Part 3

18 1 0
                                    

ភាគទី៣

"ល្អ! យើងនឹងបង្ហាញឲ្យឯងមើលថាយើងចាស់ឬមិនចាស់ នាងល្អិត" ទ្រង់សង្រ្គឺតជើងធ្មេញមានបន្ទូលទៅកាន់ក្មួយស្រីក្រៅខោដែលកំពុងសម្ញែងឬកពារគួរឲ្យវៃនេះណាស់។ នាងតូចសម្លឹងទឹកមុខអ្នកកំលោះមិនដាក់ភ្នែក លួចលេបទឹកមាត់ក្អឹកៗគ្រាន់តែប្រសព្វភ្នែកដែលកំពុងមើលមកនាង ធ្វើឲ្យម្ចាស់ខ្លួនព្រឺសម្បុរ
(នេះនាងគ្រាន់តែនិយាយលេងសោះ កុំប្រាប់ណាថាគាត់ខឹងនាងមែនទែន? ពាក្យដែលនាងនិយាយមុននេះគ្រាន់តែមិនចង់ឲ្យអ្នកណាម្នាក់មកគៀបសង្កត់សិទ្ធសេរីភាពនាងតែប៉ុណ្ណោះ)។ ស្រីតូចលាក់អារម្មណ៍ខ្លាចៗក្នុងរបាំងមុខក្រអើត
ក្រទមរបស់ខ្លួន មុននឹងសម្លឹងទៅកាន់ខាងក្រៅស្រម៉ៃដល់ពាក្យពេជច៍ដែលនាងបានតមាត់មិនឈប់ ជាមួយលោកប៉ាកាលពីសប្តាហ៍មុន....

សប្តាហ៍មុន,ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ

នៅក្នុងវិមានត្រកូលផាក ដែលមានម្ចាស់វិមានទោះអាយុច្រើនប៉ុណ្ណាក៍នៅតែសង្ហារដូចដើម នោះគឺ ផាក ជីមីន ដែលកំពុងឈរអោបដៃបែរទៅមាត់បង្អួត នៅចំពោះមុខកែវភ្នែកអង្វរកររបស់ស្រីស្រស់តូចច្រឡឹង។
(លោកប៉ា...) គ្រីស្តាល់បង្អូសសម្លេងរាងវែង ដើរមកអោបលោកប៉ាជាទីស្រឡាញ់ដែលកំពុងបំពាក់មុខថ្មភ្នំដាក់គ្នា
(កុំមកប៉ះប៉ា... កូនឈប់ស្រឡាញ់ប៉ាហើយមែនទេ? ទើបប៉ាប្រាប់មិនស្តាប់បែបនេះ?)
(ព្រះអើយ!!! លោកប៉ាជាទីគោរពដ៍ខ្ពង់ខ្ពស់របស់កូនស្រីអើយ... មានអ្នកណាប្រាប់ប៉ាមែនទេ ថាកូនឈប់ស្រឡាញ់ប៉ានោះ? កូនគ្រាន់តែ...)
(មិនបាច់និយាយប៉ាមិនឲ្យទៅ!!!) ជីមីននិយាយកាត់ផ្តាច់សម្តីកូនស្រីភ្លាមៗគ្រាន់តែបបូរមាត់នាងរៀបនឹងហើបពាក្យដែលចាក់បេះដូងគេ
(ប៉ា... កូនអាយុ១៨ឆ្នាំហើយ មិនមែនក្មេងទៀតទេ កូនចង់សាករសជាតិជីវិតខាងក្រៅខ្លះមិនបានឬ? កូនមិនមែទោហើយមិនមកវិញឯណា ពេលដែលកូនរកគោលដៅរបស់ខ្លួនឯងឃើញហើយ កូននឹងឆាប់ត្រឡប់មកវិញ)
(ប៉ាជាមហាសេដ្ឋីហើយ កូននៅចង់បានអ្វីទៀត ? គ្រាន់តែកូនប្រាប់ប៉ាថាចង់បានអ្វី ប៉ានឹងជប់ឲ្យកូនភ្លាម!) ជីមីនចាប់ដៃទាំងសងខាងរបស់កូនស្រីមកកាន់ជាប់ ប្រាប់ទាំងជឿជាក់ថា គ្មានអ្វីដែលគេមិនអាចរកឲ្យកូនបានទេ។ គ្រីស្តាល់ញញឹមតិចៗ បេះដៃលោកប៉ាចេញថ្នមៗ
(កូនចង់តាមរកក្តីស្រមៃរបស់ខ្លួនឯង ជីវិតដែលតែងតែបានមកអ្វីងាយស្រួលពេក ធ្វើឲ្យកូនមិនអាចទម្លាប់នឹងមនុស្សខាងក្រៅ ឬរស់ទីពឹងខ្លួនឯងបានទេ។ កូនមានម្ចាស់ពូនៅទីនោះទៀតផង លោកប៉ាកុំបារម្ភអី កូនសន្យាថាកូននឹងរាយការណ៍គ្រប់ទង្វើរបស់កូនជូនប៉ា និង ម្ចាស់ពូ។)
(ចឹងកុំក្បាលរឹងដាក់ទ្រង់ណា គ្រីស្តាល់! កូនត្រូវរៀនការងារពីទ្រង់ឲ្យបានច្រើន កុំទៅណាឆ្ងាយពីខ្សែភ្នែកទ្រង់ ព្រោះជីវិតកូនពិតជាសំខាន់សម្រាប់ប៉ាម៉ាក់ណាស់ដឹងទេ?)
(ច៎ាសលោកប៉ា)

ត្រឡប់មកវិញ

នាងគ្រាន់តែបោកលោកប៉ាឲ្យតែបានចេញផុតពីក្រសែភ្នែករបស់គាត់ប៉ុណ្ណោះ ទាំងការពិតនាងគ្មានបំណងទៅរស់នៅក្នុងប្រាសាទក្រោមការគ្រប់គ្រងរបស់ទ្រង់នោះទេ។

"គ្រីស្តាល់? គ្រីស្តាល់!" អ្នកអង្គម្ចាស់ប៉ះស្មាររបស់នាងក្រមុំតិចៗបន្ទាប់ពីឃើញនាងភ្លឹកយ៉ាងយូរ...
"អឹ...ច៎ាស?"
"ឯងកំពុងគិតស្អីហ្នឹង?"
"គិតពីរឿងបេះដូងរបស់ខ្ញុំទេដឹង? ម្ចាស់ពូមើលហ្ន ឃើញប្រុសម្នាក់នៅខាងនោះទេ សង្ហារខ្លាំងដល់ហើយ!!!"
"ជឿថាយើងអាចបំបាក់កអាម្នាក់ហ្នឹងទេ គ្រីស្តាល់?" ទ្រង់ច្រត់ចង្កេះមើលមុខនាងតូចទាំងមុខខ្មូរ នេះប្រុសសង្ហារនៅហ្នឹងមុខប៉ុណ្ណឹងហើយ នៅមើលមិនឃើញទៀត
"ហាហា មានអ្នកខ្លះច្រណែននឹងសម្រស់របស់គេ ទាំងខ្លួនឯងចាស់ហើយហ្នឹង? " រាងតូចសើចឡើងហៀរទឹកភ្នែក ពេលបង្អាប់អ្នកជិតខ្លួនបានសម្រេច...ប្រាន់ដ័រកំពុងបើកឡាន មើលតាមកញ្ចក់ហួសចិត្តនឹងចរិតរបស់នាងតូចដែលពូកែញ៉ោះអ្នកអង្គម្ចាស់តាំងពីតូចមកម្ល៉េះ
"ច្រណែន? មុខដូចយើងហ្នឹងឬ ទៅច្រណែននឹងមុខអាបង្កួយឆ្លងភពនោះ?"
"នេះៗ... ទ្រង់ថាឲ្យគេអាក្រក់ខ្លាំងម៉្លេះ?"
"ហ៎ យើងភ្លេចគិតទៅថា ក្មេងស្រីគគ្រិចមុខដូចអាចម៌ក្រមីដូចជាឯងមើលបានតែសេរីចឹងៗទេ..."
"នេះម្ចាស់ពូ!"
"បានហើយ យើងខាតទឹកមាត់ប្រកែកនឹងឯងណាស់ បិទមាត់ទៅ ថ្លង់!" គេប្រាប់ហើយក៍ធ្វើជាបិទភ្នែកសម្ងំទាំងក្នុងទ្រូងចង់ចាប់អាស្អីគេនោះបោះចូលអាងក្រពើ... អ្ហេឈប់សិន? ហេតុអីក៍យើងត្រូវខឹងនឹងសម្តីគ្មានបានការរបស់ក្មេងល្ងង់នេះដែរ? ចំមែន... ពិតជារំខានណាស់។
"ខ្ពើមជ្រលក់មាត់ផង ឆឹស!!!" មាត់តូចម្ហបៗនិន្ទាអ្នកជិតខ្លួន កុំតែនាងអាយុតិចទេ កុំអីចាប់ធ្វើប្តីឲ្យរាងតែម្តង ចង់ដឹងណាស់ ថាបើមានកូនជាស្រីមុខដូចអាចម៌ក្របី តើកូនមុខយ៉ាងម៉េច? ហ៊ើយតែគួរឲ្យស្តាយនាងគ្មានចំណាប់អារម្មណ៍នឹងមនុស្សចាស់នោះទេ។

សូមរង់ចាំភាគបន្ត

ថ្ងៃនេះអេដមីនរវល់ឆ្លៀតបានតែតិចទេណា😆

ម្ចាស់ស្នេហ៍អ្នកអង្គម្ចាស់Where stories live. Discover now