ភាគ ១១.

776 28 0
                                    

#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ១១.

///

ព្រូស!
« ហៃយ៉ា ដើរមិនមើលមនុស្សទេហេស? ខ្ទិចនំបុ័ងខ្ញុំអស់ហើយ ទម្រាំតែរកលុយទិញបាន ហឺយយ » សម្លេងរអ៊ូរទាំក៏ឮឡើង ដោយសារតែកាយតូចច្រលឹងត្រូវនាយសង្ហាម្ខាងទៀត បុកនាងមួយទំហឹងដល់ថ្នាក់នាងដួលព្រូសទៅលើដី នាំអោយនំប័ុងដែលនៅលើដៃនាងជ្រុះទៅលើដីបែកជាចំណិតតូចៗតែម្តង។
« សុំទោសៗ នេស ខ្ញុំសងលុយនាងវិញ! » នាយកំលោះងើបដោយប្រញាប់ប្រញាល ហុខលុយអោយនាង ២-៣ សន្លឹក , ស្រីស្រស់ក៏ខ្ចឹបមាត់សម្លឹងមុខគេនិងលុយមួយដុំដែលនៅក្នុងហោប៉ៅរបស់គេនោះ។
« មិនអីទេ! គ្មានបញ្ហាទេចាស៎! » ស្រីស្រស់ញញឹមឡើងតែពិននេះ ជុងហ្គុកក៏ងក់ក្បាលស្រាលៗមុននឹងបែរឋ្នងរកដើរបន្ត តែនាយក៏ឆ្លៀតបែរមកសម្លឹងនាងម្តងទៀតដោយឆ្លៀតសួរសំណួរសាមញ្ញផង។
« នាងឈ្មោះអី? »
« ខ្ញុំឈ្មោះ...ដេននីជេន ហារីសសាន់! រីករាយដែលបានជួយលោក! »
_____

« បងមីន!!! មកវិញហើយ! នេះលុយដែលបងអោយខ្ញុំទៅទារអ្នកជំពាក់... » នាយកំលោះចូលមកក្នុងវិមានដោយស្នាមញញឹម ហើយក៏ឆ្លៀតស្រែកផ្តល់ដំណឹងដល់រាងក្រាស់ដែលកំពុងតែអង្គុយអោបរឹតរាងតូចយ៉ាងមានក្តីសុខផងនោះ តែស្នាមញញឹមក៏រលុបបាត់ពីមុខ ដៃមាំក៏លូកហោប៉ៅអាវញាប់ៗបំណងរកលុយ ប៉ុន្តែគ្រប់យ៉ាងគឺទរទេរស្អាត។
« ដេននីជេន...ស្រីឆ្កួតអើយយយ បងប្រុស!!! នាងលួចលុយយើងទៅហើយ » លុយដែលទើបនឹងទារពីម្ចាស់បំណុលនោះក៏ត្រូវស្រីតូចម្នាក់លួចទៅបានត្រឹមមួយពព្រិចភ្នែក គិតទៅគេគួរខឹងទេ?
« ពួកឯង! សុើបរក ដេននីជេន ហារីស...
« អើយ នែ! លុយបន្តិចបន្តួចទេអោយនាងទៅ! » បន្តិចបន្តួចសម្រាប់ពួកគេតែច្រើនសម្រាប់ជនក្រីក្រ , ជុងហ្គុកគេមិនខ្វល់នឹងលុយទេ តែគេខឹងច្រើនជាង! នាងសម្តែងបានល្អខ្លាំងណាស់ ញញឹមដាក់គេបានស្រស់ណាស់ ហើយក៏មានវិធីលួចល្អណាស់ដូចគ្នា!
« បានជួបម្តងទៀត នាងម្នាក់នោះស្លាប់មិនខាន! ដេននីជេនអើយ!  គួរអោយខឹងពិតមែន! »
_____

« ហេតុអីសម្លឹងមុខបងបែបនេះ? » ងាកមកកាន់គូស្នេហ៍ថ្មីថ្មោងខាងនេះវិញ បន្ទាប់ពីមានរឿងច្រើនគួរសមកើតឡើង ពួកគេចុះសម្រុងគ្នាគ្រាន់បើ គ្រាន់តែឆេរីននីមិនសូវជាទម្លាប់នឹងប្រើពាក្យពេចន៍ផ្អែមល្ហែម ណាមួយនាងក៏មិនទាន់នឹងចូលជាមួយគ្នា ១០០%នៅឡើយ។
« ចង់ទះមួយកំផ្លៀង! » ឆេរីនស្រដីឡើងដោយមុខស្មើ ដៃតូចក៏អោបចង្កេះនាយកំលោះជាប់ ពេលខ្លះក៏មិននឹកស្មានថាពួកគេខាំគ្មាមិនត្រូវគ្នាព្រឹកល្ងាចបែបនេះ ចេះមកស្រលាញ់គ្នាកើត! ជាពិសេសគឺជីមីន គេមើលទៅដូចជាស្រលាញ់នាងខ្លាំងណាស់។
« អូនទះថ្ពាល់បង បងទះអូនដែរ! តែទះកន្លែងផ្សេងមិនមែនថ្ពាល់ទេ! »

To be continued...

ខ្ញុំមិនយល់អ្វីទាំងអស់😔

បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now