ភាគទី៨
"ទ្រង់ចង់ៗ ធ្វើអ្វី?"
"យើងមកទារស្នាមថើបរបស់យើង!" មានបន្ទូលចប់ភ្លាម ទ្រង់អោនព្រះភក្រ័ទៅជិះមុខតូចរបស់នាងក្រមុំ ដែលមានស្បែកម៉ត់ថ្លា ជាពិសេសបបូរមាត់តូចច្រមិចផ្កាឈូកនោះដែលបានប៉ះគេកាលពីល្ងាចមិញ គេដឹងច្បាស់ថាវាទន់ប៉ុណ្ណា។
"អុប!" បបូរមាត់របស់ទ្រង់ថើបចំបាតដៃរបស់គ្រីស្តាល់ ព្រោះនាងលើកដៃឃាំងមិនឲ្យទ្រង់បានថើបនាងនោះទេ។
"សុំព្រះរាជទានទោសច៎ាស! អ្វីដែលហួសហើយមិនអាចទាមទារត្រឡប់មកវិញទេ។ ទ្រង់មានបន្ទូលច្បាស់ណាស់ថា មិនថើប!!!"
"យើង..."
"មិនថើបគឺមិនថើបហើយ ! ដូច្នេះទ្រង់គ្មានសិទ្ធមកទាមទារស្អីនោះទេ។ ខ្ញុំ គឺ ផាក គ្រីស្តាល់ មិនមែនស្នំរបស់ទ្រង់ដែលចង់ថើបក៍ថើបបានគ្រប់ពេលនោះទេ។ ម្ចាស់ពូថើបបាន លុះត្រាតែខ្ញុំម្ចាស់យល់ព្រមសិន ដូច្នេះសូមមេត្តាថយចេញពីខ្ញុំម្ចាស់!" ម្រាមដៃស្រឡូនលូកមកចុចដើមទ្រូងរបស់អ្នកអង្គម្ចាស់ឲ្យថយឆ្ងាយពីខ្លួនរួចដើរសម្តៅទៅលើគ្រែ
វឹប!!!
"អាយយយ... ដាក់ខ្ញុំម្ចាស់ចុះទៅ!"
"បិទមាត់ឯងទៅ!!! សង្កៀរត្រចៀកណាស់ មិនដឹងជាប្រឹងស្រែកអីទេ តិចយើងវាយគូទជាំហ្អាស។ ជើងឈឺទេ តែប្រឹងធ្វើខ្លាំងណាស់!"
"ហឹស... គ្រាន់បើជាងអ្នកខ្លះដែរ គេមិនចង់ឲ្យប៉ះ នៅមុខក្រាស់មកបីគេទៀត!"
" បើដឹងថាយើងមុខក្រាស់ហើយ សុំតសម្តីបានហើយ! មួយទៀត យើងធុញឯងត្រង់ប្រើភាសារាជសព្ទ័ ជាមួយនឹងយើង ក្រែងយើងប្រាប់ឲ្យនិយាយធម្មតាហ្អេ នេះឯងបម្រុងមិនយកសម្តីយើងទុកក្នុងចិត្តខ្លះទេឬ យ៉ាងម៉េច អ្នកនាងផាក?"
"អត់! អត់ចង់!!! ហុឹស!!!"
"រឹងរូស!!!"តុកៗ
សម្លេងគោះទ្វារមុខបន្ទប់ធ្វើឲ្យការសន្ទនាហាក់ដូចទឹក និង ភ្លើងបង្អាក់មួយភ្លែតសិន។ ប្រាន់ដ័រចូលមកយកប្រអប់ថ្នាំឲ្យអ្នកអង្គម្ចាស់ តែគេមិនបានដាក់ចុះទេ គេនៅឈរឆ្កឹងមួយកន្លែង ធ្វើឲ្យអ្នកអង្គម្ចាស់ជ្រិមភ្នែកមិនយល់
" ទុកនៅហ្នឹងចុះ! ឯងត្រឡប់ទៅវិញទៅ! ឈរធ្មឹងស្អីឯង?"
" ទូលបង្គំចាំលាងរបូួសរបស់អ្នកនាងតូច ព្រោះទ្រង់..."
"មិនបាច់ឯងមករវល់!"
"តែទ្រង់ជិតដល់ម៉ោងហើយ"
"ម៉ោងអ្វីដែរ លោកពូប្រាន់ដ័រ?" អ្នកអង្គុយលើគ្រែចាប់ទាញដៃប្រាន់ដ័រឲ្យអង្គុយក្បែរខ្លួនដោយមិនបានចាប់អារម្មណ៍ខ្សែភ្នែកពិឃាតរបស់អ្នកអង្គម្ចាស់ក្បែរកាយនោះទេ។ ប្រាន់ដ័រលេបទឹកមាត់ក្អឹកពេលទទួលដឹងភាពមិនពេញចិត្តរបស់អ្នកម្ខាងទៀត តែគេតាំងចិត្តថាមានជាឆ្មាដែលមានជីវិត៩ទើបចាប់ជើងនាងក្រមុំដែលមានរបួសដាក់លើភ្លៅ
"ផាច់!" បាតដៃផ្លេកបន្ទោររបស់អ្នកអង្គម្ចាស់ទះដៃគេមួយទំហឹង
"អូយ!"
"ព្រហើន! អ្នកណាឲ្យឯងប៉ះនាង ឲ្យមកនេះ!" គេលើកជើងស្រីល្អិតដាក់លើភ្លៅរបស់គេជំនួស
"ម្ចាស់ពូ ហ្វាំងឌី!!! ហេតុអ្វីក៍វៃលោកពូប្រាន់ដ័រ!"
"ពីចុងសក់ដល់ចុងជើងរបស់ឯង មិនត្រូវឲ្យប្រុសផ្សេងប៉ះក្រៅពីប៉ាឯង និង យើងជាដាច់ខាត។ លើកក្រោយអ្នកណាព្រហើនហ៊ានប៉ះ យើងនឹងកាច់ដៃវា បោះឲ្យសត្វស៊ីតែម្តង!"
"ទូលបង្គំ ថ្វាយបង្គំលា ក្រាបទូល!"
"អៅ!!! លោកពូៗ លោកពូប្រាន់ដ័រ មិនទាន់ប្រាប់ខ្ញុំផងហ្នឹង!" បើមិនរត់ទៀត ឆ្កួតជាមិនខានទេអាប្រាន់ដ័រ។
"នៅឲ្យស្ងៀមចាំយើងរឹតថ្នាំឲ្យ ឈឺខ្លាំងទេ? ហ្វូៗ គេអោនទៅឈ្លីក៍ជើងនាងតិចៗ ក្រោយឃើញនាងជ្រួញចិញ្ចើម ខ្ញាំដៃខ្លួនឯង!"
"ក៍ឈឺ!"
"ស្អែកទៅស្កេនមើលដែរទេ យើងខ្លាចជើងឯងប្រេះឆ្អឹង! ព្រោះមើលទៅហើមខ្លាំងណាស់!"
"មិនអីទេ! តិចតួចទេ កាលពីនៅតូចធ្លាក់ពីលើដើមសៅម៉ៅរហូតទេ!"
"មិនបានស្អែកទៅពេទ្យ ព្រោះល្ងាចនេះយើងរវល់មានណាត់នៅខាងក្រៅ!"
"ណាត់? ណាត់ជាមួយអ្នកណា? ស្រី ឬក៍ប្រុស?"
"ស្រី!"
"អ៎!!!" នាងតូចបង្អូលសម្លេងតិចៗ ចឹងតើបានពូប្រាន់ដ័រមើលទៅប្រញាប់។ អ្នកអង្គម្ចាស់ឃើញអ្នកខ្លះទម្លាក់ទឹកមុខអត់មិនបាននឹងសួរ
"ចង់ទៅដែរទេ?"
"ទៅបានដែរហ៎?"
"បាន!"
"អឹម... កុំអីល្អជាង! ខ្ជិលធ្វើជាអ្នកទីបីណាស់!"
ឃ្លុស!!!
មួយក្រញ៉រចំថ្ងាស
"អួយ ឈឺណា!"
"ឯងគិតទៅដល់ណា? មិនមែនណាត់តែ២នាក់ឯណា មានមនុស្សមិនក្រោម១០នាក់ទេ សុទ្ធតែខ្សែរាជវង្សរបស់ប្រទេតួគីទាំងអស់។ គេអញ្ជើញយើងសោយអាហារធម្មតាៗ"
"ហេសហេ ខ្សែរាជវង្សចឹងហ្អេ? គ្រីស្តាល់កាន់តែមិនចង់ទៅណាច៎ាស ខ្ញុំម្ចាស់ខ្ជិលរៀបឬកពារណាស់ តឹងទ្រូង!" កាយវិការរបស់នាងអត់មិនបានទាញស្នាមញញឹមរបស់រាងខ្ពស់ ស្នាមញញឹមរបស់គេ កាន់តែធ្វើឲ្យគេសង្ហារទ្វេរឡើងរាប់រយដង។
"តាមចិត្តចុះចឹង។ បែរខ្នងមកយើងរឹតខ្នងឲ្យ!"
"អត់ៗ ខ្ញុំខ្មាស! ខ្ញុំធ្វើខ្លួនឯងបាន!"
"បែរ!"
មនុស្សស្អីចេះតែបញ្ជាៗ ស្រីតូចរអ៊ូក្នុងចិត្តក្នុងការឃ្នើសចិត្ត តែក៍ខ្ជិលប្រកែកច្រើន នាងបែរខ្នងឲ្យអ្នកអង្គម្ចាស់។ អ្នកអង្គម្ចាស់លើកនាងតូចដាក់លើភ្លៅដូចពេលនាងនៅតូច រួចលើកដៃរូតរ៉ូបឲ្យនាង
"ទប់រ៉ូបផង ប្រយត្ន័ជ្រុះ យើងមិនចង់ឃើញ!"
"មាត់ដាច់!"
"ហឹស..." អ្នកអង្គម្ចាស់អស់សំណើចម្តងទៀត នេះគេប្រហែលជាជិតឆ្កួតហើយ ដែលចូលចិត្តទឹកមុខពេលដែលនាងអៀន និង ខឹងបែបនេះ ព្រោះថាធ្វើឲ្យគេអារម្មណ៍ល្អខ្លាំងមែនទែន ទើបញ៉ោះនាងមិនឈប់បែបនេះ។ គេអោនមើលរង្វង់មុខមូលក្រឡង់របស់ក្មួយសំណព្វចិត្ត កំពុងគេងលក់ដែលពេលនេះធំពេញក្រមុំទៅហើយ គេខានជួបនាងអស់រយៈពេល១០ឆ្នាំហើយ ទើបភាពនឹករលឹកទាំងប៉ុន្មានត្រូវសងគេឲ្យបានសមស្រប។ខ្សឺត!!! គេអោនទៅថើបថ្ងាសនាងក្រមុំ ស្រូបយកក្លិនក្រអូបដែលគេនឹកខ្លាំងនោះ ចូលពេញក្នុងសួតដើម្បីឲ្យមានភាពកក់ក្តៅ
"ឯងនូវតែក្រអូន និង ស្អាតដូចដើម គ្រីស្តាល់របស់យើង!!! សុំទោសណាដែលធ្វើឲ្យយំ ក្មេងកំហូច!" គេលួចថើបបូរមាត់នាងថ្នមៗ រួចដាក់រាងតូចគេងលើពូកតិចៗ ខ្លាចនាងភ្ញាក់មុននឹងចេញទៅដោយសម្រឹបជើងតិចបំផុត។ អ្នកដែលធ្វើពុតគេងលក់អម្បាញ់មិញទាញភួយមកគ្របប្រកាច់ពេញគ្រែម្នាក់ឯង។
"មនុស្សឆ្កួតនេះ!!!!"