សណ្ឋាគារប្រណិតជាន់ខ្ពស់ ជុងហ្គុក នាំ ថេហ្យុង និងកូនមកញាំអាហារថ្ងៃត្រង់ នេះម៉ោងជិត 2ទៅហើយទើបបានមកដល់ក៏មិនបានញាំអីភ្លាមៗដែរ ។ នៅក្នុងឡាន ថេហ្យុង ផ្ញើរសារអោយ ជុងហ្គុក ប្រាប់ពីរឿងហេតុជំនួសអោយការនិយាយគ្នាអោយក្មេង បានស្តាប់លឺ ។
"ដោយសារការងារប្រញាប់ បងរំខានពេលអូនបន្តិចហើយណា ថេហ៍! គេមកដល់ឥឡូវហើយ"
"មិនអីទេ គ្រាន់តែចុះកុងត្រានោះ"
អាហារលើកមកពេញតុហើយ ថេហ្យុង ដាក់អោយ អ៊ែលលិ អង្គុយជាប់គេហើយគេអង្គុយជិត ជុងហ្គុក គេជាអ្នកចាប់អាហារសម្រាប់ អ៊ែលលិ ។
"កូនអាចញាំមុនបាន"
"ចង់ញាំអី ខ្ញុំចាប់អោយឯង"
"ចង់ញាំបង្កងនោះ"
"បងបក..."
"អូនវិញ អូនជាអ្នកធ្វើ" ថេហ្យុង ចាប់យកបង្កងបក វាអោយ អ៊ែលលិ ហើយ ជុងហ្គុក និងបកវាមួយដែរ សម្រាប់ ថេហ្យុង ។
"អត់ទោសលោក" បុគ្គលិកចូលមកជាមួយមនុស្ស ម្នាក់មានកាន់សាមីក្នុងដៃផង ។
"សួស្តីលោកចន"
"សុំអញ្ចើញអង្គុយ លោកគីម" ជុងហ្គុក
"អរគុណ...អេ...ថ្ងៃនេះជុំគ្រួសារផង? កូនស្រីរបស់ពួកលោកមែនទេ? គួរអោយស្រលាញ់ណាស់ ឈ្មោះអីដែរនាងតូច?"
"អ៊ែលលិ ចា៎" អ៊ែលលិ តបតែប៉ុណ្ណឹង ឈ្មោះពិត ទាល់តែចាំបាច់ទើបនាងនិយាយ ។
"ឈ្មោះគួរអោយស្រលាញ់ណាស់ អូ៎...សួស្តី គីម ថេហ្យុង ខ្ញុំហៅត្រូវទេ?"
"ខុស! តែមិនអីទេ" ថេហ្យុង ញញឹមតប ។
"ឯកសារនោះ?" ជុងហ្គុក
"អេ...លោកនេះក៏ប្រញាប់ ខ្ញុំខំមកដល់ទីនេះទៅ ហើយអាចរួមតុអាហារផងបានទេ?"
"គឺមិន..." ជុងហ្គុ្
"មិនប្រកាន់ទេ លោកតាមសម្រួល" ថេហ្យុង
"ចិត្តទូលាយមែន" យ៉ុងស៊ូ ញញឹមបែបស្មានចិត្ត មិនត្រូវ គេហៅបុគ្គលិកយកចានមកបន្ថែម ។ យ៉ុងស៊ូ អង្គុយទល់មុខនិង ជុងហ្គុក តែម្តង ។ ខាងលើមើលទៅធម្មតាតែក្រោមតុវិញជើងរបស់ យ៉ុងស៊ូ ឈានទៅរកអង្អែលជើងរបស់ ជុងហ្គុក នាយឯណោះខំគេចនៅមិនស្ងៀមជាហេតុអោយ ថេហ្យុង ចាប់អារម្មណ៍ ។
ស្ងៀមៗ ថេហ្យុង ទម្លាក់ស្លាបព្រានិងដៃចោល ហៅចំណាប់អារម្មណ៍ ជុងហ្គុក មើលមកគេភ្លាម ។
"អុ៎..." ថេហ្យុង ធ្វើជាភ្ញាក់
"បងរើសអោយ"
"អេ...កុំ! អ៊ែលលិ រើសស្លាបព្រាអោយប៉ាបន្តិចមក"
"ចាស៎" អ៊ែលលិ ចុះពីលើកៅអីដើម្បីរើស ស្លាបព្រាអោយគេនៅមានលួចខ្សឹបគ្នាទៀត ។ នាងប្រាប់ ថេហ្យុង ថាជើងលោកពូនោះប៉ះជើងលោកប៉ានាង ថេហ្យុង ម៉ូវក្នុងចិត្តតែមិនអាចបង្ហាញពេលនោះគេភ្លាមៗលើកជើងទៅកងលើជើង ជុងហ្គុក តែម្តងហើយពេលដែល ជើងរបស់ យ៉ុងស៊ូ មកប៉ះគេ កាន់តែធ្វើអើយគេខឹង គេទម្លាក់ជើងចុះជាន់លើជើង យ៉ុងស៊ូ យកតែម្តង ។
យ៉ុងស៊ូ ងើបមុខសម្លក់ ថេហ្យុង ភ្លាមៗនាយតូច សង្កត់ជើងកាន់តែខ្លាំងខណៈគេកំពុងឈូងទៅចាប់ ម្ហូបនៅមុខរបស់ ជុងហ្គុក ។
"ឈឺ...ល្អទេ?" ថេហ្យុង ខាំធ្មេញនិយាយដាក់ យ៉ុងស៊ូ ជុងហ្គុក មិនចាប់អារម្មណ៍ទើបស្តាប់មិនបាន។
"ចូលចិត្តបែបនេះ?" យ៉ុងស៊ូ ញញឹមសួរបកទៅវិញ ។
"មែនហើយ ចូលចិត្តបែបនេះ វាឆ្ងាញ់"
"អ្នកទាំងពីរយ៉ាងម៉េចហ្នឹង?" ជុងហ្គុក
"អត់មានអីទេ លោកចន! ជួនជាមុននេះអូននិង កូនអ៊ែល ញាំអីរួចហើយទើបមិនសូវឃ្លាន ឆ្អែតហើយមែនទេកូន?" ថេហ្យុង ងាកមកសួរ អ៊ែលលិ ។
"ចា៎ស" អ៊ែលលិ ងក់ក្បាលតប ។
"បងដឹងហើយ" ជុងហ្គុក ញញឹមទៅកាន់ ថេហ្យុង បញ្ជាក់នាយបានដឹងហើយ ពេលនេះគេមិនពេញចិត្ត នោះទេនាយក៏មិនបន្តញាំទៀតដែរ គិតលុយហើយ សុំទៅអោយបានមុន យ៉ុងស៊ូ ជាលើកទី2 ហើយដែលនាយធ្វើបែបនេះ ។
"ខ្ញុំមិនអោយចាញ់អ្នកណាទេ ប្រពន្ធលោកស្អាត យ៉ាងណា ខ្ញុំក៏មិនអន់ ខ្ញុំគ្រាន់តែចង់បានលោកម្តង ក៏ព្រម" យ៉ុងស៊ូ ។
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក