Part 6

8 1 0
                                    

"ចាប់បានពេលណា ដាក់ច្រវ៉ាក់តែម្តងទៅ ប្រាន់ដ័រ" អ្នកអង្គម្ចាស់មានបន្ទូលទាំងក្តៅក្រហាយក្នុងទ្រូង ចាប់បានពេលណានឹងវៃឲ្យជាំគូទតែម្តង។

ឡានម៉ូស៊ីនទំនើបពណ៌ខ្មៅលូនចូលសន្សឹមៗឈប់នៅខាងមុខទីតាំងប្រជុំ។ កាយខ្ពស់របស់អ្នកអង្គម្ចាស់ហ្វាំងឌី បុត្រាស្នងរាជ្យប្រចាំប្រទេសអង់គ្លេស ឈានចុះពីលើឡានដោយភាពអង់អាច ទឹកមុខនឹងធឹងមិនញញឹមដែលគេឲ្យរហ័សនាម ព្រះបុត្រាទឹកកកនោះ កំពុងដើរចូលខាងក្នុងដើម្ពីសម្តែងការគោរពដល់ព្រះបុត្រាផ្សេងទៀត។
"រីករាយដែលបានជួបម្តងទៀត អ្នកអង្គម្ចាស់ហ្វាំងឌី!" សម្លេងគ្រលររបស់អ្នកអង្គម្ចាស់រីឆាតរបស់ប្រទេសអៀឡង់ ដែលជាមិត្តជិតស្និទ្ធតែម្នាក់របស់ទ្រង់ ក្នុងចំណោមអ្នកអង្គម្ចាស់ផ្សេងទៀត។
"ហ៊ើយ... មិនដឹងគួរសមស្អីឯងទេ យើងធាក់បាក់កលូវហើយ!"
"ហៃយ៉ា! នៅមុខព្រះនាងដ៍ស្រស់សោភាជាច្រើនអង្គ ឯងធ្វើចរិតឲ្យដូចធម្មតាយ៉ាងម៉េចវើយ! មើលចុះព្រះនាងស្តាឡាកំពុងទតមកឯងនោះ!" អ្នកអង្គម្ចាស់រីឆាតឱនមកក្បែរត្រចៀករួចនិយាយខ្សឹបៗឲ្យបានលឺតែពីរនាក់
"ចង់បាន? ឯងយកទៅ!"
"នេះទ្រង់... ហ៊ើយ!!!!" អ្នកអង្គម្ចាស់អៀឡង់បានត្រឹមដកដង្ហើមធំនឹងភាពសោះកក្រោះរបស់ទ្រង់ចំពោះព្រះនាងប្រទេសតួគីដែលត្រូវជាដៃគូសំខាន់របស់អង់គ្លេស។

ព្រះនាងស្តាឡា ដែលមានរូបសម្បត្តិស្រស់ស្អាត និង សមសួនព្យាយាមញញឹមដាក់អ្នកអង្គម្ចាស់ហ្វាំងឌីទាំងកន្លងមកដែលទ្រង់មិនដែលសូម្បីចោលព្រះនេត្រមកទ្រង់ឡើយ។
"អ្នកអង្គម្ចាស់! ទ្រង់សុខសប្បាយដែរទេ? របួសជើងរបស់ទ្រង់បានធូរហើយឬនៅព្រះពរ?"
"យើងមិនអីទេ! អរគុណដែលបានសួរនាំ...ព្រះនាង! ចឹងកុំឲ្យខាតពេលយើងចាប់ផ្តើមការប្រជុំទៅ!!!"
សម្លេងសោះក្រោះ ទឹកមុខមិនញញឹមរបស់គេធ្វើឲ្យនាងសើចមិនសូវសម នឹងខ្មាសដល់ព្រះនាងផ្សេងទៀតដែលកំពុងតែសើចដាក់នាងញឹមៗ។ តែមិនអីទេ យ៉ាងណាក៍ទ្រង់គេចមិនរួចពីខ្ញុំម្ចាស់ដែរ ចឹងលេងចរិតបន្តិចចុះហ្វាំងឌី ខ្ញុំម្ចាស់នឹងធ្វើឲ្យទ្រង់អត់ពីខ្ញុំមិនបាន។

ក្រឡេកមកអ្នកម្ខាងទៀត ដែលចិត្តសឿងហក់ចុះពីលើឡាន កំពុងធ្វើមុខជូរដែលលោតមិនប្រយត្ន័មកគ្រេចកជើងអត់ប្រយោជន៍នៀក។ សក់របស់គ្រីស្តាល់ពេលដែលត្រូវពន្លឺថ្ងៃកាន់តែក្រហមដូចសម្បកផ្លែប៉ោមអញ្ជឹង។

ម្ចាស់ស្នេហ៍អ្នកអង្គម្ចាស់Where stories live. Discover now