ភាគទី50: ព្រមរៀបការជាមួយបងទេ?

5.3K 371 7
                                    

    ថ្ងៃបន្ទាប់ ជុងហ្គុក ប្រញាប់ចាត់ចែងរឿងអោយ ឆាប់រួចរាល់ការងាររបស់នាយកក់ស្ទះអស់ហើយ នៅមានកូននាយខានទៅរៀនឡើងមួយអាទិត្យទៀតផង នៅត្រូវតាមរកប្រពន្ធទៀតរត់រួចឬអត់ទេ?
    ព្រឹកនេះទៅប៉ុស្តីប៉ូលិសចួបប៉ូលិស ហុង និងប្រគល់ភស្តុតាងមួយចំនួនអោយទៅគេចាត់ចែងកាន់ ក្តីនេះដោយផ្ទាល់តែម្តង ព្រោះនាយបាននិយាយហើយបើ សុីវ៉ុន នៅតែតាមរញ៉េរញ៉ៃនាយ នាយមិន ព្រមបន្តទៀតឡើយ ។
    "ទាំងនេះជាឯកសារទិន្ន័យរកសុីខុសច្បាប់របស់ ផាក សុីវ៉ុន ហើយក៏ជាអ្នកបង្កើតរឿងចោទប្រកាន់ មកលើខ្ញុំដែរ"
    "ខ្ញុំនិងឆែកមើល រឿងក្តីនេះខ្ញុំស្នើរថ្នាក់លើដើម្បី កាន់ព្រមទាំងចាប់ពួកប៉ូលិសពុករលួយផង អរគុណ លោកដែលជួយសហការ"
    "អរគុណលោកទៅវិញទេ ប៉ូលិស ហុង! មួយរយៈ ពេលនេះលោកហត់នឿយហើយ បើសិនមានពេល ទំនេរខ្ញុំចង់អញ្ចើញលោកមួយពេល"
    "ទំនេរខ្ញុំនិងទៅរកលោក"
    "អញ្ចឹងខ្ញុំសុំលាសិនហើយ" ជុងហ្គុក បញ្ចប់ការងាររបស់នាយជាមួយប៉ូលិស នាយត្រូវត្រៀមរៀបចំធ្វើបទសម្ភាសន៍ទាក់ទងនិងរឿងដែលកើតឡើងដើម្បីលាងសម្អាតខ្លួនរបស់នាយពីរឿង អាស្រូវស្អុយរលួយទាំងនេះ ។
    "និយាយអញ្ចឹងបាត់ ប៊ុកជេ ទៅណា?"
    "គេប្រាប់ថាម៉ាក់គេឈឺ គេនៅស្រុកមុនចៅហ្វាយ ចេញមកវិញមួយថ្ងៃ" វីន
    "សួរគេផង បើមានខ្វះខាតអី"
    "បាទចៅហ្វាយ ចុះចៅហ្វាយទៅណា? ទៅផ្ទះសិនទេ? ទីនោះទុកចោលមួយអាទិត្យហើយ"
    "យើងមានការ ឯងអោយមនុស្សនាំមីងមេផ្ទះនិង នេនឌី ទៅវិញផងហើយប្រាប់អោយមនុស្សទៅសម្អាតផ្ទះផង"
    "បាទ! អញ្ចឹងចៅហ្វាយទៅ..."
    "ទៅផ្ទះលោកប៉ា"
    "បាទទាន"
    ឡានបន្តទៅផ្ទះប៉ារបស់នាយ គាត់ប្រហែលជា មិនទាន់ទៅធ្វើការវិញនោះទេ ។

    មកដល់ទីនេះក៏មានប្រពន្ធក្រោយរបស់លោកចន មកបើកទ្វារ គាត់អនុញាតិអោយនាយចូលផ្ទះតូចចង្អៀតរបស់គាត់ដោយមានប្តីនិងកូនប្រុសរបស់គាត់ នៅខាងក្នុងនោះ ។
    "លោកប៉ា..."
    "ជុងហ្គុក! ប៉ាបានឃើញពត៌មានហើយ ពេលនេះ យ៉ាងម៉េចទៅហើយ?"
    "គ្រប់យ៉ាងមិនទាន់ចាត់ចែងរួចរាល់ល្អទេលោកប៉ា នៅមានរឿងក្តីបន្តទៀត"
    "អោយតែឯងចេញមកវិញគឺប្រសើរហើយ"
    "អរគុណ លោកប៉ា សម្រាប់កន្លងមក"
    "ប៉ាមិនបានជួយអ្វីទេ"
    "តែលោកប៉ាក៏បានបង្ហាញខ្លួនជាកម្លាំងចិត្តអោយ ដល់ខ្ញុំ អរគុណលោកប៉ាដែលមិនបោះបង់ខ្ញុំចោលនៅពេលនោះ"
    "កន្លងមកគឺឯង តែងតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីប៉ា សូម្បីតែត្រូវចិញ្ចឹមគ្រួសារក្រោយរបស់ប៉ា ឯងសាកសមនិងទទួលបានការស្រលាញ់ពីគ្រប់គ្នា"
    "កន្លងមកនេះពិតជាអរគុណឯងណាស់ ជុងហ្គុក មីងក៏សុំទោសដែលជាចំណែកបំបែកគ្រួសាររបស់ឯង សុំទោស!"
    "រឿងកន្លងហួសហើយអ្នកមីង ប្រសិនបើគ្មានអ្នក មីង លោកប៉ាក៏នៅតែមិនអាចស្រលាញ់ម៉ាក់ដដែល មានតែពឹងអ្នកមីងជួយមើលថែគាត់ផង"
    "មីងនិងមើលថែគាត់អោយបានល្អ"
    "ជុងហ្គុក ប៉ាសុំទោស"
    "កុំអីលោកប៉ា" ជុងហ្គុក ឃាត់សម្តីនាយចំណាស់ជាឪពុកចូលមកអោបនាយសម្តែងអារម្មណ៍ដឹងខុស និងអរគុណទៅកាន់នាយ ។
    "ជេជុង!" ជុងហ្គុក ហៅនាយជាប្អូនខណៈដែលគេ ចុះមកឃើញនាយគេឡើងទៅបន្ទប់វិញ ជុងហ្គុក ក៏សុំឡើងទៅតាម ។
    "ហ្យុង!"
    "គេចយើងធ្វើអី?"
   "អត់ទេ! ព្រោះហ្យុងនៅខាងក្រោមខ្ញុំមិនចង់រំខាន ពេលជាមួយលោកប៉ា"
    "មុខឯងកើតអី?"
    "គ្មានអីទេ វាជាហើយនៅស្នាមប៉ុណ្ណោះ"
    "មិនអីល្អហើយ...តាមពិតយើងចង់អរគុណឯងដែរបានជួយយើង"
    "ខ្ញុំគ្មានឯណា? ហ្យុងអរគុណខ្ញុំធ្វើអី?"
    "លាក់បាំងធ្វើអីគ្រាន់តែជួយយើង?"
    "មិនអាចហៅថាជួយទេ ទើបខ្ញុំមិនអោយហ្យុង អរគុណខ្ញុំ"
    "រឿង Flash នោះឯងខំយកវាអោយយើង"
    "គឺព្រោះ...ខ្ញុំធ្វើការទីនោះស្រាប់...ប៉ាសុំអោយខ្ញុំ ជួយហ្យុងទេ"
    "បែបនោះទើបឯងត្រូវគេវាយ?"
    "វាមិនពាក់ពន្ធ័គ្នាទេ"
    "ឯងនេះនៅតែក្បាលរឹង! បើមិនទទួលក៏មិនអី យើងទៅវិញនិយាយជាមួយប៉ាយកឯងទៅធ្វើការជាមួយហើយ"
    "ហ្យុង..."
    "យើងម៉េច?"
    "សុំទោស..."
    "រឿងអី?"
    "កន្លងមក...មែនហើយ សុំទោសចរិកអត់បានការ របស់ខ្ញុំ សុំទោសដែលខ្ញុំបដិសេដរហូត សុំទោសដែលខ្ញុំមិនហ៊ានធ្វើជាប្អូនប្រុសរបស់ហ្យុង"
    "យើងយល់ចិត្តឯង មិនអីទេ..."
    "សុំទោស ហឹកៗ"
    "មិនអីទេៗ" ជុងហ្គុក សសៀរទាញប្អូនមកអោប និងលួងលោមពេលដែលគេយំ ក្នុងនាមជាបងប្រុស មើលឃើញគេជាក្មេងដដែល ។
    "ហៃយ៉ា...កាបូបខូចអស់ហើយ ចាំហើងទិញថ្មីអោយឯងចុះ" ដោយដៀងភ្នែកទៅចំកាបូបដែលខ្លួន បានទិញអោយនោះវាខូចទៅហើយនាយក៏ឆ្លៀតនិយាយបន្លំបរិយាកាស ។
     ពេលនេះនាយបានបញ្ចប់រឿងរ៉ាវនៅផ្ទះប៉ានាយ រួចហើយបន្តទៅរៀបចំ Apartment របស់នាយវិញម្តង ចលាចលប៉ុន្មានថ្ងៃហើយ សំណាងវាមិនប៉ះពាល់ ព្រោះជាឈ្មោះរបស់ អ៊ែលលិ ។
    មកដល់ទីនេះក៏មានការស្វាគមន៍យ៉ាងល្អ អោយតែពេលមានការស្វាគមន៍និងអបអរនាយតែនឹកគិតថា ប្រសិនបើមានប្រពន្ធនាយនៅទីនេះញញឹមមកកាន់ នាយអោប និងថើបនាយ នាយនិងកាន់តែសប្បាយ ចិត្ត កក់ក្តៅចិត្តកាន់តែខ្លាំង ។

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now