ថេហ្យុង នៅផ្ទះពេញមួយថ្ងៃមិនបានចេញទៅណាទេ ទីនេះគេមិនសូវជានៅផងមិនមានសូវមានមិត្តស្និតស្នាលនោះទេ មិត្តរបស់គេនៅសេអ៊ូលច្រើនជាង ។ នៅផ្ទះពេញមួយថ្ងៃ បន្ទប់គេងរបស់គេ របស់នៅដូចដើមគ្រាន់តែធំជាងមុន ផ្ទះនេះធំជាងមុន ឆ្ងាយណាស់ ក្នុងផ្ទះបាយវិញមិនខ្វះអីញាំទេ ។
ល្ងាចបន្តិចពេលដែលម៉ាក់របស់គេទៅផ្សារប៉ា របស់គេមកវិញដោយមានអ្នកជូនមកឡានទំនើបទៀតផង ។
"ថេហ្យុង..."
"លោកប៉ា! មកវិញហើយហេស?" ថេហ្យុង ងើបចេញពីសាឡុងគេគេងទីនេះពេញមួយថ្ងៃហើយ ។
"អឹម! ចុះម៉ាក់ឯង?"
"ទៅផ្សារ ចុះប៉ាមកជាមួយអ្នកណា?"
"ល្ងាចបន្តិចគេមកញាំបាយជាមួយយើង ប៉ាអញ្ចើញគេញាំបាយអរគុណដែលជួយរកការងារធំ អោយប៉ាធ្វើ"
"លោកប៉ាពេលនេះធ្វើអី?"
"រងចៅហ្វាយស្រុកណាកូន ប៉ាដាក់ពាក្យស្នើរ យូរហើយ ប្រាក់ខែគ្រូកីឡាចាយវាយមិនគ្រាន់ទេ"
"Wow!!! តែប៉ាថាគេជួយប៉ា? អ្នកណា?"
"អនាគតស្វាមីឯង"
"ថាម៉េច?" ថេហ្យុង គាំងស្ញេញ ដល់ថ្នាក់នេះផង តើកើតឡប់ស្អីចំពោះគេ? នាយម្នាក់នោះគឺ 100% រោគចិត្តពិតមែនហើយ ។ មិនទាន់បានចម្លើយថាព្រម ឬអត់ផង តែគេមកជួយគ្រួសាររបស់ខ្លួនថ្នាក់នេះ ហើយតើប្រកែកយ៉ាងម៉េច? នេះគេពិតជាត្រូវរៀប ការជាមួយកម្លោះចាស់ពោះម៉ាយពិតមែនទេ? ព្រះអើយបើសិនសង្ហារប្រហែលនាយម្នាក់មកញ៉ែរមីង របស់គេនោះមិនសូវប៉ុន្មានទេ...តែនេះអាចហ្នឹង... ក្បាលពោះធំ ក្បាលទំពែក ទាប ហើយពាក់វែនតា ទៀតមើលទៅនោះ? មិនបាច់ប្រាប់អាយុទេ គ្មានមនុស្សក្មេងឯណាសល់លុយច្រើនថែមទាំងជួយប៉ា គេចូលការងាររដ្ឋបានទៀត ច្បាស់ណាស់ចាស់ជាង ប៉ារបស់គេទៀតឯណោះ ។
"ថេហ្យុង...ថេហ្យុង!"
"ហាស...បាទ ម៉ាក់? ម៉ាក់មកពីកាល?"
"មកមិញហ្នឹង ឯងនៅភ្លឹកគិតស្អី មកជួយម៉ាក់ រៀបចំអាហារឆាប់ឡើង"
"ទៅហើយៗ" ថេហ្យុង ប្រញាប់ទៅជួយម៉ាក់គេ រៀបចំអាហារ គេមិនចេះធ្វើអីប៉ុន្មានទេតែអាចជួយបាន ។ រឿងម្ហូបមិនពូកែតែរឿងបង្អែមគេធ្វើបានឆ្ងាញ់ណាស់ ។
មេឃក៏ចាប់ផ្តើមងងឹតម៉ាក់គេដេញអោយគេឡើង ទៅបន្ទប់រៀបខំខ្លួនដើម្បីមកញាំអាហារ តែ ថេហ្យុង ឯណាខ្វល់? ញាំបាយហើយឡើងគេងហើយទៅតែងខ្លួនស្អី? ណាមួយសម្លៀកបំពាក់គេដាក់មកមិន ប៉ុន្មានផងស្អែកគេទៅសេអ៊ូលវិញហើយហ្នឹង ។
"ម៉ាក់ខ្ញុំជួយ"
"រួចហើយ អេ...មើលស្លៀកពាក់ចុះ?"
"ឈុតគេងនោះអីម៉ាក់?"
"ចុះប៉ាឯងអត់ប្រាប់ថាមានភ្ញៀវទេឬ?"
"ខ្ញុំញាំមុនក៏បានបើម៉ាក់មានភ្ញៀវ"
"អូនហា៎ រួចហើយឬនៅគេមកដល់ហើយ"
"រួចហើយៗ ហៃយ៉ា...កូនឯងមកនេះ" ម៉ាក់ ថេហ្យុង អូសដៃគេចេញមកក្រៅដើម្បីទទួលភ្ញៀវ ពិសេសមកព្រមជាមួយអំណោយក្នុងដៃ ។
"ស្វាគមន៍ លោកចន"
"បាទ លោកពូ! សួស្តីអ្នកមីង"
"ចាស៎ លោកចន អញ្ជើញចូល"
"លោក?" ថេហ្យុង មើលនាយដោយទឹកមុខភ្ញាក់ ផ្អើល គឺនាយម្នាក់នេះ ម្នាក់ដែលទៅញ៉ែមីងរបស់គេ ជាញឹកញាប់នោះ?
"ថេហ្យុង...កើតអីទៀតហើយ ឆាប់ចូលក្នុងមក" អ្នកជាម្តាយទៅមើល ថេហ្យុង ភ្លឹកៗដូចជាចង់ភ័យយ៉ាងម៉េចមិនដឹងទេ? ខំហៅអោយចូលក្នុងផ្ទះ ចំណែកឯ ជុងហ្គុក វិញលួចសើចហួសចិត្ត នេះប្រហែលជាមិនមានអ្នកណាប្រាប់គេឡើយថាជា នាយ?
"អញ្ជើញអង្គុយលោកចន មកនេះ ថេហ្យុង អង្គុយត្រង់នេះហើយណា" អ្នកស្រីគីម រៀបអោយ ថេហ្យុង អង្គុយជាប់ ជុងហ្កុក ចំណែកពួកគាត់អង្គុយ ទល់មុខគ្នានិងគេ ។
"នេះជាអំណោយរបស់អ្នកទាំងពីរ" ជុងហ្គុក លើក យកប្រអប់ធំល្មមប្រគល់អោយពួកគាត់ ក្នុងនោះជា ប្រភេទចិញ្ចៀននិងខ្សែរករសម្រាប់ពួកគាត់ទាំងពីរ ។
"អីយ៉ា...អរគុណលោកចន ថ្ងៃនេះខ្ញុំអញ្ចើញជា ការអរគុណតែបែរជាមានអំណោយមកអោយពួក យើងទៅវិញ" លោកគីម
"ហេះៗ របស់បន្តិចបន្តួចទេលោកពូ"
"ឆាប់ញាំទៅ ខ្ញុំឃ្លានហើយ" ថេហ្យុង ហាឡើង កាត់សម្តីរាក់ទាក់ គេពិតជាមិនចូលចិត្តចរិករាក់ទាក់ របស់នាយពិតមែន មិនដឹងថាហេតុអី?
"កូន ថេហ៍!" អ្នកស្រីគីម លួចក្រឺតខ្នាញ់ដាក់កូន របស់គាត់ មើលចុះអត់មាយាទពិតមែន ។
ការញាំអាហារធម្មតា ឯចាស់ៗក៏និយាយរឿង ការ ងារជាមួយ ជុងហ្កុក ផង នាយពូកែរកសុីបណ្តាក់ទន់ ពូកែសម្តីអូសទាញ ពូកែបញ្ចុះបញ្ចូលរឿងការងារ ទៅណាក៏មានអ្នកស្រលាញ់ចូលចិត្ត អ្នកស្អប់ ច្រណែនក៏មាន ចំណែក ថេហ្យុង ស្តាប់ទាំងធុញទ្រាន់ បំផុត ។
"និយាយអញ្ចឹង ថេហ្យុង កូនឯងទៅវិញពេលណា?"
"ស្អែកនេះម៉ាក់! អ្នកមីងគាត់រវល់ ខ្ញុំមិនចង់នៅយូរពេកទេ"
"លឺថាមីងឯងរកអ្នកជំនួសបានហើយ" លោកគីម
"មិនលឺគាត់និយាយផង"
"មែនហើយបន្តិចទៀតលែងនៅហើយ ច្បាស់ជា ត្រូវការអ្នកជំនួស" អ្នកស្រីគីម
"ខ្ញុំសុំខ្លួនទៅសម្រាកហើយ" ថេហ្យុង ទឹកមុខ ស្មើៗឡើងទៅបន្ទប់គេបាត់ មិនខ្វល់ជាមួយ ជុងហ្កុក អីបន្តិច ។
"សុំទោសជំនួសកូនខ្ញុំផងណាលោកចន ដែលគេ ខ្វះការគួរសមបែបនេះ" អ្នកស្រីគីម
"អូ៎...ខ្ញុំយល់ មិនអីទេ!"
"លោកយល់ ពិតជាប្រសើរណាស់" អ្នកស្រីគីម
"ស្អែកខ្ញុំត្រលប់ទៅវិញដូចគ្នា"
"មិនយល់ទាស់ទេ ខ្ញុំផ្ញើរកូនទៅជាមួយផងណា ធ្វើដំណើរផ្លូវឆ្ងាយម្នាក់ឯងគ្រោះថ្នាក់ណាស់"
"បានស្រាប់ហើយ អញ្ចឹងស្អែកនេះខ្ញុំមកទទួលគេ នៅម៉ោង 8ព្រឹក ព្រោះប្រញាប់"
"ចាស៎ លោកចន!"
"អញ្ចឹងខ្ញុំសុំលាទៅវិញសិនហើយ លោកពូ អ្នកមីង លើកក្រោយជួបគ្នាទៀត" ជុងហ្គុក ងើបអោនគំនាបលាតាមសុជីវធម៌ បើកទ្វារចេញពីផ្ទះមក អង្គរក្សនៅចាំពេញមុខផ្ទះ ជួយអមដំណើរដល់ឡានឯណោះ ។
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក