ភាគទី14 : នាំអូនទៅមើលផ្ទះថ្មី

5.6K 415 3
                                    

   នៅពេលដែលកូនចៅរបស់ ជុងហ្គុក បានជូនគេមកកន្លែងធ្វើការ ថេហ្យុង បញ្ជារអោយពួកគេឈប់ នៅចំណទឡានក្រុងដែលនៅជិតក្រុមហ៊ុន ប្រសិន បើឈប់ពីមុខហើយចុះចេញពីឡានទំនើបនោះមក គេផ្អើលទៀតមិនខាន ។
    ថេហ្យុង ធ្វើការនៅទីនេះឋានៈគេមើលមិនឃើញ ទន់ទាបហើយក៏ត្រូវគេប្រើអោយឆុងការហ្វេទៀតផង មិនញឹកញ៉យទេគ្រាន់តែពេលគេងើបមាន អ្នកផ្សេងផ្ញើរអីបែបហ្នឹង ។
    ពេលដែល ជុងហ្គុក ចេញពីទីនោះទៅរកកូនចៅ ដែលនាយអោយនៅចាំ ដល់ ថេហ្យុង ចេញពីធ្វើការនោះអោយរាយការណ៍ទៅនាយពេល ថេហ្យុង ចេញពីធ្វើការព្រោះនាយនិងមកទទួល ។
    ខណៈដែលកំពុងរង់ចាំនៅក្នុងឡាននាយឃើញ ថេហ្យុង ចេញពីទីនោះមកព្រមជាមួយប្រុសម្នាក់ មើលទៅការនិយាយស្នឹតស្នាលញញឹមញញ៉ែមដាក់ គ្នាផង ត្រង់នាយជាប្តីមិនដែលឃើញធ្វើអញ្ចឹងទេ ។
    ពេលដែល ថេហ្យុង មកដល់ឡាននាយបានខឹង និងអន់ចិត្តជាមួយគេ នាយឯណេះចង់បង្ហាញតែគេ ព្យាយាមលាក់បាំងទំនាក់ទំនងប្តីប្រពន្ធពួកគេទៅវិញ តើនាយនិងត្រូវស្របតាមគេដល់ពេលណា?
    "ពួកយើងទៅណា?" ស្ងាត់ៗ ថេហ្យុង សួរនាយ ម្តងទៀត ព្រោះមិនចង់អោយស្ងាត់ច្រងំបែបនេះទេ ហេតុអីនៅមិនសុខពេលនាយគម្រោះគម្រើយដាក់ គេបែបនេះ? អត់ទេមិនចង់បានបែបហ្នឹងទេ...។
    "ទៅដល់ហ្នឹងដឹងហើយ"
    "ខ្ញុំចង់ដឹងឥឡូវ មិនបានទេហេស?"
    "..." ជុងហ្គុក ស្ងាត់! មើលទៅនាយដូចជាហត់និងនិយាយជាមួយគេណាស់ ។
    "លោកចន...ខឹងហ្នឹងខ្ញុំមែនទេ?"
    "មែនហើយ បងខឹង"
    "ហុឺ...សុំទោស" ថេហ្យុង ធ្វើភ្នែកក្រឡង់ដូចកូន ឆ្គែ គ្រាន់តែលឺថានាយខឹងពិតមែនភ័យបុកពោះ ។
    "អុ៎...ថេហ៍?" ជុងហ្គុក ភ្ញាក់ព្រឺតសុខៗ ថេហ្យុង ងើបមកអង្គុយលើភ្លៅរបស់នាយថែមទាំងអោបករ នាយទៀតផង ។
    "លោកខឹងនិងខ្ញុំ ខ្ញុំមិនចូលចិត្តអារម្មណ៍នេះទេ"
    "ចុះវិញទៅ"
    "អត់ទេ...ទាល់តែលោកឈប់ខឹងសិន ឈប់ខឹងទៅណា" ជុប* ថេហ្យុង បានថើបថ្ពាល់របស់នាយ មួុយខ្សឺត ជុងហ្គុក មុខឡើងក្រហមញញឹមដែលមិនអាចលាក់បាន ឃើញនាយញញឹមបែបនេះ ថេហ្យុង ថែមមួយខ្សឺតទៀតអោយបាត់ឈឹងតែម្តង ។ (ជោសាឡប់) 🙂
    "យ៉ា...អូនយ៉ាងម៉េចហ្នឹង?"
    "បាត់ខឹងហើយណា?"
    "នៅទេដឹង?" ជុងហ្គុក បែរមុខចេញព្រោះតែមិន ចង់អោយគេឃើញមុខអៀនព្រៀនរបស់នាយ ។
    "បើនៅ ខ្ញុំឈប់លួងហើយ" ថេហ្យុង បម្រុងងើប តែនាយអោបចង្កេះគេជាប់មិនអោយងើបបានទេ ។
    "នេះហៅថាលួងហើយឬ?"
    "លែង លោកចន"
    "អង្គុយបែបនេះហើយ"
    "ឆ្គួតទេហេស"
    "កន្លែងនេះអង្គុយហើយមិនអាចងើបចេញបាន ងាយៗនោះទេ អង្គុយអោយស្ងៀមទៅ"
    "តែខ្ញុំមិន..."
    "ដល់ហើយចៅហ្វាយ" វីន
    "ដល់ហើយ លោក!" ថេហ្យុង បញ្ជាក់នាយក៏ព្រមលែងអោយគេចុះចេញពីឡានហើយនាយមក តាមពីក្រោយដែរ ។
    "ទីនេះ? លោកនាំខ្ញុំមកធ្វើអី?"
    "ទៅមើលផ្ទះ តាមមក" ជុងហ្គុក កាន់ដៃ ថេហ្យុង ទៅជាមួយនាយ ។
    ទីតាំងផ្ទះនៅទល់មុខច្រកចូលបរិវេនអគារ Apartment THE AELLI ទីនេះជាតំបន់ពេញនិយមហើយថែមទាំងនៅជិតកន្លែងមីងរបស់ ថេហ្យុង ទៀតគេអាចដើរទៅទីនោះដោយចំណាយ ពេលត្រឹម 3នាទីឬ 5នាទី ហើយគ្រាន់តែឆ្លងថ្នល់ជា ច្រកចូល Apartment ទៅហើយ នៅមានបុរីផ្ទះវីឡា នៅក្នុងបរិវេននោះជារបស់ ជុងហ្គុក ដូចគ្នា ហើយបើ និយាយពីរបងផ្ទះវិញទាំងក្រាសហើយខ្ពស់ទៀតផង ធានាអោយរឿងផ្លោះរបងចូលពិតជាពិបាក ។
    សម្រាប់ផ្ទះនេះជាផ្ទះដែលនាយរស់នៅតែម្នាក់ឯង រាល់ថ្ងៃដូចដែលធ្លាប់ប្រាប់ថា ជុងហ្គុក ទៅផ្ទះលោក យាយនាយតែពេល អ៊ែលលិ មកផ្ទះប៉ុណ្ណោះ ។
    "ផ្ទះនេះម៉ូដស្អាតណាស់"
    "អូនចូលចិត្តទេ? សួនច្បារមិនធំពេកទេ ខាងក្រោយមានអាងហែលទឹកធំល្មម ខាងមុខទល់ មុខ THE AELLI ហើយការិយាល័យបងនៅក្នុង នោះអូនអាចទៅរកបងពេលណាក៏បាន"
    "ផ្ទះនេះ លោកទិញវា? ពីកាល? ឬពេលដែលសួរ ខ្ញុំរឿងម៉ូដផ្ទះនោះ?"
     "ផ្ទះរបស់បង បងរស់នៅទីនេះយូរហើយ បងទៅគេងនៅផ្ទះនោះតែពេល អ៊ែលលិ មកទេអូនឃើញហើយបន្ទប់រៀបចំធម្មតាព្រោះបងមិនសូវទៅ ដែល បងសួរអូនរឿងផ្ទះបងចង់ដឹងអូនចូលចិត្តបែបណា ជាផ្ទះឬបែបបន្ទប់ខន់ដូរអីបែបហ្នឹង"
     "ផ្ទះធំបែបនេះ លោកនៅម្នាក់ឯង?"
     "ចុះគិតថាបងនៅជាមួយអ្នកណា?"
     "អ្នកណាទៅដឹង?"
     "ចូលក្នុងទៅ"
     "អឹម"
     "ផ្ទះនេះធំបងរៀបចំបែបទូលាយ បន្ទប់គេងមាន តែ 3ប៉ុណ្ណោះ ខាងក្រោមមានមួយបន្ទប់ខាងលើ មាន3 តែបងទម្លុះបន្ទប់ចូលគ្នាមួយ ជញ្ជាំងក្រាស់ ធានាមិនបង្ករសម្លេងរំខានចេញក្រៅទេ វាផ្ទាល់ខ្លួន ច្រើន ឡើងទៅមើលបន្ទប់ទៅ" ជុងហ្គុក រៀបរាប់ បណ្តើរៗ មើលទៅដូចជា Reviewed ផ្ទះយ៉ាងអញ្ចឹង ចូលមកឃើញការតុបតែងរៀបចំគួរអោយចង់នៅតែ ម្តង វាមានលក្ខណៈទំនើបបែបដែលគេចូលចិត្ត មើលទៅចំណូលចិត្តពួកគេអាចនិងដូចគ្នាហើយ ។
    "បន្ទប់គេងរបស់បង ទល់មុខមួយនេះបងទុកសម្រាប់ អ៊ែលលិ ចូលមក"
    "អឹម...វាធំស្រឡះល្អ"
    "ខាងនេះបន្ទប់ទឹក នេះគឺបន្ទប់ខោអាវ"
    "ធំណាស់" ថេហ្យុង ចូលមកបន្ទប់សម្លៀកបំពាក់ នាយធំជាងបន្ទប់គេងនៅផ្ទះនោះទៀត នេះបានសម ជាមួយនាយ ។ បន្ទប់នេះធំណាស់ មួយជាន់លើនាយ ធ្វើតែ 2បន្ទប់ហើយបន្ទប់របស់ អ៊ែលលិ ល្មមទេតែ បន្ទប់នេះវិញ 2បញ្ចូលគ្នា ។
    "អូនអាចរើឥវ៉ាន់មកបានទាំងអស់ មិនខ្វះទេកន្លែង ដាក់ តុនេះសម្រាប់ដាក់គ្រឿងអលង្ការ ក្នុងកេះតុ មានម៉ាសុីនកៀបសក់និងម៉ាសុីនភ្លុំសក់ នៅមាន ច្រើនទៀត បើអូនខ្វះអីចាំបងរកមកបន្ថែម"
    "វាលើសលប់ពេកហើយលោក"
    "មិនចូលចិត្ត? ហុឺហារពេក?"
    "មិនមែនទេ គឺចូលចិត្ត បែបហ្នឹងល្អហើយ"
    "ប្រសើណាស់ដែលអូនចូលចិត្ត"
    "ផ្ទះក្នុងក្តីស្រម៉ៃ" ថេហ្យុង លួចនិយាយតិចៗខ្លាច ថានាយបានលឺថាគេកំពុងរំភើប ។
    "អូនថាម៉េច?"
    "អត់ទេ អត់បាននិយាយអីទេ"
    "ខាងក្រៅវិញ នេះខាងក្រៅមានយ៎អាចឈរមើលចុះទៅក្រោម គឺអាងទឹក"
    "តែជញ្ជាំងកញ្ចក់?"
    "មែនហើយ អូនមិនចូលចិត្ត?"
    "អត់ទេ! ពួកយើងនិងរើសមកនៅពេលណា?"
    "ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ពេលដែលអូនទំនេរ"
    "អូ៎..."
    "អូនអាចដើរមើលបានគ្រប់កន្លែង"
    "ចុះលោក?"
    "សុំទៅនិយាយការងារបន្តិច បងចាំនៅខាងក្រោមមុន"
    "អឹម" ថេហ្យុង គ្រាន់តែងក់ក្បាលហើយ ជុងហ្គុក ចុះមកវិញមុន ។
     នាយតូចកាលបើ ជុងហ្គុក ចុះទៅហើយទឹកមុខ រំភើបរបស់គេក៏បញ្ចេញ គេហក់ឡើងទៅគេងននៀលលើគ្រែគេងទំហំ King Size ទន់ល្មើយ បន្តិចងើបទៅមើលក្នុងបន្ទប់ទឹកក៏មានអាងទឹកដែរ ធំទៀតផង ក្នុងនេះសុទ្ធតែរបស់ទំនើបៗទាំងអស់ ។
    មនុស្សរពឹសនេះចេញពីបន្ទប់ទឹកទៅបន្ទប់សម្លៀក បំពាក់បើកមើលទូរសម្លៀកបំពាក់ មើលរបៀបរៀប រយរបស់ ជុងហ្គុក ហើយញញឹមខ្ចឹប ហើយនិយាយ ពីបន្ទប់វិញឡើងក្រអូបតែម្តង ។
    "បើខ្ញុំជាចោរវិញ ច្រាលភ្នែកបែបនេះខ្ញុំមិនដឹងគួរ លួចអ្វីទេ ព្រះអើយ..."
    មួយសន្ទុះក្រោយទើប ថេហ្យុង ចុះមក ជុងហ្គុក នៅអង្គុយលើសាឡុងកន្លែងទទួលភ្ញៀវធំទូលាយ ជាមួយទូរទស្សន៍ធំសឹងបុិនជញ្ជាំងទៅហើយ ។
   "លោក?"
   "តោះទៅវិញ"
   ថេហ្យុង មិនមាត់គ្រាន់តែទៅតាមនាយ ។ ថ្ងៃនេះ ញាំបាយនៅផ្ទះជុំគ្នាទៅព្រោះជិតរើចេញហើយ ណាមួយមានរឿងចង់អោយ ថេហ្យុង ដឹងទាក់ទង និងរឿងលែងលះប៉ាម៉ាក់របស់នាយផង ។
    មកដល់ផ្ទះម៉ោងជាង 6 យល់ថាលឿនហើយថ្ងៃ នេះ ថេហ្យុង មិនចង់ទំនេរដៃគេចង់ធ្វើអីខ្លះ ។
    "អរគុណហើយ" ថេហ្យុង ផ្តាំមេផ្ទះរួចបែរមកវិញ ជុងហ្គុក នៅពីក្រោយគេ ។
    "អូនធ្វើអី?"
    "មុននេះផ្តាំអ្នកមីងអោយទិញសណ្តែកក្រហមអោយបន្តិច"
    "យកមកធ្វើអី? លឺថាអូនមិនចូលចិត្តសណ្តែកទេ"
    "លោកដឹងមកពីណា? ខ្ញុំយកមកធ្វើបង្អែម"
    "ចុះថាមិនចេះការងារផ្ទះ?"
    "ខ្ញុំមិនចេះសម្រាប់នៅទីនេះ ខ្ញុំមិនចូលចិត្តធ្វើចេះ មុខអ្នកណាទេ" ថេហ្យុង បញ្ចប់ប្រយោគហើយក៏ ដើរគេចចេញពីនាយ ។
    ថេហ្យុង ដោះអាវក្រៅទៅទុកលើកៅអី ជុងហ្គុក ក៏យកវាទៅទុកក្នុងបន្ទប់តែម្តង ព្រោះនាយត្រូវឡើងទៅសម្អាតខ្លួនស្រាប់ ។ នាយតូចមូលដៃអាវ សាច់ក្រណាត់សរស្តើងរបស់គេឡើងពាក់កណ្តាល ដើម្បីកុំអោយទើសដៃរួចទៅចង្គ្រានបាយ ។
    "លោក...អេ...បាត់ទៅណាទៀតហើយ? អឺ... អ្នកមីង សូអ៊ុន"
    "អូ៎...មានការអី? ឯងត្រូវការអីមែនទេ?"
    "គឺខ្ញុំត្រូវការអៀម"
    "អៀម? ឯងនិងលាងចាន ឬដាំបាយមែនទេ? អៀមនៅទូរខាងលើនោះ បើកយកចុះ"
    "អរគុណអ្នកមីង" ថេហ្យុង ញញឹមតបមុននិងបែរ ទៅរកតាមអ្វីដែលគាត់ប្រាប់ ។
    "លើកមុននេះកាច ឥឡូវស្លូត...ញញឹមស្អាតទៀតហាស ចំមែន"
    "ឯងរអ៊ូស្អីហាស សូអ៊ុន?" លោកយាយ
    "គឺចៅប្រសារម៉ាក់ហ្នឹងហើយ"
    "គេយ៉ាងម៉េច អ្នកមីង?" ជុងហ្គុក ចូលមកបន្តពីក្រោយ ។
    "នោះរកអៀមធ្វើអីមិនដឹងទេ"
    "គេប្រាប់ថាចង់ធ្វើបង្អែម" ជុងហ្គុក
    "ចុះលើកមុននោះថាមិនចេះធ្វើការងារផ្ទះទេ?"
    "អ្នកមីង! ខ្ញុំត្រូវការដឹងថាកន្លែងណាទុករបស់អ្វីខ្លះ ព្រោះខ្ញុំរកអ្វីមិនឃើញទេ" ថេហ្យុង ដើរមកនិយាយ ជាមួយមីងរបស់ ជុងហ្គុក ហើយគេក៏ផ្តោតលើតែគាត់ម្នាក់ដូចគ្នា ។
    "ចាំបងរកអោយ"
    "មីងវិញ ជុងហ្គុក! មីងចូលទៅជួយរកអោយ" មីង របស់នាយអះអាងព្រោះតែចង់ដឹងថា ថេហ្យុង និងធ្វើអ្វីនៅចង្គ្រានបាយ ។
    "អ្នកប្រុស! នេះរបស់មកដល់ហើយ" អ្នកមីង មេផ្ទះត្រលប់មកវិញជាមួយរបស់ដែល ថេហ្យុង ត្រូវការ ។
    "ទៅធ្វើការចុះ"
    "ចាស៎"
    ជុងហ្គុក កាន់របស់យកទៅអោយ ថេហ្យុង ហើយគេក៏បង្គាប់អោយគ្រប់គ្នាចេញ ។
    "នេះរបស់ដែលអូនត្រូវការ"
    "អរគុណ! លោកទៅខាងក្រៅសិនទៅ អ្នកមីងក៏ ដូចគ្នា អរគុណដែលជួយរកអោយសល់ប៉ុន្មានខ្ញុំចាត់ ចែងខ្លួនឯងបាន"
    "អូ៎...ដឹងហើយ" អ្នកមីង ធ្វើមុខមិនយល់និងចេញ មកវិញ តែគាត់ដូចជាស្តាប់បង្គាប់គេពេកទេដឹង?
    ជុងហ្គុក ក៏ចេញមកដូចគ្នាពួកគេនៅឈរមើលពី ចម្ងាយ មើលពីរបៀបដែលគេកំពុងតែធ្វើ ។
    "នាំគ្នាឈរមើលអីហ្នឹង?"
    "អូ៎...អ្នកម៉ាក់!"
    "មើលនោះទៅ" លោកយាយ ប្រាប់អោយគាត់ មើលទៅ ថេហ្យុង នៅចង្គ្រានបាយ ។
    "គេធ្វើអី? អ្នកណាអោយគេយករបស់ប្រើប្រាស់ តាមចិត្តបែបនេះ?"
    "គឺម៉ាក់! ម៉ាក់ជាអ្នកអនុញាតិអោយគេធ្វើ ឯងចាំ មើលៗថាគេធ្វើអី?" លោកយាយ
    "នៅមើលអី? ទៅរកកន្លែងអង្គុយចាំទៅ" អ្នកស្រីចន ឃើញមិនទំនងនាំគ្នាមកឈរមើលទៅកើតគ្រាន់ តែកូនប្រសារគាត់ចូលចង្គ្រានបាយសោះ ។
    "ខ្ញុំនៅមើលគេ គេមិនប្រយត្ន័ជាមួយរបស់មុតៗទេ លោកយាយនិងអ្នកមីងទៅអង្គុយចាំវិញល្អជាង"
    "ក៏បាន តោះម៉ាក់" អ្នកមីង សូអ៊ុន នាំលោកយាយ ទៅអង្គុយលើសាឡុងរង់ចាំថាតើ ថេហ្យុង ធ្វើអ្វី?
    កន្លងទៅ 20នាទីមីងមេផ្ទះបានលើបង្អែមមួយថាសចេញមក ។
    "លោកស្រីធំ នេះចាស៎"
    "អ្វីហ្នឹង?"
    "បបរសណ្តែកក្រហមណាលោកយាយ អ្នកម៉ាក់ និងអ្នកមីងសាលកភ្លក់មើល" ថេហ្យុង
    "ចុះរបស់បង?" ជុងហ្គុក
    "បើចង់ញាំទៅដួសញាំខ្លួនឯងទៅ"
    "ក៏បាន" ជុងហ្គុក ទៅរកមើលចង់ដឹងស្នារដៃរបស់ប្រពន្ធនាយ ។
    "គ្រែងថាមិនចេះការងារផ្ទះបាយទេមែនទេ?" មិនទាន់ញាំទេ អ្នកស្រីចន សួរនាំជាមុនសិន ។
    "បើអោយធ្វើម្ហូបខ្ញុំអត់ចេះទេ តែបង្អែមខ្ញុំចេះធ្វើ"
    "ហឹម...ឆ្ងាញ់ណាស់ចៅប្រសារ ចេះធ្វើមកពីណា?" លោកយាយ
    "គឺម៉ាក់បង្រៀន ដោយសារការធ្វើបង្រៀមងាយជាងធ្វើម្ហូបណាមួយមិនសូវប្រើកាំបិទ ប៉ុន្តែដៃខ្ញុំមុត ទៀតហើយ សុំឡើងទៅខាងលើសិនហើយ"
    "ទៅចុះ ថេហ្យុង ត្រូវការថ្នាំប្រាប់មីងបាន"
    "អរគុណ អ្នកមីង" ថេហ្យុង ទៅបន្ទប់រកប្រអប់ ថ្នាំរកមើលបង់បិទរបួសដៃគេមុតបន្តិចប៉ុណ្ណោះ ។ រុំហើយគិតថានិងទៅងូតទឹកតែទូរសព្ទរបស់ ជុងហ្គុក បានរោទ៍ គេមិនហ៊ានលើកទេ នាយសាកថ្មចោល ក្នុងបន្ទប់គេទុករហូតដល់វាដាច់ក៏សម្រេចចិត្តថា ទៅងូតទឹក ។
     មួយសន្ទុះក្រោយមក ថេហ្យុង រួចរាល់ដើរមក មើលទូរសព្ទរបស់គេបន្ទាប់មកសារបានលោតចូល ទូរសព្ទរបស់ ជុងហ្គុក ។
     *ជុងហ្គុក ខ្ញុំគឺ យ៉ុនហុី ហេតុអីបានជាលោកអត់ លើកទូរសព្ទ័?
     *ឃើញសារនេះហើយ សូមទាក់ទងមកខ្ញុំវិញផង
     *រឿងពួកយើងនិយាយគ្នាថ្ងៃមុន ។
    "ស្អីគេ? ទៅជួបនិយាយគ្នាពីកាល? លោកចន!" អានសារចប់ ថេហ្យុង ក្តៅដូចបាយពុះ នេះទៅណាត់ ជួបប្រពន្ធចាស់ផងហេស? ចង់មានរឿងជាមួយគ្នា មែនទេ? បានណា ចន ជុងហ្គុក ចាំអូនចាត់ការបង ឯងចេញ អោយស្គាល់ថា ចន ថេហ្យុង បែបណា ។ ហ៊ានណាស់ ហ៊ានលួចណាត់គ្នា ។

To be continue...
    


.

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now