#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ១៦.( យ៉ាងម៉េច? វារលុងជាងអូនដល់ថ្នាក់ឈប់ពាក់កណ្តាលទីបែបនេះហេស? )
( បិទមាត់ទៅរីន! ) ពីរប្រយោគនេះវានៅតែដក់ជាប់ក្នុងខួរក្បាលកាយសង្ហាដែលអង្គុយយោលជើងនៅក្នុងអាងទឹកក្រោយផ្ទះ គេនៅតែមិនអាចបំភ្លេចការសន្ទនាដ៏ល្អក់កករនោះបានទាំងដែលវាកន្លងហួសទៅប៉ុន្មានម៉ោងទៅហើយ។« ព្រះអើយ! » ជីមីនវាយទឹកមួយទំហឹងដៃរួចក៏ងើបខ្លួនឡើងពីទឹក ទាញកន្សែងមកគ្របខ្លួនបន្តិចមុននឹង ដើរបោះជំហានប្រញាប់ៗឡើងជណ្តើរយន្តទៅខាងលើ កាយវិការប្រញាប់ៗហាក់តក់ក្រហល់នឹងរឿងអ្វីមួយ។
...« ស្អាតទេតើស គ្រាន់តែមនុស្សធម្មតាឃើញអាចនឹងគិតថាខ្ញុំឆ្កួត! ហិៗ » សម្លេងសើចតិចៗ ស្តាប់ទៅរៀងព្រឺសម្បុរគួរសម... ដៃស្រឡូនកាន់ខ្មៅដៃគូសវាសលើក្រដាសស ហាក់កំពុងតែគូរអ្វីមួយ។
ផាំង!
សម្លេងបើកទ្វារមួយទំហឹងលាន់ឡើងមក នាំអោយកាយតូចដែលអង្គុយនោះគួរតែភ្ញាក់ក្រញាង តែនាងបែរជានៅស្ងៀមហាក់សាុំនឹងភាពត្រគោះបោះបោកនេះទៅហើយ ឬក៏នាងឆ្អែត ហត់នឿយនឹងរឿងគ្រប់យ៉ាងដល់ថ្នាក់អ្វីក៏មិនធ្វើអោយនាងរសើប។« នាងគូរឆ្កួតស្អីនឹងរីន? » ជីមីនកញ្ឆក់ទាញក្រដាសរូបដែលនាងគូរស្រេចនោះមកខ្ញាំខ្ទេចខ្ទី , វាជារូបខ្សែពួរសម្រាប់ចងក...ហេតុអីក៏នាងគូរអ្វីបែបនេះ?
« មនុស្សតែងតែគូរអ្វីដែលពួកគេប្រាថ្នាចង់បាន! ដូចនេះខ្ញុំក៏គូរអ្វីដែលខ្ញុំប្រាថ្នាចង់បាន! លោកមានបញ្ហា? » ឆេរីននីអោបដៃ និយាយជាមួយគេដោយស្នាមញញឹមតិចៗ ដែលមិនមែនជាស្នាមញញឹមស្រស់ស្រាយដែលនាងធ្លាប់ប្រើមកកាន់គេដូចកាលពីលើកមុនឡើយ ស្នាមញញឹមគួរអោយខ្លាចដែលលាក់បាំងនូវស្នាមរបួសក្នុងបេះដូងសព្វទាំងអស់ ស្នាមញញឹមដែលលាក់បាំងភាពហត់នឿយផ្នែកផ្លូវចិត្ត សឹងតែគ្មានហេតុផលដែលនាងចង់រស់។
« នាងចង់បានអ្វីអោយពិតប្រាកដ? ចង់អោយយើងដោះលែងនាងមែនទេ? យើងធ្វើមិនបានទេ! » ជីមីនស្រែកឡើងដោយកំហឹងសឹងតែពុះឈាម ខុសពីនាងដែលនៅស្ងៀមសឹងមិនចង់កម្រើក សម្លឹងមុខគេមិនព្រិចភ្នែក នាងកាន់តែស្ងៀមស្ងាត់នាងក៏កាន់តែគួរអោយខ្លាច ហើយគេក៏កាន់តែខឹង។
« ខ្ញុំចង់ស្លាប់! តែខ្ញុំចង់អោយលោកស្លាប់ទៅជាមួយខ្ញុំ! » សម្តីស្រាលៗ សឹងតែមិនឮចេញមកក្រៅ តែក៏ចាក់បេះដូងជីមីនចំចំណុច ដល់ថ្នាក់គេត្រូវស្ងៀម ហើយពេលនេះក៏ជាពេលដែលគេអាចមើលឃើញថានាងមិនមែនជានាងធម្មតាទេ នាងពិតជាមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរមែន។
« នាងរោគចិត្តហើយឆេរីន! ទៅជាមួយយើង! » និយាយតែពិននេះ រាងក្រាស់ក៏ចាប់អូសទាញនាងចេញទៅតែម្តង ទោះជាគេស្អប់នាងក៏គេមិនអាចទុកនាងអោយនៅបែបនេះ ព្រោះគេក៏ដឹងថានាងទៅជាបែបនេះដោយសារតែគេ។
...« យើងហត់នឹងនាងមែនទែនហើយ! » មកដល់ក្នុងឡានជីមីនក៏រហ័សបើកចេញទៅ , គេនៅមិនសុខក្នុងខ្លួនទេ ព្រោះគេបានជិះឡានបែបនេះជាមួយនាងតែពីរនាក់យូរហើយ។
« ហឹមម » ដំណកដង្ហើមធំដកចេញពីមាត់រាងស្តើង , ឆេរីននីបើកកញ្ចក់បង្អួចរួចក៏ងាកទៅខាងក្រៅបំណងស្រូបយកខ្យល់អាកាសខ្លះ មើលទៅនាងក៏រៀងធូរស្រាលពេលដែលបានចេញមកក្រៅហើយទទួលខ្យល់បរិសុទ្ធខ្លះបែបនេះ។
( ខ្ញុំគួរតែបញ្ឈប់ទេ? ) ភ្នែកមុតស្រួចដៀងសម្លឹងទៅកាន់ឆេរីន ដោយខួរក្បាលដំណើរការគិតមិនឈប់ គេចាប់ផ្តើមអាណិតនាង គេចង់ដោះលែងនាងតែគេក៏ចង់បាននាងមកនៅក្បែរគ្រប់ពេល គេមិនយល់ពីអារម្មណ៍មិនច្បាស់លាស់របស់គេឡើយ ដឹងត្រឹមថាឃើញនាងរៀងធូរស្រាលបែបនេះ គេក៏ធូរចិត្តមិនតិចដែរ។
« នាងលែងអីហើយគួរទៅពេទ្យឬអត់? » ជីមីនហើបមាត់សួរឡើង ដៃក៏ទាញដៃនាងមកស្រាក់កាន់ គេមិនដឹងថាហេតុអីបានជាគេធ្វើបែបនេះទេ ដឹងត្រឹមថាគេចង់កាន់ដៃនាង...
« ខ្ញុំមិនទាន់ឆ្កួតទេ! លោកចង់ទៅពិនិត្យខ្លួនឯងមែនទេ? »To be continued...
Comeback ផ្អែមខ្លះកុំអោយជូរចត់ញឹកពេក😔
YOU ARE READING
បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomដើម្បីតែការសងសឹកមួយនាងក៏មកប្រថុយជីវិតក្រោមដៃម៉ាហ្វៀសង្ហាម្នាក់នេះទាំងដែលដឹងថាជីវិតនាងនឹងមិនប្រសើរសូម្បីបន្តិច ។