Part 9

8 1 0
                                    

ម្ចាស់ស្នេហ៍អ្នកអង្គម្ចាស់

ភាគទី ៩

ក្រោយពេលចេញពីបន្ទប់របស់ស្រីល្អិតក្បាលរឹង គេក៍រួសរាន់មកផ្លាស់សម្លៀកបំពាក់នៅក្នុងបន្ទប់ទាំងអារម្មណ៍មិននៅក្នុងខ្លួន ក្នុងចិត្តសឹងតែទម្លាក់ខ្លួនគេងក្បែរនាង។ កែវភ្នែកមុតស្រួចរបស់គេសម្លឹងមើលរូបថតនាងតូចដែលនៅពីក្មេងនៅមុខកញ្ចក់ដោយស្នាមញញឹមកក់ក្តៅ។
"មាត់ឯងទន់ណាស់ តែពេលបើកមាត់ម្តងៗ សម្តីតធ្នឹមយើងមិនឈប់សោះ!" គេលួចចម្អន់នាងម្នាក់ឯង គ្រាន់តែគិតដល់នាងក៍បេះដូងរបស់គេមានក្តីសុខដែរ។
"ឈប់សិន!!! ឯងកំពុងស្អី? ហ្វាំងឌី? នេះនាងជាក្មួយស្រីរបស់ឯងវើយ!!! ឈប់ភ្លាម!!! ឈប់ញញឹម!" អ្នកអង្គម្ចាស់បន្ទោសខ្លួនឯងនៅមុខកញ្ចក់ដែលមិនដឹងថាញញឹមស្អីៗណាស់ណាទេ ធ្វើដូចមិនដែលបានថើបមនុស្សស្រី។ មាត់បន្ទោសខ្លួនឯងប៉ុន្តែខួរក្បាលគេនឹកឃើញតែរូបភាពដែលនាងក្រមុំថើបគេនៅចម្ការប៉ោម។
"អើយ!!! ឆ្កួតមិនខានទេ!!!"

រីងៗ

សម្លេងទូរសព្ទ័ដែលរោទិ៍២ ទៅ៣ដង តែគេមិនបានលើក ទើបនឹងបានចាប់អារម្មណ៍ថាមានអ្នកដែលកំពុងខលចូល
(ផាក ជីមីន) ឈ្មោះរបស់អ្នកកំពុងខលមកលោតពេញអេក្រង់
ទើបគេលើកត្រៀមស្តាប់
(យ៉ាងម៉េច? អាអ្នកអង្គម្ចាស់ព្រមលើកហើយហ្អេស? ទូរសព្ទ័ឯងទុកនៅឌូបៃហ្អេស? យី!!!! នេះកុំតែយល់ថាជាអ្នកអង្គម្ចាស់ទេ កុំអីយើងទៅសម្លាប់ដល់វិមាន!!!) ជីមីនស្រែកឡែតៗដាក់ទូរសព្ទ័ដោយការខឹងសម្បារ
"ហើយមានស្រេកទឹកខ្លះឬអត់? ស្រែកម្លឹងតិចបានដាច់ខ្យល់ស្លាប់? និយាយអីឲ្យប្រយត្ន័សម្តីបន្តិច គិតថាយើងខ្លាចហ្អេស?"
(សុំទោសផងអ្នកអង្គម្ចាស់! គ្រីស្តាល់កំពុងធ្វើអ្វីដែរ? គេងលក់ហើយឬនៅ? អូនទៅសុំទោសវាធ្វើអ្វី? )ជីណាអោនមកក្បែរស្វាមីដែលកំពុងរអ៊ូ
"មិនអីទេ ខ្ញុំក៍លេងសើចនឹងគេដែរ! តែជួនអីខ្ញុំមានការរវល់បន្តិច! ចាំពេលទំនេរខ្ញុំទាក់ទងត្រឡប់ទៅវិញល្អទេ?"
(បើឯងហ៊ានធ្វើបាបកូនស្រីបន្តិច យើងនឹង...)

ទឺត!!!
ជីមីនមិនទាន់បាននិយាយចប់ពីមាត់ផង ក៍ត្រូវអ្នកអង្គម្ចាស់ចុចបិទផ្តាច់ដោយមិនប្រាប់មុខ
"អឹស? វាចុចបិទលេខបងមែនទេ?"
"ស្ងប់អារម្មណ៍សិនទៅ បងមីន!"
"អាខាស!!!!"
"បាទ ចៅហ្វាយ!!!"
"ត្រៀមយន្តហោះទៅអង់គ្លេស អញទៅយកកូនអញមកវិញ!"
"បាទ ចៅហ្វាយ!"
"ឈប់ភ្លាមខាស!" ជីណាងើបឈរជ្រែកចង្កេះ
"បងក៍ឈប់ដែរ! នេះអាយុប៉ុន្មានហើយ ហេតុអ្វីបងឆេវឆាវខ្លាំងម្ល៉េះ? ក្រែងកូនស្រីទៅទើបបាន១ថ្ងៃបងចង់ឲ្យនាងត្រឡប់មកវិញហើយឬ? បងមិនខ្លាចគ្រីស្តាល់ឈប់និយាយរកទេហ្អេ?"
"តែបងនឹកកូន!!! បងនឹកកូនស្រីបង ជីណា!"
"កូនធំហើយ បងមិនត្រូវតឹងរឹងពេកទេ ក្រែងបងជាអ្នកផ្តាំផ្ញើរឲ្យអ្នកអង្គម្ចាស់មើលថែកូនយើង ដូច្នេះបងមិនត្រូវខុសសម្តីទេ អូនជឿថាអ្នកអង្គម្ចាស់នឹងមើលថែកូនយើងបានល្អ។"
"ហ៊ើយ អូនឯងនេះ!!!!"
"អឹ... ចឹងហោះទៅទេចៅហ្វាយ?"
"មិនបាច់! យើងខ្លាចគ្រីស្តាល់រត់កាន់តែឆ្ងាយ!"
"ហឹស ខ្លាចកូនមធ្យម ងំខ្លាចប្រពន្ធទេដឹង ចៅហ្វាយ?"
"អាខាស! មកនេះ អញធាក់បំបាក់ឆ្អឹងម្តង!" ជីណាសើចកក្អឹកពេលឃើញស្វាមីអៀនសម្តីកូនចៅ ត្បិតថាពីមុនគេអាក្រក់ដាក់នាងខ្លាំងប៉ុណ្ណាក៍ដោយ ប៉ុន្តែមកទល់បច្ចុប្បន្ន គេព្យាយាមថែផ្លូវចិត្តនាង និង ប៉ះប៉ូវពេលវេលាដែលធ្លាប់ធ្វើបាបនាងបានយ៉ាងសមស្រប។

ម្ចាស់ស្នេហ៍អ្នកអង្គម្ចាស់Where stories live. Discover now