ប្រាសាទមាស....
ឡានទំនើបជាច្រើនដង្ហែរជាក្បួន បើកចូលក្នុងរបងប្រាសាទដែលជាក្បួនរបស់អ្នកដែលមានឋានៈខ្ពស់ប្រចាំខ្សែរាជវង្ស។ ភាពប្រណិតរបស់ប្រាសាទមាសមិនបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្សែភ្នែកតូចខ្មៅរបស់គ្រីស្តាល់ឡើយ...
(នេះយើងខំគេចពីរនាំងរបស់លោកប៉ាបានហើយ បែរជាមកត្រូវជាប់ក្នុងរបងប្រាសាទមាសទៅវិញ? ហ៊ឹម... គិតទៅៗ គ្រីស្តាល់ៗ ឯងប្រាកដជាមានវិធីគេចពីទីនេះបាន) ទឹកមុខដែលកំពុងសញ្ជឹងគិតរបស់នាងក្រមុំ មិនបានផុតពីភ្នែករបស់អ្នកអង្គម្ចាស់នោះទេ។ ត្បិតថាគេចូលចិត្តញ៉ោះនាងពិតមែន តែគេមិនបានចង់ឃើញមុខស្រពោនៗនេះទេ។
"ចុះមក!" គេប្រាប់រួចហុចដៃឲ្យនាងចាប់នៅចំពោះមុខអ្នកបម្រើជាច្រើនកំពុងលួចសម្លឹងក្នុងក្រសែភ្នែកមិនសូវស្រួល។ គ្រីស្តាល់បម្រុងហុចដៃមកចាប់បាតដៃធំរបស់គេវិញ ប៉ុន្តែសម្លេងរបស់ប្រាន់ដ័រនិយាយកាត់ភ្លាម
"អ្នកអង្គម្ចាស់ ចាំទូលបង្គំនាំអ្នកនាងតូចទៅរកបន្ទប់សម្រាកក៍បានដែរ។ ទ្រង់មានភារកិច្ចជាច្រើនកំពុងរង់ចាំក្រាបទូល" ប្រាន់ដ័រដើរមកឈរពាំងពីមុខ ទោះបីជាទ្រង់ស្និទ្ធស្នាលនឹងគ្រីស្តាល់យ៉ាងណាក៍ដោយ មិនអាចផ្តេសផ្តាសនោះទេ។
"អ្ហឹម..."គ្រីស្តាល់មើលមុខអ្នកដែលដើរចូលក្នុងមុននាងទាំងមិនយល់ កាន់តែមិនយល់ពីកាយវិការរបស់ប្រាន់ដ័រដូចគ្នា? នេះមានរឿងអ្វីមែនទេ? ហេតុអ្វីទីនេះមើលទៅមិនកក់ក្តៅដូចនាងនៅពីតូចសោះចឹងឬនាងគិតច្រើនពេក?
"សូមអញ្ជើញអ្នកនាងតូច!" អ្នកកំលោះដើរនាំមុខនាងទៅកាន់បន្ទប់សម្រាកក៍ដូចជាជួយកាន់វ៉ាលីទុកដាក់ដូចគ្នា។ គ្រាន់តែមកដល់បន្ទប់ភ្លាម អ្នកបម្រើពីរ ទៅបីនាក់បានរៀបចំឥវ៉ាន់របស់នាងទុកដាក់ក្នុងទូរត្រឹមរយៈពេល១០នាទី។
"រួចរាល់ហើយ លោកប្រុស ប្រាន់ដ័រ! មានការអ្វីបន្ថែម អាចហៅពួកខ្ញុំបាន!"
"ពួកនាងចេញទៅវិញចុះ! ខ្ញុំមានការនិយាយជាមួយអ្នកនាងតូចបន្តិច!"
"ច៎ាស!"ក្រឡេកមកគ្រីស្តាល់វិញ ធ្វើមុខអេសម៉េសៗ ញញឹមតិចដាក់មុខមាំដែលកំពុងមើលមកនាង
"អឹ... គឺថា លោកពូ ប្រាន់ដ័រ មានអ្វីចង់និយាយជាមួយខ្ញុំមែនទេ? ហ៉ីយ៉ា... ចាំបាច់ធ្វើមុខមាំដាក់ខ្ញុំខ្លាំងម្ល៉េះលោកពូ? គ្រីស្តាល់មិនបានធ្វើអ្វីខុសឯណា? លោកពូញញឹមបន្តិចមក..." នាងតូចចាប់ដៃរបស់រាងខ្ពស់យោគទៅមកជាការយល់ចិត្ត
"ហ៊ឹម... ឯងនេះ ធំហើយម៉េចមិនឈប់ញ៉ិកញ៉ក់ដាក់អ្នកអង្គម្ចាស់ទៀត? ប្រយត្ន័ត្រូវដាក់ទោសដឹងទេ?"
"គឺ ទ្រង់ជាអ្នកចង់ឈ្នះខ្ញុំធ្វើអ្វី? ទ្រង់ៗ..."
"គ្រីស្តាល់! ស្តាប់ពូ... ឥលូវមិនដូចពីមុនទេ ឯងមិនអាចស្និទ្ធស្នាលនឹងអ្នកអង្គម្ចាស់នៅចំពោះមុខអ្នកបម្រើទេដឹងទេ?" ពាក្យសម្តីរបស់គេកាន់តែធ្វើឲ្យស្រីតូចងឿងឆ្ងល់លើសដើម
"ហេតុអី?"
"ឯងធំពេញក្រមុំហើយ មិនមែនក្មេងទេ! ស្រី និង ប្រុសមិនអាចស្និទ្ធស្នាលគ្នាពេកទេ ជាពិសេសគឺឯង! ពូមិនចង់ឲ្យឯង ត្រូវគេយល់ច្រឡំថាជាស្នំរបស់ទ្រង់ទេ។ មួយវិញទៀត អ្នកអង្គម្ចាស់ជិតដល់ពេលស្នងរាជ្យហើយ ថែមទាំងត្រូវមានលក្ខខណ្ឌជាច្រើនក្នុងការស្នងរាជ្យ ពុំដូច្នោះទេ..."
"ពុំដូច្នោះអ្វី?"
"គ្មានអីទេ!" ប្រាន់ដ័រសម្រេចចិត្តថាលាក់ទុកជាអាថ៌កំបាំងព្រោះជាសន្យារបស់គេជាមួយអ្នកអង្គម្ចាស់ថាមិនត្រូវឲ្យគ្រីស្តាល់ពីទម្ងន់រាជកិច្ចដែលគេត្រូវលើកទូលនោះទេ។ ទ្រង់ចង់ឲ្យគ្រីស្តាល់ធំឡើងនៅក្បែរទ្រង់ ដោយគ្មានសម្ពាធអ្វីទាំងអស់។មួយសន្ទុះក្រោយមក...
នៅក្នុងបន្ទប់ដែលប្រណីត គ្របដណ្តប់ដោយគ្រឿងសង្ហារឹមឆ្នៃមកពីវត្ថុបុរាណដ៍កម្រព្រោះម្ចាស់បន្ទប់ស្រលាញ់វត្ថុបុរាណខ្លាំងបំផុត។
តុកៗ
"ចូលមក!" សម្លេងរឹងកំព្រឹសបន្លឺឡើងទៅកាន់អ្នកដែលគោះទ្វារបន្ទប់ធ្វើការរបស់គេ
"អ្នកអង្គម្ចាស់!!"ប្រាវ!
ប្រាន់ដ័រនិយាយមិនទាន់ផុតពីមាត់ផង ឯកសារដែលគេកំពុងកាន់ត្រូវគ្រវែងមកចំជើងរបស់គេ
"អ្នកអង្គម្ចាស់! ទូលបង្គំធ្វើគ្រប់យ៉ាងដើម្បីទ្រង់តែប៉ុណ្ណោះ!"
"ឯងមានសិទ្ធអ្វីមកបំបែកយើងពីនាង? ប្រាន់ដ័រ ? ឯងចង់ស្លាប់មែនទេ?" រាងក្រាស់ស្ទុះមកក្របួចកអាវកងអង្គរក្សជំនិតទាំងកំរោល
"បើទ្រង់សម្លាប់ទូលបង្គំហើយ ទ្រង់អាចសប្បាយព្រះទ័យ ទូលបង្គំមិនហ៊ានតវ៉ាទេ? តែទ្រង់ត្រូវចាំបន្ទូលរបស់ព្រះមាតាទ្រង់ផង ក្រាបទូល! បំណងរបស់ទ្រង់ គឺចង់ឃើញទ្រង់ឡើងគ្រងរាជ្យ!" សម្តីរបស់ជំនិតធ្វើឲ្យម្ចាស់ខ្លួនក្តាប់ដៃឡើងសរសៃធំៗ ហេតុអ្វីជីវិតគេត្រូវរស់នៅគ្មានសិទ្ធសេរីភាពបែបនេះ?អានហើយខមិនផងណាបានមានកម្លាំងចិត្តសរសេរ🥹