#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ផ្តើមរឿង + ភាគ ១.ផាំង ផាំង ផាំង
ជំហានដំបូងរបស់ស្រីស្រស់ឈានជើងចូលមកកាន់វិមានហ្វរេសស្ទឺភ្លាមគឺផ្តើមដោយស្នូរកាំភ្លើងតែម្តងហើយ , ជើងតូចស្តើងធាក់ទ្វារអោយរបើកភ្លាម កាំភ្លើងជាច្រើនដើមក៏ភ្ជុងមកកាន់នាងភ្លាម តែនាងក៏មិនបានក្លបខ្លាចដោយសម្រេចចិត្តបោះកាំភ្លើងរបស់នាងអោយកាយសង្ហាដែលអង្គុយសម្លឹងមកកាន់នាងមិនព្រិចភ្នែកនោះ។
« ខ្ញុំព្រមនឹងសំណើររបស់លោកហើយ! នេស កិច្ចសន្យា! ឈប់ទៅពាក់ព័ន្ធនឹងគ្រួសារ ប៉ាលេស្ទីន! » ឆេរីននីបោះឯកសារមួយច្បាប់ទៅអោយរាងក្រាស់ , នាយក៏លើកដៃឡើងផ្តល់សញ្ញាអោយអង្គរក្សទាំងអស់ទម្លាក់កាំភ្លើងចុះ , នាយមិននិយាយអ្វីក៏សុីញេឯកសារដោយស្ងាត់ស្ងៀម។
« អូខេ! ពេលនេះនាងជាមនុស្សរបស់យើងហើយ! ស្តាប់ណា! ពាក្យថាមនុស្សរបស់យើងមិនមែនត្រឹមតែជាដៃស្តាប់របស់យើង! តែយើងចង់បានអ្វីនាងក៏ត្រូវអោយនឹង! » ប្រយោគបញ្ចប់ទៅដោយស្នាមញញឹមចុងមាត់យ៉ាងពិសពុល មើលក៏ដឹងថាគេបានន័យយ៉ាងម៉េច , ជីមីនសើចដើមកហួសចិត្តនឹងគំនិតល្ងីល្ងើរបស់នាង នាងហ៊ានខ្លាំងណាស់ដែលហ៊ានលះបង់ខ្លួនឯងចូលមកក្នុងកណ្តាប់ដៃម៉ាហ្វៀលំដាប់ពិភពលោកដូចជាគេ ដើម្បីតែការសងសឹកអត់ប្រយោជន៍មួយ ទោះជានាងថានាងមកធ្វើការក៏មិនអាចលាក់បំណងដែលនៅពីក្រោយពាក្យធ្វើការនេះដែរ។ជីមីន ហ្វរេសស្ទឺ កំលោះម៉ាហ្វៀលំដាប់ពិភពលោកសង្ហាម្នាក់ ដែលឈានជើងលលតារាងម៉ាហ្វៀលំដាប់...ប៉ុន្តែគ្មាននរណាដឹងថាគេជាម៉ាហ្វៀលំដាប់ពិភពលោកទេ ទោះជាដឹងក៏គ្មានអ្នកអាចសន្និដ្ឋានបានថាគេឈរនៅលេខរៀងទីប៉ុន្មានព្រោះ វន្លោះចំហរមានដល់ទៅ ២ លេខ! គឺលេខរៀងទី ១ និងទី៣ អ្នកខ្លះក៏សន្និដ្ឋានថាគេត្រឹមជាម៉ាហ្វៀតូចតាចព្រោះគេមិនសូវជាលេចមុខចូលសង្គមទើបគ្មានអ្នកណាអាចបង្វែរដានដឹងថាគេជាម៉ាហ្វៀលំដាប់ ទោះជាដឹងក៏មិនដឹងថាគេនៅលំដាប់ទីប៉ុន្មានដែរ! ហើយគេក៏ទើបនឹងលេងមួយក្បាច់យ៉ាងចាស់ដៃលើគ្រួសារប៉ាលេស្ទីនដែលជាម៉ាហ្វៀលំដាប់លេខ ៤ ជាបងប្រុសរបស់ ឆេរីននី អាលលេន នេះឯង! នាងចូលខ្លួនមករកយុត្តិធម៍ជូនគ្រួសារបងប្រុសរបស់នាងព្រោះគេបាននិយាយថាបើនាងចូលមកធ្វើការអោយគេ គេនឹងឈប់ពាក់ព័ន្ធជាមួយគ្រួសារប៉ាលេស្ទីន! ហើយនាងក៏មកពិតមែន! នាងមកនេះដូចជាមកសងសឹកគេយ៉ាងអញ្ចឹង។
« ការងារទីមួយរបស់នាងគឺ...ដេកជាមួយខ្ញុំ! ស្រាតភ្លាមមក...
ផាច់!
ស្របពេលនាងទះមួយកំផ្លៀងយ៉ាងចាស់ដៃនេះ ជីមីនក៏បានអោយអង្គរក្សចេញអស់បន្សល់ទុកត្រឹមគេនិងនាងនៅកណ្តាលវិមានយ៉ាងស្ងាត់ច្រងំ...
« នាងប្រថុយជីវិតណាស់ នាងឆ្កួតអើយយ » ជីមីនចាប់ច្របាច់កឆេរីន លើកនាងឡើងផុតដី , ពេលនេះគេបង្ហាញសន្តានឃោរឃៅរបស់គេស្រស់ៗគេមិនខុសពីសាតានទេពេលនេះ ភ្នែកគេឡើងក្រហមឆេះទៅហើយ គេមិនដែលអោយអ្នកណាប៉ះគេបានទេ តែនាងធ្វើអោយគេឈឺ! នាងបោះត្រាស្នាមម្រាមដៃទាំង ៥ លើថ្ពាល់របស់គេតែម្តង។
« បើខ្ញុំស្លាប់ លោកក៏ត្រូវស្លាប់ដូចគ្នា! អាចោរម្សៀត! »To be continued...
ដៃខ្លាំងហើយមាត់ខ្លាំងទៀត ភាគក្រោយទ្រោមមិនស្ទើទេនេះ😔
YOU ARE READING
បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomដើម្បីតែការសងសឹកមួយនាងក៏មកប្រថុយជីវិតក្រោមដៃម៉ាហ្វៀសង្ហាម្នាក់នេះទាំងដែលដឹងថាជីវិតនាងនឹងមិនប្រសើរសូម្បីបន្តិច ។