ប៉ូលិសនាំខ្លួន ជុងហ្គុក ទៅពន្ធធានាគារភ្លាមបង្ករ ការភ្ញាក់ផ្អើលចុះផ្សាយពត៌មានពេញប្រទេស ម៉ាក់របស់នាយដល់ថ្នាក់ខ្យល់គរគ្រាន់តែបានឃើញពត៌មានភ្លាម សុឹងឆូល និង មីនហ្យូ បោះការងារសំខាន់ចោលក៏ដើម្បីមកមើលនាយ តែមិនអាចចូល ទៅចួបនាយបានទេនៅខណៈនេះ ។
"សូអា យ៉ាងម៉េចហើយ?" សុឹងឆូល
"យើងទៅយឺតបន្តិច ពួកគេថាមានភស្តុតាង ថា លោកចន មានឃ្លាំងទុកទំនិញ" សូអា
"ចៅហ្វាយ មិនមានឃ្លាំងនៅសេអ៊ូលទេ មានតែ បន្ទប់ស្តុកគ្រឿងសង្ហារឹមនិងរបស់ប្រើប្រាស់ខ្លះប៉ុណ្ណោះ" ឆាន
"ខ្ញុំកំពុងពិនិត្យមើល តែដោយសារមិនមែនរឿងក្តី ខ្ញុំអ្នកកាន់វាពិបាកចូលណាស់" សូអា
"វាកាន់តែពិបាកទេ បើ ជុងហ្គុក ទៅដល់ទីនោះ?" មីនហ្យូ
"វាមិនអីទេ អោយតែអាចបញ្ជាក់បានគាត់និងត្រូវ ដោះលែងតែម្តង" សូអា
"ពឹងលើឯងហើយ យើងទុកពេលយូរមិនបានទេ ឈ្មោះរបស់គេខាតបង់ទៅហើយ" សុឹងឆូល
"សូមជួយចៅហ្វាយខ្ញុំផង" ឆាន
"ខ្ញុំនិងប្រឹងប្រែង យ៉ាងណាខ្ញុំមិនបណ្តោយអោយ មនុស្សល្អជាប់គុកនោះទេ" សូអា ត្រូវប្រញាប់ទៅបន្ត នាយតាមដានពួកប៉ូលិសធំៗដើម្បីបកអាក្រាតពួកអស់នោះអោយអស់ព្រមទាំងអាចដោះលែង ជុងហ្គុក បានទៀតផង ។កាលពីយប់មិញ យ៉ុងស៊ូ បានទៅរកបងប្រុសរបស់គេហើយតែគាត់មិននៅព្រោះចេញទៅបំពេញការ ងារហើយគិតថានិងទៅរកពេលព្រឹកវិញ តែមិនទាន់ បានទៅរកផង ថេហ្យុង ទាក់ទងមកស្របពេលដែល គេបានឃើញពត៌មាននោះដូចគ្នា ។ គេតាំងចិត្តនិងជួយ ជុងហ្គុក ពិតមែនតែគេយឺតយ៉ាវបន្តិច ពេលនេះ គេបានមកចួបបងប្រុសរបស់គេហើយ ។
"បងប្រុសជាអ្នកបញ្ជារអោយប៉ូលិសនាំខ្លួន លោកចន ទៅពន្ធធានាគារមែនទេ?"
"នោះប្រសិមបើបងចង់"
"អត់ទេបងប្រុស សូមដោះលែងគាត់ទៅ"
"មិនចាំទេថាវាធ្វើអោយឯងឈឺចាប់ប៉ុណ្ណា?"
"គេមិនបានធ្វើស្អីខ្ញុំទេ ហេតុអីបងប្រុសមិនព្រម ស្តាប់ខ្ញុំបែរទៅជាស្តាប់មនុស្សចោម្សៀតដូច ផាក សុីវ៉ុន នោះទៅវិញ?"
"បើកុំតែគេប្រាប់បងស្មានថា..."
"ស្មានថាបងសាងកំហុសមែនទេ បងប្រុស? លោកចន អត់មានធ្វើអីអោយខ្ញុំឈឺចាប់ទេ គាត់ជា មនុស្សប្រុសដែលល្អបំផុត ខ្ញុំទៅវីញទេចង់បានគាត់ ឡើងឆ្គួតបំបែកបំបាក់គ្រួសារគេ ខ្ញុំដឹងថាគេមានគ្រួសារ ខ្ញុំនៅតែចង់បាន ខ្ញុំធ្វើអោយគេក្លាយជាបែប នេះ គេគ្មានកំហុសទេបងប្រុស ខ្ញុំជាអ្នកធ្វើអោយខ្លួន ឯងឈឺចាប់ព្រោះតែស្រលាញ់ចង់បានគេពេក បងប្រុស សូមជួយគាត់ចេញមកវិញមក គាត់អត់បាន ខុសអីលើខ្ញុំទេ" យ៉ុងស៊ូ រៀបរាប់ទាំងយំសង្ឃឹមថា បងប្រុសរបស់គេនិងយល់ ។
"ឯងនិយាយស្អី?"
"ដំបូងខ្ញុំគិតថាគ្រាន់តែប្រមានអោយគាត់ដេកគុក ប៉ុន្មានយប់ទើបខ្ញុំមិននិយាយអី តែពេលនេះកាន់តែធំ ខ្ញុំទ្រាំមិនបានទេ បងប្រុសជួយគាត់ចេញមកវិញមក"
"យ៉ុងស៊ូ..."
"មនុស្សអាក្រក់ពិត ផាក សុីវ៉ុន ទៅវិញទេ វាចង់បានខ្លួនប្រាណខ្ញុំ បងប្រុសដឹងទេ?"
"ផាក សុីវ៉ុន..."
"អោយឆាប់ឡើងទៅបងប្រុស ជួយមនុស្ស លោកចន ព្រោះគាត់មិនមានអ្វីពាក់ពន្ធ័គ្រួសារយើង ទេបងប្រុសកុំធ្វើបាបគាត់"
"បើឯងអះអាងបែបនេះទៅហើយ បងនិងជួយតែ..."
"តែមិនបានទេ ត្រូវប្រាកដ"
"តែចប់រឿងនេះ ឯងត្រូវទៅវិញ"
"បងប្រុស..."
"នៅមានអ្នកណានៅជាមួយឯង?"
"គឺ...គឺមិត្ត! បងប្រុសអោយឆាប់ឡើងទៅ សូមអង្វរ"
"សន្យាថាទៅវិញសិន មិនអញ្ចឹងបងមិនជួយ"
"បានៗ ខ្ញុំទៅវិញពេលចប់រឿងនេះ"
"ល្អ! បងទៅក៏បាន" យ៉ុងហ៊ូ រៀបចំទាក់ទងទៅ ពួកប៉ុូលិសចាត់ចែងរឿងរបស់ ជុងហ្គុក ឡើងវិញ ។
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក