ភាគទី29: បងកាន់តែចូលចិត្ត និងពេញចិត្តពេលបានចូលទៅក្នុងខ្លួនអូន 🔞

6.6K 391 9
                                    

   ជុងហ្គុក ត្រលប់មកពីសណ្ឋាគារវិញនាយត្រូវរង់ចាំ អោយ អ៊ែលលិ ភ្ញាក់ពីគេងដើម្បីជូននាងទៅមន្ទីរពេទ្យកាត់ចេស ។
    "លោកប្រុសត្រូវការអីដែលទេ?"
    "ត្រូវការអី? អត់ទេ! នាងទៅធ្វើការនាងចុះ កុំនៅ អង្គុយត្រង់នេះ ខ្ញុំត្រូវការភាពផ្ទាល់ខ្លួន"
    "ចាស៎លោកប្រុស!" នេនឌី សសៀរដើរចេញទៅវិញ មើលទៅនាងស្អាតប៉ុណ្ណឹងដែរមិនរង្គោះចិត្ត នាយអីបន្តិចសោះ (នាងស្អាតតែចាញ់លេខា ជុងហ្គុក ទេឈប់ស្រម៉ៃទៅ)
    ជុងហ្គុក ក្រោយអង្គុយមួយសន្ទុះក៏ឡើងទៅខាង លើ អ៊ែលលិ ភ្ញាក់ហើយនាយជាអ្នករៀបចំខ្លួននិងនាំ កូនទៅមន្ទីរពេទ្យតែម្តង ។
 
    ថេហ្យុង ដោយសារជាប់នៅជប់លៀងជាមួយមិត្ត បានជានៅដល់យប់ទើបមកវិញ ។
    "ឡើងទៅងូតទឹកសិនទៅ ចុះមកវិញញាំបាយ"
    "ចាស៎លោកប៉ា"
    "នេនឌី ជូនគេទៅបន្ទប់ផង"
    "ចាស៎ លោកប្រុស តោះអ្នកនាងតូច" នេនឌី ដើរតាមពីក្រោយ អ៊ែលលិ ទៅព្រោះនាងតូចនេះមិនចេះ តែអោយអ្នកណាមកប៉ះកាន់ឬអោបងាយៗទេ ត្រឹមតាមពីក្រយប្រយត្ន័រឿងឡើងជណ្តើរនេះបែបហ្នឹង ។
    "អូនមកវិញហើយ"
    "អូ៎...មកវិញហើយហេស? អូនញាំអីឬនៅ?"
    "មកពីកន្លែងជប់លៀងញាំបានតែចំណីប៉ុណ្ណោះ ឯណា អ៊ែលលិ?"
    "មកដល់ក៏សួររកកូនតែម្តង អត់មាននឹកបងទេ?"
    "ព្រោះមិនឃើញបានជាសួរ លោកចន នេះចំមែន"
    "ឡើងទៅងូតទឹកហើយ រួចទើបញាំបាយ បងត្រូវ ទៅកន្លែងជប់លផងជាមួយមិត្តផង អូនញាំបាយកំដរ អ៊ែលលិ ផង"
    "ជប់លៀងអី?"
    "ជប់លៀងឆ្លងភាពនៅលីវរបស់ សុឺងឆូល នោះអី គ្រែងអូននៅកន្លែងជប់លៀងរបស់ ជុងហាន់ ដែរ មិនអញ្ចឹង?"
    "អូ៎...មែនហើយ"
    "នៅមានទៀត រឿងគ្រោះថ្នាក់របស់ អ៊ែលលិ បងរកអ្នកបង្ករឃើញហើយ"
    "អ្នកណាគេធ្វើ?"
    "គឺម៉ាក់របស់គេ មែនហើយអូននិយាយត្រូវ គឺ កាង យ៉ុនហុី ជាអ្នកធ្វើវា បងមិននឹកស្មានសោះនាងជា ម្តាយដែលធ្វើបែបនេះបាន"
    "នាងត្រូវការអី? អូនគ្រាន់តែគិតថាគ្មានអ្នកណាក្រៅពីនាងទេ ចុះគោលបំណងរបស់នាង?"
    "បងគិតមិនចេញទេ"
    "អាចថាយកលេសមកមើលថែកូនដើម្បីនៅជិត លោកទេដឹង? ចង់ផ្សះផ្សារ?"
    "វាមិនមែនទេ វាយូរហើយហេតុអីនាងមិនធ្វើ មកធ្វើបែបនេះពេលដែលបងមានអូន វាកាន់តែពិបាក និងផ្សះផ្សារគ្នាបានទៅទៀត"
    "អញ្ចឹងអូនក៏មិនដឹងដែរ តែវាអាក្រក់ណាស់នាង ហ៊ានធ្វើបាបកូនខ្លួនឯងថ្នាក់នេះ ចុះទៅថ្ងៃក្រោយ អ៊ែលលិ អាចមានសុវត្ថិភាពទេ?"
    "បងបញ្ជាក់នាងហើយ បើថ្ងៃក្រោយ អ៊ែលលិ មានបញ្ហារបងនិងចាប់នាងដាក់គុក នោះដោយសារ ទង្វើឆ្គួតឡប់របស់នាង"
    "មនុស្សគួរអោយខ្លាចមែន"
    "និយាយអញ្ចឹងបងត្រូវទៅហើយ មិនបាច់ចាំបងទេណា គេងមុនចុះ"
    "អឹម" ថេហ្យុង ង៉ក់ក្បាល ជុងហ្គុក ថើបគេមួយខ្សឺតមុននិងចេញទៅ ។ នាយតូចទៅប្រាប់អោយមីង មេផ្ទះរៀបចំអាហារ ជុងហ្គុក នៅផ្ទះប្រហែលជានាយប្រាប់ហើយថា អ៊ែលលិ ញាំអី?
    "លោកពូ..."
    "អូ៎...អ៊ែលលិ! ម៉ោះញាំបាយ"
    "ចុះលោកប៉ា?"
    "លោកប៉ាមានការទៅក្រៅ យប់នេះឯងគេងជាមួយខ្ញុំហើយ"
    "អត់! អ៊ែល អត់គេងជាមួយលោកពូទេ"
    "ឆើស" ថេហ្យុង ពេបមាត់ដាក់នាងតូចដើរអោប ដៃឯណាមើលតែមនុស្សចាស់?
    "លោកចន នេះចំមែន ប្រាប់អោយទិញខ្នើយកល់ កៅអី ភ្លេចទាល់តែបាន" ថេហ្យុង រៀបចំកន្លែងអោយ អ៊ែលលិ អង្គុយវារាងពិបាកសម្រាប់នាងព្រោះ តុវារាងខ្ពស់បន្តិច តែមិនអីទេអាចញាំបាយបាន ។
    "ត្រូវការអីបន្ថែមទេ?" ថេហ្យុង ចេះតែសួរៗទៅ ព្រោះគេមិនដឹងទម្លាប់របស់នាងឡើយ សូម្បីអាហារ មានតែ ជុងហ្គុក ទេដែលដឹង ។
    "អត់ទេ អ៊ែល និងញាំទឹកដោះគោមុនចូលគេង"
    "ញាំហើយឡើងគេង"
    "អត់!"
    "ខ្ញុំនិងប្រាប់លោកប៉ាឯង"
    "អ៊ែល ចង់នៅចាំលោកប៉ាមកវិញ"
    "ហ៊ើយ...ព្រះជាម្ចាស់អើយ"
    "ព្រះមិនមករកលោកពូទេ"
    "ខ្ញុំដឹងហើយ!"
    "លោកពូ!"
    "ហឹម?"
    "អ៊ែល ចង់បានឧបករណ៍ភ្លេង ព្រោះពេល អ៊ែល រៀនវាមានតែនៅសាលា នៅផ្ទះលោកប៉ាអត់មានវាទេ"
    "ស្អែកនេះទៅជាមួយខ្ញុំទេ? ខ្ញុំនាំឯងទៅដើរផ្សារ ទិញអ្វីៗដែលឯងចង់បាន"
    "តែត្រូវទៅជាមួយលោកប៉ា"
    "ចុះបើគាត់រវល់? ឯងមិនទៅមែនទេ? មិនអីនោះទេ ខ្ញុំនិងទិញរបស់អោយឯង"
    "អ៊ែល ទៅជាមួយលោកពូក៏បាន ព្រោះលោកពូ និងមិនអាចទិញរបស់ដែល អ៊ែល ពេញចិត្តទេ"
    "គ្រាន់តែសួរប៉ារបស់ឯងគឺបានហើយ"
    "អញ្ចឹង អ៊ែល ទៅតាមលោកប៉ា"
    "យ៉ា...មិនបានទេ! ឯងទៅជាមួយខ្ញុំគឺល្អបំផុត ហើយ"
    ទាំងពីរនាក់គ្រាន់តែប្រកែកគ្នាបណ្តើរ ញាំបាយ បណ្តើរចង់មួយម៉ោងទម្រាំរួចរាល់ ។ ថេហ្យុង ផឹកបន្តិចបន្តួចគេចង់ឡើងទៅងូតទឹកព្រោះស្អុះស្អាប់ខ្លួន ពេកតែ អ៊ែលលិ មិនព្រមឡើងគេងទេគេនៅមើល ទូរទស្សន៍រង់ចាំប៉ារបស់គេមកវិញ ថេហ្យុង ក៏មិនអាចអោយគេនៅតែឯងដែរ ។
    អ៊ែលលិ នៅដល់ម៉ោង 10យប់នាងងោគភ្នែក បើកលែងរួចទៅហើយតែមិនឡើងទៅគេងទេ ។ ថេហ្យុង លួចថតរូបនាងផ្ញើរអោយ ជុងហ្គុក មើលហើយលួចសើចទៀតផង ។
    "ឡើងគេងបានហើយ អ៊ែលលិ"
    "ចាំលោកប៉ា" មាត់ថាចាំតែភ្នែកបិតហើយ
    "ហឹម..." ថេហ្យុង ដាក់ទូរសព្ទចុះហើយក៏លើក បីនាងតូចឡើងទៅខាងលើ ។ ក្រៅពី ជុងហ្គុក និង ថេហ្យុង គ្មានអ្នកណាប៉ះនាងបានទេ ។
    "នេនឌី បិទទូរទស្សន៍ផង ហើយទៅសម្រាកចុះ"
    "ចាស៎ លោកប្រុស! ចុះលោកប្រុសធំនោះ?"
    "កុំខ្វល់អី នាងអស់កិច្ចការហើយ"
    "ចាស៎ ខ្ញុំដឹងហើយ"
    ថេហ្យុង បី អ៊ែលលិ មកដាក់ក្នុងបន្ទប់ដាក់អោយ គេគេងទៅលើគ្រែ បន្ទប់ដែល ជុងហ្គុក រៀបចំអោយ ដូចព្រះនាងតូច ។
    "លោកពូ..." ខណៈដែល ថេហ្យុង រៀបនិងងើប ចេញ អ៊ែលលិ ក៏ទាញអាវគេជាប់ ។
    "ហឹម?"
    "លោកពូ ស្រលាញ់ អ៊ែល ទេ?"
    "ហេតុអី?"
    "ព្រោះក្រៅពីលោកប៉ា អត់មានអ្នកណាស្រលាញ់ អ៊ែល ទេសូម្បីតែម៉ាក់របស់ អ៊ែល ម៉ាក់ស្អប់ អ៊ែល ម៉ាក់អោយគេធ្វើបាប អ៊ែល ហុឹកៗ" អ៊ែលលិ ចាប់ផ្តើមយំរៀបរាប់ គេបានស្តាប់លឺចាស់ៗនិយាយ គ្នារឿងមុននេះ ។
    ថេហ្យុង ឃើញបែបនេះក៏ទម្លាក់ខ្លួនគេងនិងទាញ នាងតូចមកអោបហើយអង្អែលក្បាលនាងស្រាលៗ លួងលោមអោយគេបានគេង ។
    "ខ្ញុំស្រលាញ់ឯង បើទោះឯងធ្វើមិនល្អដាក់ខ្ញុំ ខ្ញុំមិន ប្រកាន់តែព្រោះតែឯងជាក្មេង ក្មេងមិនដឹងអីសមតែ ទទួលបានការស្រលាញ់ មើលថែអោយបានច្រើន កុំគិតច្រើនអី ប៉ារបស់ឯងស្រលាញ់ឯងខ្លាំងណាស់ ឯងត្រូវតែធ្វើអោយគាត់សប្បាយចិត្ត នោះទើបក្លាយ ជាក្មេងល្អ ដឹងហើយនៅ?"
    "...." ស្ងាត់! ឃើញថាស្ងាត់ ថេហ្យុង អោនទៅ មើលនាងតូចគេងលក់ទៅហើយព្រោះគេនិយាយ យូរពេក ។
    "គេងទៅហើយ? សុបិន្តល្អ" ថេហ្យុង ងើបខ្លួនចេញតិចៗដើម្បីកុំអោយរំខាននាងតូច គេថើបថ្ងាស អ៊ែលលិ មួយខ្សឺតមុននិងចេញមកវិញ ។

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now