះមិនចង់ឲ្យខូចកិត្តិយសអ្នកម្ខាងទៀត។
"ដើរលេង? គូរស្នេហ៍អីឯង? កុំនិយាយផ្តេសផ្តាលនៅត្រង់នេះ វាមិនសមរម្យទេ។"
"ហ្អាស? មិនមែនគូរស្នេហ៍ទេ? តែភ្នែកឯង..."
"បិទមាត់"
"តែ..."
"នាងគ្មានថ្ងៃត្រូវជាអ្វីជាមួយយើងដាច់ខាត! យើង និង នាងមានសិទ្ធត្រឹមជាអ្នកស្និទ្ធស្នាលតែប៉ុណ្ណោះ នេះជាឋានៈតែមួយគត់ដែលយើងអាចឲ្យនាងបាន!!!" អ្នកអង្គម្ចាស់មានបនទូលឡើងដោយភាពដាច់អហង្ការ និង ម៉ឺងម៉ាត់ ព្រោះនេះជាកាតព្វកិច្ចដែលគេមិនអាចប្រកែកបាន។

នៅតាមដងផ្លូវដែលមានទេសភាពរាត្រីដ៍ស្រស់ស្អាត បរិយាកាសដែលពោរពេញដោយភាពស្រស់ស្រាយ ផ្ទុយពីបរិយាកាសក្នុងឡានដែលមានតែភាពស្ងៀមស្ងាត់រវាងពួកគេទាំងពីរ។ គ្រីស្តាល់ផ្អែកនឹងបង្អួចឡាន កែវភ្នែកពោរពេញដោយភាពសោះកក្រោះរបស់នាងធ្វើឲ្យអ្នកអង្គម្ចាស់មិនហ៊ានចូលក្បែរ។ មិនយូរប៉ុន្មានឡានក៍ចាប់ផ្តើមចូលក្នុងប្រាសាទ។

អ្នកអង្គម្ចាស់បោះជំហានចុះពីលើឡាននាំមុខស្រីតូចដែលមានមុខស្មើរគ្មានស្នាមញញឹមចំពោះគេ
"គ្រី..."
"ខ្ញុំម្ចាស់សូមថ្វាយបង្គំលា!" នាងច្រម៉ក់អោនក្បាលគោរពគេ រួចនាំរាងកាយដែលគ្រេចថ្លោះដើរទៅរកបន្ទប់របស់ខ្លួនដែល នៅជាន់ខាងលើដោយមិនចាំស្តាប់សម្តីគេនោះទេ។
"ប្រាន់ដ័រ!"
"ក្រាបទូល អ្នកអង្គម្ចាស់!"
"ឯងទៅយកប្រអប់សង្គ្រោះបឋមមក រួចយកទៅឲ្យយើងនោបន្ទប់គ្រីស្តាល់។" អ្នកអង្គម្ចាស់ចេញបញ្ជារួច ក៍ដើរតាមនាងតូចដោយមិនខ្វល់ពីខ្សែភ្នែកអ្នកបម្រើផ្សេងៗតាមមើលពួកគេនោះទេ។

ក្រាក!!!

"វ៉ាយ..." នាងតូចភ្លាត់មាត់ស្រែកចាចពេលដែលរៀបដោះសម្លៀកបំពាក់តែទ្វារបន្ទប់របើកក្រាកដោយគ្មានឲ្យសញ្ញាជាមុន
"គឺ យើង!"
"ម្ចាស់ពូអត់របៀបសម្បើមម្ល៉េះ ធ្វើដល់អ្នកអង្គម្ចាស់មិនចេះគោះទ្វារទេឬយ៉ាងម៉េច?"
"អ៎ ចេះហើបមាត់និយាយវិញហើយហ្អេស យើងស្មានតែមាត់ឯងបិទកាវហើយតើ!!!" ទ្រង់និយាយបណ្តើរដើរសម្តៅទៅរកនាងក្រមុំបណ្តើរ ដំណើរធ្ងន់ៗបោះមកនាងតូចដែលកំពុងដើរថតក្រោយ
"ទ្រ...ទ្រង់ចង់ធ្វើអី?"
"មកទារស្នាមថើបរបស់យើង!!!"
"អឹ...អុប "

ម្ចាស់ស្នេហ៍អ្នកអង្គម្ចាស់Where stories live. Discover now