ភាគបញ្ចប់

1.1K 42 1
                                    

#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ ២០+២១. (ភាគបញ្ចប់)

-មន្ទីរពេទ្យ

ងាកមកកាន់មន្ទីរពេទ្យខាងនេះវិញ មិនមែនត្រឹមតែវត្តមានជីមីនម្នាក់ទេដែលរងចាំឆេរីននីនៅក្រៅបន្ទប់សង្រ្គោះបន្ទាន់ យ៉ុនហ្គី ឆេរ៉ូលេន ជុងហ្គុក ដេននីជេន និង ថេយ៉ុង សុទ្ធតែបានមក ហើយយ៉ុនហ្គីគេក៏មិនព្រមឈប់សម្លឹងទៅជីមីនដោយទឹកមុខសឹងតែលើកកាំភ្លើងបាញ់បំបែកកក្បាលប្រុសម្នាក់នេះទៅហើយ ជីមីនគេដឹងខុសគេក៏បានសារភាពគ្រប់យ៉ាងតែកាលដែលគេមកសារភាពនាពេលនេះវាធ្វើអោយរីនរួចគ្រោះថ្នាក់ទេ? អត់ទេព្រោះរឿងវាបានកើតឡើងរួចទៅហើយ។

« ខ្ញុំសុើបរកបានអ្នកដែលបុកឆេរីនហើយ! ពួកលោកជាអ្នកចាត់ការដោយផ្ទាល់ឬក៏អោយប៉ូលីសពួកខ្ញុំជាអ្នកចាត់ចែង? » ប៉ូលីសស្រីស្រស់ស្អាតម្នាក់បានកាន់របាយការណ៍ចូលមករកពួកគេ ហើយនាងក៏ជាមិត្តរបស់រីនផ្ទាល់នឹងឯង។
« ហើយលោក ជីមីន ហ្វរេសស្ទឺ យើងត្រូវពិន័យលោកពីបទជាដើមហេតុជាប់ទាក់ទងនឹងការដែលជនល្មើសចង់ធ្វើឃាតរីន! » ខាមីឡានិយាយសម្លឹងទៅកាន់ជីមីនដោយមុខស្មើ...នាងស្និទ្ធនឹងពួកគេទាំងអស់នេះព្រោះតែនាងជាប៉ូលីសក្រុមសង្គមងងឹត មិនមែនជាប៉ូលីសធម្មតាឡើយ ហើយមិត្តរបស់នាងមានរឿងបែបនេះ ទោះជានាងធ្លាប់នៅក្រោមជីមីន ជីមីនមានអំណាចជាងក៏នាងមិនដោះដៃដែរ នាងមិនលើកលែងឡើយ។
« ខាមីឡា! ក្នុងនាមខ្ញុំជាសមាជិកគ្រួសាររបស់ជនរងគ្រោះ ខ្ញុំសុំទទួលការពិន័យជំនួសគេ ប៉ុន្តែនាងត្រូវដាក់បម្រាមមិនអោយគេមកមន្ទីរពេទ្យនេះទៀតឡើយ លទ្ធផលចេញមកបែបណាក៏គេលែងមានសិទ្ធមកមើលឆេរីននីដែរ! ខ្ញុំដាក់បញ្ជាអោយនាងក្នុងនាមជាម៉ាហ្វៀលំដាប់ទី ២! ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកប៉ូលីសនៅក្នុងសង្គមម៉ាហ្វៀនេះ! នាងជាកូនចៅរបស់ខ្ញុំ នាងមិនជំទាស់ទេត្រូវទេ? » ថេយ៉ុងចូលមកនិយាយជាមួយខាមីឡា ដោយដៃរបស់គេក៏លើកមកច្របាច់មាត់ខាមីឡាបន្តិចផង ហាក់ប្រើអំណាចគាបសង្កត់នាងតែម្តង។
« ក៏បាន! តែខ្ញុំស្តាប់តាមលោកលើកនេះដើម្បីតែរីនទេ បើមិនមែនជារឿងរបស់រីន ខ្ញុំមិនស្តាប់ដាច់ខាត! » ចម្លែកណាស់នាងជាកូនចៅរបស់គេទេ តែនាងសម្តីខ្លាំងនឹងគេម្ល៉េះ? ថេយ៉ុងញញឹមគែមមាត់សម្លឹងមើលការចាកចេញរបស់ស្រីឆ្នាស់ដែលមានរឿងជាមួយគេមិនទាន់ដោះស្រាយដាច់នៅឡើយនោះ។

🎉 You've finished reading បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ) 🎉
បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now