ភាគ ១៤.

779 27 0
                                    

#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ១៤.

មិនគិតថាពួកគេនឹងមានទំនាក់ទំនងមួយដែលមិនពិតបែបនេះឡើយ ស្នេហាដែលពោរពេញទៅដោយការសម្តែងដើម្បីបេសកកម្មផ្ទាល់ខ្លួន...ចុះយល់អារម្មណ៍មនុស្សដែលស្រលាញ់ពិតប្រាកដទេ?

« យើងមិនចង់ដុតឃ្លាំងយ៉ុនហ្គីទេ! តែមកពីយើងដឹងថានាងបែបនេះទើបយើងខឹង... »
« បងស្រលាញ់នាងបងដឹងទេ? » សំណួរមួយនេះចេញពីមាត់របស់ជុងហ្គុក , ជីមីនគេសឹងតែស្រក់ទឹកភ្នែក គេស្រលាញ់នាងសឹងតែមើលមិនដឹងថានាងមានពុតត្បុតបែបណា! គេឆាប់មើលមនុស្សដឹងណាស់ តែនាងដូចជាមានអ្វីមួយដែលមកឃាំងគេមិនអោយមើលដឹងពីចិត្តនាង ហើយរបាំងនោះគឺក្តីស្រលាញ់ចំពោះគេទៅកាន់នាងនឹងឯង។
« ត្រូវហើយ! យើងស្រលាញ់នាង! ហើយយើងក៏នឹងធ្វើអោយនាងរៀងចាលដែលនាងបានក្បត់យើង! ក្តីស្រលាញ់ពេលខ្លះវាមិនតែងតែជាសុីជម្ពូទេជុងហ្គុក! យើងចង់សាកស្នេហាបែបខ្មៅងងឹតវិញម្តង! » ប្រយោគចុងក្រោយ ជីមីនបង្ហាញស្នាមញញឹមគំនួចគួរអោយខ្លាច ឃើញហើយក៏ព្រឺរោម គេនិងជុងហ្គុកតែងតែធ្វើអោយអ្នកដែលដឹងថាពួកគេជាម៉ាហ្វៀនោះយល់ច្រលំ យល់ច្រលំត្រង់ថាមិនដឹងពួកគេម្នាក់ណាជាម៉ាហ្វៀលំដាប់ទី១! កាយវិការពួកគេឆ្លាស់គ្នាគ្រប់ពេល ពេលខ្លះម្នាក់ក៏ល្អជាង ម្នាក់ទៀតក៏អាក្រក់ជាង ប្តួរទៅមកធ្វើអោយគ្រប់គ្នាទាយមិនដឹងតែម្តង។
...

ងាកមកកាន់បន្ទប់ឆេរីននីចាស់ខាងនេះវិញ បន្ទប់ប្រែងងឹតស្លុបលែងមានភាពស្រស់បំព្រងដូចមុន តាំងពីមកពីពេទ្យវិញនាងប្រែជាស្ងប់ស្ងាត់ហាក់ដូចជាធុញទ្រាន់នឹងជីវិតបែបនេះ ពេលនេះគេដឹងការពិតហើយ នាងគ្មានអ្វីដែលត្រូវសម្តែងទៀតទេ!

ក្រាក!

ទ្វារបន្ទប់បើកឡើង បង្ហាញកាយសង្ហាកាន់ថាសមួយចូលមក , ទឹកមុខគេញញឹមធម្មតាខុសតែពីអាយរីននី នាងសម្លក់គេមិនព្រិចឡើយ។

« កុំប៉ះខ្ញុំ មនុស្សបោកប្រាស់! » អាយរីននីច្រានដៃគេដែលព្យាយាមចង់ក្រសោបថ្ពាល់នាងនោះ , នាងនិយាយបែបនេះឡើងជីមីនក៏សើចតែម្តង នាងនិយាយទៅរួចដែរហេស? ក្រែងនាងជាអ្នកផ្តើមមុនមិនអញ្ចឹង?
« បោកប្រាស់? នាងមិនអាចនិយាយបានទេ មនុស្សផិតក្បត់! » ពាក្យផិតក្បត់នេះចាក់ចំចំណុចពិតមែន! នាងក្បត់គេ? ត្រូវហើយមិនមែនក្បត់ក្និងន័យមានសាហាយមានអ្នកថ្មីអីទេ តែនាងក្បត់ទំនុកចិត្តរបស់គេ នាងធ្វើអោយគេទុកចិត្ត គេស្រលាញ់ហើយនាងក៏ត្រូវបានគេដឹងថានាងចូលមកក្នុងន័យបំផ្លាញគេតែប៉ុណ្ណោះ! នាងធ្វើដើម្បីគ្រួសារនាង តែនាងធ្វើប្រឆាំងនឹងបេះដូងខ្លួនឯង នាងធ្វើដើម្បីអ្នកដទៃហើយនាងក៏ឈឺទ្រូងខាងឆ្វេងនឹងឯង។
« ត្រូវហើយខ្ញុំក្បត់លោក! ម៉េចមិនសម្លាប់ខ្ញុំទៅ? »
« សម្លាប់? អត់ទេស្រួលពេកហើយ! ខ្ញុំនឹងជាន់នាង! ជិះជាន់នាងដោយក្តីស្រលាញ់! តែក្តីស្រលាញ់បែបផ្លូវងងឹតងងុល ស្រលាញ់បែបធ្វើអោយនាងឈឺតាមដែលអាចធ្វើបាន! » ពាក្យសម្តីនិងស្នាមញញឹមដីព្រឺព្រួចធ្វើអោយអាយរីននីនៅស្ងៀម ព្រោះមិនដែលឃើញគេបែបនេះទេ នេះគេចាប់ផ្តើមបង្ហាញភាពខ្មៅងងឹតរបស់គេបន្តិចម្តងៗហើយ។
« លោកហ៊ាន? ខ្ញុំនឹងប្រកាសថាលោកជាម៉ាហ្វៀលំដាប់ទី ១! » នាងមិនចាញ់សោះតែម្តង បែបនេះហើយទើបគេចេះតែចង់លេងនាងអោយណាណី ព្រោះស្រីម្នាក់នេះគ្មានថ្ងៃចាញ់ទេ។
« នាងដឹងមកពីណាថាខ្ញុំលំដាប់ទី ១? ទាយហេស? អ្វីដែលអាថ៍កំបាំងមិនមែនចេះតែបង្ហាញអោយនាងឃើញ ហើយអោយនាងវិភាគដឹងងាយទេ! នាងនៅខ្សោយខាងផ្លូវសង្គមងងឹតណាស់អាយរីននី! »
« ពួកគេមិនដឹងថាលោកលំដាប់ទីប៉ុន្មានយ៉ាងក៏គេដឹងថាលោកជាម៉ាហ្វៀ! ហើយស្ថិតនៅលេខលំដាប់ទៀតផង! តែពិននេះលោកក៏ចប់ទៅហើយ ម៉ាហ្វៀអន់ៗរស់នៅលាក់បាំង រស់នៅដោយភាពភ័យខ្លាចនឹងការវាយប្រហារ! ភើយយយ! អន់ណាស់! »

ផាច់!

« ពួកយើងមិនមែនអន់! តែការងារនេះ តំណែងខ្ពស់បែបនេះយើងត្រូវការពាក់ស្រោមមុខសុភាពបុរស...នាងល្ងង់! នាងមិនយល់ពីជំនួញនេះទេ នាងល្ងង់ដូចគ្រួសាររបស់នាងអញ្ចឹង! បើយ៉ុនហ្គីគេឆ្លាតគេមិនមែននៅលំដាបើទី ៤ ទេហឹស! »
« ក្រែងរវាងលោកនិងជុងហ្គុកក៏មានម្នាក់នៅលំដាប់ទី ៣ មិនអញ្ចឹង? បើលោកឆ្លាតលោកប្រាកដជាយកឈ្នះបងថេយ៍...
« បើយកលេខ ២ មកដដែលពួកយើងមិនមែនសុខចិត្តដូរត្រកូលទេ! នេះជារបៀបដែលពួកយើងធ្វើការ! នាងល្ងង់...នាងមិនសមជាមេក្រុមនៃក្រុមម៉ាហ្វៀស្រីទេ... នាងចាញ់ឆេរ៉ូលេនឆ្ងាយណាស់ នាងគ្មានសមត្ថភាពគ្រប់គ្រងទេ! »

To be continued...

ឈឺណាស់ពូ😭😭

បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now