ភាគ ៣.

971 35 3
                                    

#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ៣.

///

« នែ!!! » សម្រែកស្រែកកាត់ទាំងព្រឹកសឹងតែបែកវិមាន នាំអោយអង្គរក្សមាឌធំៗដែលនៅក្បែរដៃនោះភ្ញាក់ព្រើត ខុសប្លែកតែស្រីស្រស់មាឌតូចច្រលឹងខាងនេះ មិនភ្ញាក់ហើយក៏បញ្ឈប់ដំណើរបែរមុខទៅរកម្ចាស់សមីខ្លួនដែលថ្លើមពាសមេឃជ្រែកភ្នំដែលមកស្រែកដាក់នាងមុននេះ។
« ប្រេតចូលទាំងព្រឹកហេស? »
« អ្នកណាបង្រៀននាងអោយដើរកាត់ចៅហ្វាយមិនគោរពហើយក៏ពើងទ្រូងឌឺថែមបែបនេះ? នាងដែលរៀនសីលធម៍ទេ? » ជីមីនទាញដៃនាងមកក្បែរគេ ចាប់ច្របាច់មាត់នាងខ្លាំងៗមិនចេះថ្នមដៃ , ហើយនាងក៏ក្បាលរឹងមិនខ្ចីឈឺ ទោះជាឈឺក៏មិនបង្ហាញអោយគេឃើញងាយៗដែរ។
« មិនមែនមិនដែលរៀនទេ មិនចង់គោរពលោកច្រើនជាង! » និយាយតែពិននេះ នាងក៏ច្រានគេសឹងតែដួលផ្ងារក្រោយ រួចនាងក៏ដើរចេញទៅបាត់ , នាងធ្វើអោយអង្គរក្សជាច្រើនស្រៀវស្រាញជំនួសណាស់ ព្រោះតាំងពីនាងចូលមក មានតែនាងម្នាក់គត់ដែលហ៊ានលេងជាមួយជីមីនបែបនេះ។
« នែ! ទៅយកថ្នាំសម្រើបមកអោយយើង! »
...

« នែ! នេស ផឹកទៅ! » ស្រីតូចកំពុងតែអង្គុយជូតកាំភ្លើងសុខៗ កែវទឹកដោះគោមួយក៏លេចឡើងពីមុខនាង , គ្រាន់តែងាកទៅឃើញក៏នាងដឹងថាវាយ៉ាងម៉េចដែរ។
« នេស ទឹក! កុំអោយថាមិនស្មើភាពគ្នា លោកផឹកដែរទៅខ្ញុំខ្លាចថាលោកដាក់ថ្នាំពុលមកអោយខ្ញុំ! » ឆេរីននីក៏ហុចកែវទឹកថ្លាឆ្វង់អោយជីមីន មើលក៏ដឹងថាគ្មានអីដែរ , ជីមីនក៏មិននិយាយអ្វីដោយទទួលពីដៃនាងមកអកមួយក្អឹកព្រោះថាឃើញនាងលើកអកទឹកដោះគោដែរ។
« លោកល្ងង់ម្ល៉េះ? » ឮតែបែបនេះជីមីនក៏ព្រួសទឹកចេញអស់ តែព្រួសយ៉ាងណាក៏វាមិនសាបរលាបជាតិថ្នាំនៅក្នុងទឹកដែរ , រីឯឆេរីននីវិញទឹកដោះគោមុននេះមិនបានប៉ះណ្តាតនាងសូម្បីបន្តិច អាចអោយពានតារាសម្តែងទៅកាន់នាងបានឬនៅ?
« សំណាងល្អណាចៅហ្វាយយយយ » បន្លឺពាក្យវែងអន្លាយនេះហើយ នាងក៏រត់ទៅបាត់ទុកអោយរាងក្រាស់នៅអួលនឹងទឹកមុននេះមិនតិចទេ ហេតុអីក៏នាងពិសពុលនិងល្បិចច្រើនដល់ថ្នាក់នេះ? នាងល្បិចច្រើនឬក៏គេឆាប់ទុកចិត្តមនុស្សពេក! ព្រះអ្ហើយសម័យនេះហើយឆាប់ទុកចិត្តមនុស្សម៉េចនឹងបាន។
...

តុកៗ ផាំងៗ

សម្លេងគោះផង ធាក់ផងហើយក៏វាយដំទៅលើទ្វារខ្លាំងៗនោះ ក៏ឮឡើងនៅបន្ទប់ធ្វើការតែម្តង សំណាងហើយដែលមិនមែនជាបន្ទប់គេង បើមិនអញ្ចឹងទេទ្វារបាក់ខ្ទេចមិនខាន។

« ឆេរីននីយើងសុំអង្វរ! រីននី! រីន!!! ព្រះអើយ យើងដាច់ខ្យល់ស្លាប់អីឡូវហើយនាងឆ្កួត! » កាយមាំទាំឈរគោះទ្វារទាំងខ្លួនបែកញើសសស្រាក់ មុខក្រហមឆេះ មើលក៏ដឹងថាគេត្រូវនឹងអី , គេខំដាក់ថ្នាំសម្រើបអោយនាង អាលនឹងបានចាត់ការនាងអោយចាស់ដៃម្តងតែមើលចុះគេមកត្រូវនាងដាក់ត្រឡប់មកវិញហើយក៏មិនអោយគេប៉ះសូម្បីបន្តិច កម្មពារមានពិតមែនហើយនៀក។
« នេះចាស៎! ចាំរួចរាល់ចាំអរគុណខ្ញុំក៏បាន! » ឆេរីននីបើកទ្វារដោយមានស្រីស្រស់ម្នាក់ ឈរញញឹមចាំគេរួចជាស្រេច! រកដៃស្តាំបានដូចឆេរីននីឯណា? ដាក់ថ្នាំចៅហ្វាយហើយរកស្រីអោយចៅហ្វាយជាស្រេច! តែកាលដែលនាងធ្វើនេះគេមិនបានសប្បាយចិត្តឡើយ ព្រោះគេចង់បាននាងមិនមែនអ្នកផ្សេង! តែថាពេលនេះគេសឹងតែឆ្កួតហើយទ្រាំបានដែរហេស?
« ចាំមើលយើងរួចការពេលណា នាងស្លាប់គ្មានដីកប់ទេវើយយ »

To be continued...

ពិបាកដែរចង់ធ្វើបាបរីននីពេលណា ក៏រីននីធ្វើបាបវិញបានមុន😔😔

បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now