ភាគទី02 : គេចង់បានឯងណាស់

7.1K 496 10
                                    

    គ្រាន់តែជិតរៀបការ ជុងហ្គុក បានត្រៀមជំនួញរបស់នាយទុកជាមុនហើយព្រោះនាយមើលឃើញ ចិត្តប៉ារបស់នាយ រឿងក្រុមហ៊ុននាយប្រហែលជាមិន បានមួយចំណិតកូនចុងរបស់គាត់ទេ ព្រោះតាមដែល មើលឃើញគាត់ប្រមូលអោយតែខាងប្រពន្ធចុង រាល់ថ្ងៃមានចាយវាយគ្រប់គ្រាន់តែគ្មានភាពកក់ក្តៅ នោះទេ ។
    ក្រោយរៀបការហើយ ការស្នើររបស់ ជុងហ្គុក ជោកជ័យ នាយស្គាល់ជាមួយគេដែលជាម្ចាស់អគារ Apartment ដែលគេកំពុងសាងសងតែកំពុងប្រកាសលក់បន្តព្រោះទៅត្រូវគ្រប់គ្រងការងារនៅក្រៅប្រទេស ។
    បើទោះជានាយមានលុយមិនគ្រប់ចំនួនតែមនុស្ស ស្គាល់គ្នាស្នឹតស្នាលដែរ គេបញ្ចុះតម្លៃអោយថែមទាំងអនុញាតិអោយនាយបង់តាមលទ្ធភាពទៀតផង ។ តំបន់នេះពេលទៅមុខជាកន្លែងពេញនិយម តម្លៃក៏ឡើងទៅតាមហ្នឹងដែរ ទម្រាំសម្រេចជោគជ័យមួយរយភាគរយចំណាយពេលជិត 3ឆ្នាំហើយថ្ងៃដែលនាយជោគជ័យក៏ជាថ្ងៃដែលនាយ ដឹងពីទង្វើភិតក្បត់របស់ប្រពន្ធនាយដូចគ្នា ។
    ក្រោយលែងលះនាងមិនដឹងថា ជុងហ្គុក នៅសល់អ្វីខ្លះឡើយរហូតដល់នាងរៀបការថ្មីទៅរស់នៅក្រៅ ប្រទេសពត៌មានរបស់ ជុងហ្គុក ល្បីដល់ទីនោះនាងពិតជាភ្ញាក់ផ្អើលណាស់ ពេលនេះនាយជាម្ចាស់អគារ Apartment កម្ពស់ 35ជាន់ក្នុងតំបន់ពេញនិយម ហើយកំពុងសាងសង់បន្ថែមនៅតំបន់ផ្សេងៗទៀត ពេលនេះនាយជាសេដ្ឋីពោះម៉ាយ ។
    មែនហើយក្រោយពីនាយជោគជ័យលើមុខជំនួញ របស់នាយពេលនេះនាយជាអ្នកគ្រប់គ្រងគ្រួសារទាំងមូលខណៈដែលប៉ាម៉ាក់នាយនិងសូម្បីតែគ្រួសារ ប្រពន្ធចុងប៉ារបស់នាយក៏ចាយលុយរបស់នាយដែរ ។
    នាមជាពោះម៉ាយតែមិនខ្វះអ្នកចង់បាននោះឡើយ តែពេលនេះ ជុងហ្គុក បែរជាចាប់អរម្មណ៍មនុស្សម្នាក់ ដែលមិនគួរអោយទាក់ទៅវិញ ហេតុអី? ព្រោះម្នាក់ នោះជាមនុស្សប្រុស ។
    
    មីងរបស់ ថេហ្យុង បានបើកហាងអាហារមួយកន្លែងនៅម្តុំៗ THE AELLI ដែលជាអគារ Apartment របស់ ជុងហ្គុក នាយឆ្លងកាត់ទើបដឹងថា ជាអ្នកស្គាល់គ្នា ក្រោយមកនាយក៏បាននាំគេមកអោយស្គាល់ទីនេះផងដែរ ។ មកពេលណាក៏ឃើញ ថេហ្យុង អង្គុយនៅកន្លែងគិតបញ្ជីនោះនាយលួច មើលរហូត គ្រប់កាយវិការ ការនិយាយ រឹកពារគួរអោយស្រលាញ់មើលទៅខ្នក់ខ្នាញ់មិនដូចមនុស្ស ប្រុសផ្សេងទេ ។
    "លោកចន? តាមពិតលោកមកទីនេះ?"
    "ថៅកែស្រីយល់ថាខ្ញុំយ៉ាងម៉េចដែរ? សម្រាប់គេ?"
    "លោកចង់បានន័យថាម៉េច?"
    "គេគួរអោយស្រលាញ់ណាស់ ខ្ញុំដូចជាចូលចិត្តគេហើយ"
    "ហៃយ៉ា...លោកពូកែនិយាយណាស់"
    "ពិតមែន!"
    "គេជាក្មួយខ្ញុំ តែជាប្រុសទេ ទោះគេគ្មានមិត្តស្រី ប៉ុន្តែវាអាចប៉ះពាល់ដល់មុខមាត់លោក"
    "ខ្ញុំគ្មានបញ្ហាទេ ព្រោះបើសិនជាខ្ញុំចង់"
    "អឺ...លោកចន"
    "ខ្ញុំនៅមើលសិន មិនបង្ខំឯណា..." ជុងហ្គុក សើច តិចៗ អោយធ្វើម៉េចបើមាននិស្ស័យទៅហើយ?
    "ខ្ញុំមិនហ៊ានបង្ខំទេ គេជាក្មួយ"
    "និយាយអញ្ចឹង តំបន់នេះទៅមុខវានិងអ៊ូអរ ទីនេះ បើបើកអោយធំអាចនិងទាក់ទាញភ្ញៀវបែបនេះតូច មើលទៅអ្នកខ្លះមិនសមឋានៈ"
    "ខ្ញុំធ្វើតាមលទ្ធភាព"
    "ចុះបើខ្ញុំជួយផ្តល់បន្ថែម?"
    "លោកចង់បានន័យថា..."
    "ខ្ញុំអោយខ្ចីលុយ ត្រូវការប៉ុន្មាន? ពង្រីកវាទៅ មិនកំណត់ទេ មានពេលណាសងពេលហ្នឹងក៏បាន"
    "លោកនិយាយមែនហេស?" ព្រោះតែសប្បាយ ចិត្តពេក គាត់ជ្រុលជាចាប់ដៃរបស់ ជុងហ្គុក ខណៈដែល ថេហ្យុង បែរទៅចំបើកភ្នែកធំៗឡើងមក ។
    "ហឹម? ថាហើយអាគាត់ហ្នឹងមករាល់ថ្ងៃច្បាស់ជា មកញ៉ែរអ្នកមីង ឃើញទេមានចាប់ដៃចាប់ជើងគ្នាទៀត" ថេហ្យុង និយាយម្នាក់ឯងតិចៗ ចាំមុខបុិមុខ សង្ហារម្នាក់នេះទុក ថ្ងៃក្រោយប្រាប់លោកពូរបស់គេ អោយចាត់ការ ។

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now