មួយព្រឹកនេះ ថេហ្យុង ជាអ្នកមើលថែ អ៊ែលលិ ញាំអាហារហើយនាំគេទៅងូតទឹកគេជួយកក់សក់ អោយនាងហើយ ជុងហ្គុក ជាអ្នកលាងរបួសអើយ រួចរាល់នាងត្រូវទៅធ្វើការងាររបស់នាយដោយទុក អោយពួកគេនៅផ្ទះតែពីរនាក់ ។
"ប៉ាទៅធ្វើការ កូននៅជាមួយលោកពូ កុំខូចដាក់ លោកពូ ដឹងហើយនៅ?"
"ពេលណាប៉ាមកវិញ?"
"ប៉ាទៅមិនយូរទេ ពីរម៉ោងប៉ុណ្ណោះ"
"ហុឹម...យូរណាស់"
"កូនត្រូវការអីប្រាប់លោកពូ! ថេហ៍...បងប្រាប់ម៉ាក់អោយរកអ្នកនៅជាមួយហើយ គាត់និងមកដល់ បន្តិចទៀត"
"អូ៎...ដឹងហើយ ប៉ុន្តែ...កន្លែងសម្រាកពួកគេ?"
"បន្ទប់ខាងក្រោមនេះមានពីរបន្ទប់ជាប់គ្នាអោយពួកគេសម្រាកទីនេះចុះ"
"បើសិនបងមកទាន់បងអ្នកចាត់ចែង"
"ដឹងហើយ លោកទៅចុះ"
"អញ្ចឹងបងទៅហើយ អ៊ែលលិ ប៉ាទៅធ្វើការ ហើយណា"
"ចាស៎លោកប៉ា"
ជុងហ្គុក បន្ទន់ជើងមកអោបនិងថើបថ្ពាល់កូនមួយខ្សឺតហើយក៏មិនភ្លេចថើបប្រពន្ធដែរមុននិងទៅ ។
ដោយសារគេរៀបចំខ្លួនអោយ អ៊ែលលិ រួចហើយ នៅឡើយតែខ្លួនឯងទើបទុកអោយ អ៊ែលលិ នៅម្នាក់ ឯងសិន ។
"ខ្ញុំទៅងូតទឹកបន្តិច ឯងចង់លេងឬមើលទូរទស្សន៍? ឯងចូលចិត្តមើលតុកាត្តាទេ? ឬមើលកម្ម វិធីអី? ចូលចម្រៀងទេ?"
"មើលតុកាត្តា"
"Okay នេះខ្ញុំដាក់អោយ ត្រូវការនំទេ?"
"អ៊ែល ចង់ញាំផ្លែឈើ"
"បើចង់ញាំត្រូវចាំខ្ញុំងូតទឹកហើយសិន"
"ចង់ញាំឥឡូវ តែក្នុងទូរទឹកកកអត់មានទេ"
"ហុឹម...អ៊ែល ចង់ញាំៗៗៗៗ"
"គិតថាខ្ញុំនិងតាមចិត្តឯងគ្រប់យ៉ាងឬ? ចាំបន្តិចទៅ" ថេហ្យុង ចេញពីនាងទូរសព្ទទៅរក ជុងហ្គុក ។
"ហាឡូ លោកចន?"
«មានអីមែនទេ?»
"អ៊ែលលិ ថាចង់ញាំផ្លែឈើ លោកអោយកូនចៅ ទិញអោយបន្តិចមក ឥឡូវនេះ"
«អូ៎...បងដឹងហើយ ចាំអោយ វីន ទិញអោយ»
"ប៉ុណ្ណឹងចុះ" ថេហ្យុង ដាក់ទូរសព្ទចុះហើយដើរ មកប្រាប់ អ៊ែលលិ វិញ ។
"ញាំនំសិនទៅ ចំណែកផ្លែឈើ ចាំបន្តិចគេនិងយកមកអោយ"
"លែងចង់ញាំហើយ អ៊ែល ចង់ញាំការ៉េម"
"ញាំមិនទាន់បានទេ នៅអង្គុយទីនេះសិនហើយ" ថេហ្យុង ផ្តាំហើយឡើងទៅខាងលើរៀបចំខ្លួន ថ្ងៃនេះចេញក្រៅមិនបានទេ ត្រូវចាំអោយ អ៊ែលលិ ជាសិននិងនាំគេទៅជាមួយតែម្តង ។
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក