ភាគ ១៧.

767 30 0
                                    

#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ១៧.

« អង្កាលលោកលែងដៃខ្ញុំ? » សម្លេងស្រាលៗសួរឡើងដោយមុខក្រម៉ូវ, ឆេរីននីសម្លក់ទៅកាន់ដៃមាំទាំដែលស្រាក់ម្រាមដៃនាងជាប់មិនលែងដូចជាគូស្នេហ៍យ៉ាងអញ្ចឹង ទាំងដែលពួកគេរំកាំរកូសស្ទើស្លាប់ទៅហើយ។
« នាងពិតជាអស់ចិត្តមែនហេស? » រាងក្រាស់បន្លឺឡើងដោយទឹកមុខខឹងលាយអន់ចិត្ត ដៃក៏មិនព្រមលែងពីដៃនាង គេអាចនឹងពូកែលាក់ប្រវត្តិរបស់គេ លាក់ទឹកមុខរបស់គេនៅមុខសង្គមប៉ុន្តែចំពោះរឿងប្រឆាំងនឹងបេះដូងវិញ គេមិនអាចលាក់បាំងទឹកមុខនឹងអារម្មណ៍របស់គេចំពោះឆេរីនបានទេ។
« ក៏តាមលោកមើលឃើញនឹងឯង! » នាងនិយាយបែបហីៗមិនខ្វល់ឡើយ នាងពូកែលាក់ទឹកមុខប៉ុន្តែអារម្មណ៍របស់នាង នាងដឹងខ្លួនឯងច្បាស់ហើយ ថានាងនៅស្រលាញ់គេឬក៏អត់។
« យើងមិនចូលចិត្តកុហកមនុស្សស្រីទេ! យើងប្រាប់តាមត្រង់ចុះ យើងនៅស្រលាញ់នាង! បែបនេះហើយទើបយើងមិនដោះលែងនាងទៅណា » ជីមីនទាញដៃនាងមកថើបផ្តិតបន្តិច មុននឹងឈប់ឡានទ្រឹង ហើយទឹកមុខញញឹមស្រាលៗមុននេះក៏រសាយបាត់ភ្លាមទៅ។
« ប៉ុន្តែយើងភ្ជាប់ពាក្យ ខែក្រោយនេះ! » មួយប្រយោគនេះបង្ហាញឡើងមកដោយមិនបានព្រាងទុក , ឆេរីននីដោះដៃរបស់នាងដែលគេបានកាន់ក្រសោបនោះមក ជីមីនក៏ដកដង្ហើមធំគេក៏មិននឹកស្មានថារឿងវាវែងឆ្ងាយដល់ថ្នាក់នេះដែរ។
« យើងចង់យកស្រីម្នាក់នោះមកលេងសើចបញ្ឈឺនាង! តែនាងមានកូន! ហើយម៉ាក់ប៉ារបស់នាងក៏អោយពួកយើងភ្ជាប់ពាក្យ...រីនយើងសុំទោស » ពាក្យសម្តីនៃអារម្មណ៍មួយដែលគេដឹងខុស ហើយក៏មិនសប្បាយចិត្តនឹងរឿងនេះទាំងដែលវាស្តាប់ទៅគួរតែជាដំណឹងល្អ!
« រីន!!! » ឆេរីននីបើកទ្វារឡានចេញទៅទាំងមិននិយាយអ្វីសោះ នាងមិននិយាយអ្វីប៉ុន្តែគេក៏អាចឃើញទឹកភ្នែកមួយតំណក់ដក់ជាប់កន្ទុយភ្នែករបស់នាងមុនពេលដែលនាងចេញទៅ ទឹកមុខរបស់នាងបង្ហាញថានាងមិនស្រលាញ់គេប៉ុន្តែច្បាស់ណាស់ថានាងឈឺចាប់ណាស់ទៅហើយ។
« ខ្ញុំមិនគួរនិយាយរឿងនេះទេព្រះអើយ » ជីមីនចុះពីលើឡានទៅតាមនាង, គេមិនអាចទុកនាងអោយរត់ទៅតែឯងស្មាលនេះទេ វាយប់ណាស់ទៅហើយ គេមានចេតនាយកនាងចេញមកលំហែកាយ ស្រូបយកខ្យល់អាកាសមិនបានមកនឹកស្មានថាគេនឹងអាចនិយាយរឿងនេះចេញមកទេ។

ព្រូស!

កាតតូចច្រលឹងរត់មិនបានប៉ុន្មានក៏ដួលមួយទំហឹង ដោយនាងស្លៀកខោខ្លីផង ជង្គង់នាងកកិតនឹងផ្លូវថ្នល់ ហូរឈាមមិនតិចទេហេតុអីក៏នាងមិនប្រយ័ត្នសោះបែបនេះ មានដឹងថាចិត្តអ្នកដែលកំពុងបារម្ភពីនាងបែបណាទេ។

« រីន! » ជីមីនរហ័សលើកត្រកងកាយតូចស្តើងឡើងមិនអោយនាងនៅកកិតនឹងដីបានយូរទេ គេមិនយល់ពិចិត្តគេទេ គេនិយាយថាគេស្អប់នាង តែគេមិនអាចទុកនាងចោល មិនចង់បាត់បង់នាង ទង្វើបញ្ជាក់ពីក្តីស្រលាញ់តែគេមិនដែលនិយាយពាក្យស្រលាញ់នោះទេ។
« លែងខ្ញុំទៅ! ឈប់មករវល់នឹងជីវិតរបស់ខ្ញុំទៀត ជីមីន ហ្វរេសស្ទឺ! »
« អូខេ រីនស្ងប់អារម្មណ៍! ខ្ញុំនឹងមិនភ្ជាប់ពាក្យជាមួយស្រីម្នាក់នោះទេ! អូខេណា? »
« តែនាងមានកូនរបស់លោកហើយ!!! »

To be continued...

បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now