ភាគទី48: ឯណា ឯងថាជួយគាត់ចេញមកវិញ?

3.2K 292 5
                                    

   រយៈពេលឡើងតុលាការ ជុងហ្គុក បញ្ជារកូនចៅ នាយហាមមិនអោយ ថេហ្យុង និងកូនមកទីនេះ នាយ មិនអាចអោយមនុស្សដែលនាយស្រលាញ់ឃើញ នាយក្នុងសភាពជាអ្នកទោស គ្រងនៅសម្លៀកបំពាក់ អ្នកទោសបែបនេះឡើយជាហេតុអោយមានតែប៉ាម៉ាក់និងលោកយាយ នាយទេដែលមក ចំណែកអ្នកមីងនៅមើលថែ អ៊ែល លិ ហើយ ថេហ្យុង គេនៅតាដានស្ថានភាពជាមួយ មិត្តរបស់ ជុងហ្គុក រហូត ប្រសិនបើមានអ្វីអោយគេជួយគេក៏និងជួយភ្លាមដែរ ។
    ប៉ូលិស ហុង ស្កាត់ទៅចួបប៉ូលិសដែលកាន់រឿងក្តី នេះដើម្បីតវ៉ាសម្អាងលើភស្តុតាងដែលនាយរកបាន មកបន្ថែម ។
    "លោកដូចជាធ្វើការលឿនពេកទេដឹង?"
    "បីថ្ងៃហើយមិនមានអ្វីបញ្ជាក់ តើទុកដល់ពេលណាប៉ូលិស ហុង?"
    "តែលោកច្រានភស្តុតាងមួយចំនួនចោល តើលោកកំពុងចាប់ប្រជាជនស្លូតត្រង់ដាក់គុកមែនទេ?"
    "សម្អាងអីលោកថាគេស្អាតស្អំ?"
    "រឿងកើតឡើងមិនទំនង នៅសុខៗស្ទាក់ចាប់ខ្លួន ភ្លាមៗ បើលោកចន មានថ្នាំក្នុងខ្លួនគាត់បើកឡានមក ចូលអោយឆែកទេ? តើអ្នកលោកថ្នាំញៀនឯណាទុក ថ្នាំរប៉ាយពេញឡានបែបនេះ? ហើយលោកមិនស៊ើប កន្លែងដែលនាំថ្នាំមកទេគឺទៅតែផ្ទះលោកចន ហើយ សម្រេចសេចក្តី? ទាំងនេះខ្ញុំបានទៅពិនិត្យដល់ឃ្លាំង នៅឯដេហ្គូ បូករួមនិងទិន្ន័យបញ្ជាក់ចំណូលទាំងអស់ របស់លោកចន ស្មើនិងចំនួនទ្រព្យសម្បត្តិដែលមាន រាល់ថ្ងៃ ចុះលុយបានពីការលក់ថ្នាំនោះនៅឯណា?"
    "ក្មេងដូចលោក គិតថាកំពុងធ្វើរឿងត្រឹមត្រូវហើយមែនទេ ប៉ូលិស ហុង? រស់នៅក្នុងជីវិតលោក អោយស្រួលទៅល្អជាង ហុង ជីស៊ូ" នាយប៉ូលិស ទះស្មាននាយតិចៗមុននិងដើរចេញទៅ ។
    "បើខ្ញុំទម្លាក់សក្តិពុករលួយរបស់លោកមិនបាន ខ្ញុំមិនធ្វើប៉ូលិសទៀតទេ"
    "ក្មេងម្សិលម៉្ងៃ" នាយប៉ូលិសសក្តិធំជាងសើចចម្អក ដល់នាយប៉ូលិស ហុង ដែលនៅក្មេងនៅក្លាហានមិន ស្គាល់ខ្ពស់ទាប ។

    ក្រឡេកមកមើល ថេហ្យុង ឯណេះវិញ នៅពេល ល្ងាចគេបានមករកសុំចួប ជុងហ្គុក សំណាងដែលប៉ូលិស ហុង នៅទើបនាំគេទៅចួប ជុងហ្គុក បាន ។
     មកចួបក្នុងបន្ទប់មានតែពីរនាក់ហើយនៅមានអ្នក យាមនៅខាងមុខការពារសុវត្ថិភាពទៀតផង ។ គ្រាន់ជុងហ្គុក ចូលមកគេឆួលច្រមុះរកកលយំទៀតហើយ នៅពេលឃើញនាយគ្រងដោយសម្លៀកបំពាក់អ្នកទោសបែបនេះ ។
    "លោកចន ហា៎..."
    "អូនមកទីនេះធ្វើអី?"
    "អូនបងរកបង...ហុឹកៗ បង..."
    "មុខអូនស្លក់ណាស់ មានញាំបាយទៀងពេលឬអត់? មានគេងគ្រប់គ្រាន់ឬអត់?"
    "បងនៅខ្វល់រឿងហ្នឹងទៀតឬ? បងថាទៅមើល អូនអាចគេងលក់ស្រួល ញាំបាយយ៉ាងឆ្ងាញ់បាន ដោយរបៀបណា?"
    "កុំយំ បងមិនអីទេ"
    "បងមិនអីតែអូនអី អូនស្ទើប្រេះទ្រូងហើយ"
    "សុំទោស...សូមអូន...កុំមករកបងទៀតអី លុយមួយចំនួនធំដែលបងផ្ទេរអោយអូន យកវាទៅអោយ ឆ្ងាយកុំមកពាក់ពន្ធ័និងអ្នកទោសដូចបងទៀត"
    "បងកំពុងនិយាយឆ្គួតស្អី?"
    "ពេលនេះ បងមិនមែននាយកចន ទេបងជាអ្នកទោស...មិនអាចនៅកំដរអូនធ្វើរឿងដូចពីមុន បានទេ"
    "និងបានធ្វើគ្រប់យ៉ាងដើម្បីអោយបងរួចផុតពី ទោសកំហុសនេះ"
    "គ្មានប្រយោជន៍ទេ យកលុយទៅសាងជីវិតថ្មីកុំ ខ្វល់ពីបង"
    "ជុងហ្គុកហា៎...បងកុំធ្វើអញ្ចឹងដាក់អូន"
    "បងសុំទោស"
    "អូនស្រលាញ់បងណាស់ បងដឹងទេអូនស្រលាញ់ បងបំផុត...ហុឹកៗ"
    "សុំទោស អស់ពេលហើយ" ប៉ូលិស ចូលមកប្រាប់ព្រោះតែការសួរសុខទុក្ខមានកំណត់ ។
    "ជុងហ្គុក បងត្រូវទៅវិញ លឺអូននិយាយទេ បើទោះគ្មានអូននៅជាមួយតែបងត្រូវចេញទៅវិញ រស់នៅយ៉ាងរីករាយ ស្តាប់បានទេ?" ថេហ្យុង ស្រែក ប្រាប់ទាំងយំខណៈដែលប៉ូលិសបាននាំខ្លួន ជុងហ្គុក ទៅវិញ ។ ការចួបមុខលើកចុងក្រោយសូម្បីតែអោប ឬប៉ះក៏មិនបាន ឈឺចាប់គ្មានអ្វីប្រៀបឡើយ ។
    "បើដឹងថាបែបនេះ អូនមិនស្រលាញ់បងទេ" ថេហ្យុង ខ្ទប់មុខអង្គុយយំ សូអា ត្រឹមតែឈរក្បែរ រង់ចាំនាំគេត្រលប់ទៅវិញ ។

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now