ភាគ ២.

1K 38 0
                                    

#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ២.

« មើល៎! លែងខ្ញុំ! លោកខ្មោចចូលឬខ្មោចចេញនេះ? ខ្ញុំមកធ្វើអង្គរក្សរបស់លោកមិនមែនមកអោយលោកចាប់ទាញដូចសត្វធាតុទេ » ឆេរីននីស្រែកសឹងតែបែកបំពង់ក ប៉ះរាងក្រាស់ខាងនោះដែលមិនខ្ចីឈឺត្រជាក់នឹងកាលដែលនាងស្រែកនេះទៀត នេះមិនមែនភ្លើងនិងសាំងទេ គឺភ្លើងនិងភ្លើង ដុតគ្នាមិនឆេះមានតែឆាបឆួលពេញតែផ្ទះនឹង គ្មានអ្នកណាចាញ់អ្នកណាទេ។
« ស្រែកឆ្អែតឬនៅ? បើមិនទាន់ឆ្អែតខ្ញុំទិញមេក្រូមកអោយនាងស្រែកថែម! អឹស ស្រីស្អីរកកន្លែងចូលចិត្តគ្មាន! រាបដូចកន្ទេលហើយមាត់ដាចទៀត » មកដល់បន្ទន់ ជីមីនក៏បោះនាងទៅលើពូកដូចបោះវត្ថុតូចមួយអញ្ចឹង នាងដួលឡើងស្ពឹកឆ្អឹងខ្នងទៅហើយដោយសារការចាប់បោះរបស់គេនេះ។

ផូស!

« អូយយយ វាថីនាង? » ដោយសារតែត្រូវឆេរីននីគប់មួយតេលេម៉ាសុីនត្រជាក់ នាយកំលោះក៏ស្ទុះមកកន្រ្តាក់សក់នាងទាញនាងមកសម្លក់សម្លឹងសឹងតែយកអ្វីមួយចាក់សម្លាប់នាងទៅហើយ នាងឌឺនិងផ្គើនគេសឹងតែគេទ្រាំមិនបានសម្លាប់មុនបានធ្វើបាបទៅហើយ។
« នាងប្រហើនម្តងទៀត ប៊ិចមួយនេះ! ខ្ញុំចាក់កណ្តាលគ្រាប់ភ្នែកតែម្តង! » ជីមីនលើកប៊ិចមួយដើមមកគម្រាមនាងបន្តិច មុននឹងរុញច្រាននាងទៅលើពូកជាលើកទី ២ រួចក៏ដើរចេញបាត់ ព្រោះបើនៅឃើញទឹកមុខឌឺៗរបស់នាងប៉ុន្មានដងទៀត នាងច្បាស់ជាស្លាប់មិនស្អាតហើយ។
...

« មករកងាប់ស្អីទៀតហើយ? » មិនបានប៉ុន្មាននាទីក្រោយជីមីនក៏ត្រឡប់មកវិញដោយមានស្រោមអនាម័យមួយប្រអប់ មិនដឹងជាគេយកមកធ្វើអីទេ។
« ហៃយ៉ា ចេះប្រើស្រោមដែរ? ខ្ញុំគិតថាលោកកើតអេដស៍ហើយទេតើស! » ឃើញរបស់ដែលគេយកមក នាងក៏អត់មិនបាននឹងផ្ចាញ់ផ្ចាញគេ តែសួរថានាងត្រៀមខ្លួនហើយឬនៅ? ចម្លើយគឺអត់ច្បាស់ណាស់! នាងកំពុងតែរកវិធីរត់គេចនេះឯង។
« នាងធ្វើអីស្រីឆ្កួត? » បានគេមកដល់លើគ្រែភ្លាម ឆេរីននីក៏រុញគេផ្តួលទៅលើពូក ហក់ឡើងសង្រ្គប់ពីលើគេរួចក៏ទាញខ្នោះដៃមកដាក់ដៃគេទាំងគូជាប់គ្នាដោយស្នាមញញឹមស្រស់បសើសម្បើមណាស់។
« ដាក់ខ្មោះលោក! »
« នែ! ចុះពីលើយើងភ្លាម! នាងរោគចិត្តមែនទេ? » មើលតែទឹកមុខនាងក៏ដឹងថានាងមានល្បិចកល , តែវាហួសពេលអស់ហើយដៃគេជាប់ខ្នោះ ហើយខ្លួនប្រាណរបស់គេក៏មិនអាចកម្រើកបានដោយសារតែត្រូវនាងសង្រ្គប់ជាប់នេះឯង។
« ក្រែងលោកចង់ដេកជាមួយខ្ញុំហេស? ខ្ញុំបំពេញបំណងលោកហើយតើស » ឆេរីននីខ្ញាំកអាវ រាងក្រាស់ជាប់ដោយខ្លួនប្រាណរបស់នាងនៅលើគេ , ទាញខ្នោះមកដាក់ដៃគេជាប់មិនអាចអោយគេដោះបាន មើលសព្វៗទៅមិនដឹងថាគេជាអ្នករំលោភនាងឬក៏នាងជាអ្នករំលោភគេទេ។
« ស្រីរោគចិត្ត! » បញ្ចប់សម្តីត្រឹមនេះ ឆេរីននីក៏ហក់ចុះពីលើគេ លើកដៃក្រវីលាគេរួចក៏ដើរចេញគ្រលាស់សក់យ៉ាងរំភើយ នាំភាពក្តៅក្រហាយអោយរាងក្រាស់កាន់តែខ្លាំង ទឹកមុខគេក៏បង្ហាញថាបើគេរួចខ្លួនកាលណាស្រីម្នាក់នេះរស់ពិបាកជាងស្លាប់មិនខាន។
« នាងឆ្កួតនេះទាល់តែរបួសពេញខ្លួន ហើយដើរលែងរួចទើបរៀងចាល! អោយបៀមផ្លែឡាមម្តងល្អទេ? »

To be continued...

ហួច Bro ក៏ទ្រង់ឃោរឃៅសម្បើមម្ល៉េះ?😔

បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now