ពន្លឺថ្ងៃចែងចាំងចូលដល់ក្នុងបន្ទប់តាមចន្លោះបង្អួច កញ្ចក់ក្នុងបន្ទប់ធំទូរលាយជាមួយគ្រែទំហំធំមានមនុស្សពីរនាក់កំពុងគេងអោបគ្នាស្អិតរមួត ។
ស្នាមញញឹមលេចឡើងលើផ្ទៃមុខនាយសង្ហារទាំង បិទភ្នែកនៅពេលដែលនាយទទួលបានស្នាមថើបនៅ លើថ្ពាល់ទាំងព្រឹកប្រលឹម ។ ថេហ្យុង ភ្ញាក់ពីគេងមិន បាននិយាយអ្វី មិនដាស់នាយគ្រាន់តែថើបថ្ពាល់នាយ មួយខ្សឺតរួចក៏ងើបទៅបាត់ ។ បើសួរថាយ៉ាងម៉េចហើយ? គេមិនអីទេ វាដូចជាសមហើយវាមិនមែនលើកទីមួយឯណា?
ថេហ្យុង ចេញទៅបាត់ ជុងហ្គុក ក៏ងើបទៅរៀបចំ ខ្លួនអោយរួចរាល់តែម្តងមិនចង់អោយរំខានគ្នានោះទេ។
ថេហ្យុង ចុះមកខាងក្រោមដោយមាន អ៊ែលលិ មកជាមួយគេពរនាងចុះមក បន្តទៅប្រាប់មីងមេផ្ទះថា ពេលព្រឹកពួកគេញាំអ្វី ហើយអោយ អ៊ែលលិ រៀនប្តូរ ទម្លាប់ញាំបបរដែល ជុងហ្គុក ធ្វើអោយផង ។
"អ៊ែល ងងុយគេងណាស់"
"ងើបគឺងើបហើយ រត់លេងទៅកុំគេងវិញ"
"ហុឺ..."
"ញាំវីតាមីនផងនេះ"
"អរគុណ លោកពូ"
"ស្អីគេ ឯងថាអីមុននេះ?"
"..." អ៊ែលលិ សម្លក់គេហើយឈប់តបជាមួយ ថេហ្យុង ក៏សើចឡើងមក មើលចរិកចុះធំឡើងមិនជាពើងទ្រូងថ្នាក់ណាទេម្ចាស់ថ្លៃអើយ ។
"ថ្ងៃនេះ ខ្ញុំនាំឯងទៅកាត់សក់សេះល្អទេ?"
"ហេតុអី?"
"កាត់ហើយអាចបាំងស្នាមលើថ្ងាសរបស់ឯងបាន នោះអី វានៅមានស្នាមទាល់តែព្យាបាលរយៈពេល យូរ ក្មេងស្រីមានស្នាមលើផ្ទៃមុខដូចជាសុបិន្តអាក្រក់ សម្រាប់គេយ៉ាងអញ្ចឹង ដូច្នេះយើងត្រូវបិទបាំងវា"
"ចុះបើមិនអាចជា? ត្រូវបិទបាំងមួយជីវិត?"
"ទោះមួយជីវិតក៏អាចបិទបាំងបានដែរ" ថេហ្យុង តបដោយស្នាមញញឹមថែមទាំងអង្អែលក្បាលនាងតូចថ្នមៗ ។
"ហេមៗ អរុណសួស្តី" ជុងហ្គុក ចុះមកជាមួយសម្លៀកបំពាក់សាមញ្ញនាយមិនទាន់រៀបចំខ្លួននៅ ឡើយត្រឹមតែងូតទឹកហើយក៏ប្រញាប់ទៅរកមើល អ៊ែលលិ ក្នុងបន្ទប់តែនាងមិននៅទើបចុះមកតែម្តង ។
"Good morning លោកប៉ា"
"ថ្ងៃនេះភ្ញាក់លឿនណាស់ យប់មិញគេងលក់ស្រួលទេកូន?"
"ល្អជាងយប់ដំបូងណាលោកប៉ា"
"ប្រសើណាស់កូនឆ្លាត"
"ថ្ងៃនេះអូននិង អ៊ែលលិ ទៅដើរផ្សារជាមួយគ្នា លោកចន ទំនេរទេ?"
"ព្រឹកមិនទំនេរទេ បងត្រូវរៀបចំការងារ បើថ្ងៃត្រង់ទៅបងអាចទៅបាន"
"អញ្ចឹងអូនទៅជាមួយ អ៊ែលលិ ក៏បាន ពេលថ្ងៃ លោកចន ទៅឯណាអូននិងនាំគេទៅរក"
"បងមិនដឹងដែរ ពេលនោះអូនខលមកបងមុនមក បងទៅរកក៏បាន"
"លោកប្រុស! អោយរៀបចំអាហារពេលព្រឹកឥឡូវនេះទេ?" នេនឌី
"រៀបចំមក" ថេហ្យុង
"ចាស៎ លោកប្រុស" នេនឌី ជួយមីងមេផ្ទះរៀបចំ តុអាហារពេលព្រឹក ហើយទាំងនេះជាអ្វីដែល ថេហ្យុង បានផ្តាំអោយធ្វើ ។
កំពុងញាំអាហារពេលព្រឹក ថេហ្យុង ស្រែកហៅ នេនឌី អោយចេញទៅយករបស់ ងាយស្រួលដែល នាងនៅក្មេងស្រួលប្រើមិនសូវគ្រែងចិត្ត ។
"នេនឌី ចេញទៅក្រៅយករបស់បន្តិច"
"ចាស៎លោកប្រុស"
"អូនទិញអ្វីទាំងព្រឹក?"
"អូនទិញអោយបង"
"ការហ្វេចាស៎ របស់លោកប្រុស"
"អោយមកនេះ" ថេហ្យុង បង្គាប់ព្រោះ នេនឌី ដូចជាតម្រង់ទៅ ជុងហ្គុក ដោយសារគេនិយាយថាវាជា របស់នាយ ។ កែវកាហ្វេរហ៊ុចដល់ដៃ ថេហ្យុង កែវ ភ្នែកបញ្ជារថាអោយនាងទៅណាទៅៗ នេនឌី ហ៊ុច អោយគេហើយក៏ទៅកន្លែងរបស់នាងវិញ ។
"នេះ កាហ្វេរសម្រាប់លោកចន អូនឃើញលោក ចន ខានផឹកកាហ្វេពេលព្រឹកយូរហើយ អូនចាំបាន លោកចន ប្រាប់ថាអាហារពេលព្រឹកត្រឹមកាហ្វេមួយកែវតែលោកចន និងកំដរអូនញាំអាហារពេលព្រឹកបានបើសិនជាអូនចង់" ថេហ្យុង ហ៊ុចអោយជាមួយពាក្យវាចាយ៉ាងពិរោះ ។ ជុងហ្គុក ឯណេះស្តាប់ហើយ ញញឹមបិទមាត់មិនចិត្ត នាយចង់ប្រាប់ថានាយរំភើប ចំពោះរឿងតូចតាចមួយនេះខ្លាំងណាស់ ពិសេសកាយវិការនិងពាក្យសម្តីសម្តៅមកកាន់នាយគួរអោយ ស្រលាញ់ គួរអោយខ្នក់ខ្នាញ់ ពេលនិយាយជាមួយនាយគេប្រើសម្តីផ្សេងដែរមិនប្រើចំពោះអ្នកណាទាំងអស់ក្រៅពីនាយ នេះក៏ជាកន្លែងដែលទាក់ទាញអោយនាយងប់ងល់ដែរ ។
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក