ភាគ ៧.

843 30 0
                                    

#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ៧.

« ហូយយ ធ្វើយ៉ាងម៉េចទើបដោះខ្នោះនេះចេញទៅ? ធុញណាស់! » មេឃធ្លាក់ងងឹតទៅហើយ អ្នកទាំង ២ ខាងនេះក៏មិនទាន់នឹងរកដំណោះស្រាយចេញរួច ក៏សំណាងដែលពួកគេរត់មកព្រៃក្បែរៗតំបន់ដែលពួកគេរស់នៅ ទើបដើមផ្លែឈើដែលធ្លាប់មានគ្នីគ្នារបស់ជីមីនដាំ គ្រាន់តែថាពួកគេលែងនៅអស់ទៅហើយបន្សល់តែផ្លែឈើប៉ុន្មានដើមដែលរស់ដោយសារទឹកភ្លៀង យ៉ាងណាក៏បានទ្រាប់ពោះពួកគេបន្តិចបន្តួច គ្រាន់បើជាងអត់សោះដែរ។
« នាងគិតថាខ្ញុំមិនធុញហេស? ជាប់ខ្នោះជាមួយស្រីស្នេហ៍អីទៅគ្រាន់មានអារម្មណ៍បន្តិច តែមកជាប់ជាមួយនាងនេះដូចអង្គុយត្រាំខ្ទះខ្លាញ់អញ្ចឹង! ហិង្សាគ្រប់ពេល ចាំមើលរួចទៅពេលណា នាងស្លាប់មិនខាន! ឈ្លើយមិនដឹងចៅហ្វាយ មិនដឹងកូនចៅសោះ! » ជីមីនក៏នៅតែបន្តស្តីបន្ទោសនាងមិនលោះពេល គេអផ្សុកណាស់ បាននាងមកគេក៏បានទើសនាង ឈ្លោះជាមួយនាងកំចាយអារម្មណ៍អផ្សុកមួយពេលៗផង តែថាក៏នៅមានហេតុផលផ្សេងទៀតដែលគេនៅជាមួយនាង។
« លោកអាចប្រាប់ខ្ញុំតាមត្រង់បានទេ ថាលោកជាកំពូលម៉ាហ្វៀលំដាប់ទីប៉ុន្មាន? ទី ១ ឬក៏ទី ៣? ខ្ញុំមិនអាចទាយដឹងរវាងលោកនិងជុងហ្គុកទេ! » នៅសុខៗនាងក៏សួរបែបនេះឡើង អាថ៍កំបាំងដ៏ខ្មៅងងឹតរបស់គេមួយនេះអ្នកណាក៏ចង់ដឹងដែរ តែក៏ល្អហើយដែលមានចំនួនមនុស្សតិចបំផុតដឹងថាគេជាម៉ាហ្វៀ ទាំងដែលសព្វថ្ងៃគេពាក់មុខជា CEO នៅក្នុងសង្គមប៉ុណ្ណោះគ្មានអ្នកណាដឹងថាគ្រួសារគេជាម៉ាហ្វៀទេ ហើយជាពិសេសគឺម៉ាហ្វៀលំដាប់ទៀតផង។
« ហឹស នាងចង់ដឹង? ខ្ញុំប្រាប់នាងបានតែបើនាងដឹងហើយនាងនឹងត្រូវស្លាប់! អាថ៌កំបាំងមួយនេះពួកយើងអាចនឹងលាក់បាំងដល់ថ្ងៃដែលយើងស្លាប់! ពួកខ្ញុំមានប្អូនប្រុសជាបន្ទុក! បើសិនជាមានអ្នកដឹងថាយើងជាម៉ាហ្វៀលំដាប់ពិភពលោកនោះ ប្អូនប្រុសដែលប៉ាបន្សល់ទុកមកចុងក្រោយពួកយើងការពារមិនបានទេ! ប្អូនប្រុសម្នាក់នេះសំខាន់ជាងជីវិតរបស់យើងទៅទៀត ព្រោះគេជាកូនប្រុសចុងក្រោយនៃត្រកូលហ្វរេសស្ទឺ! តាមពិតទៅជុងហ្គុកក៏ជាកូនប្រុសត្រកូលហ្វរេសស្ទឺ គ្រាន់តែគេត្រូវដូរដាក់ត្រកូលម៉ាក់ដើម្បីលាក់បាំងនិងបង្វែរដានអត្តសញ្ញាណរបស់ពួកយើង! គេជាប្អូនប្រុសបង្កើតរបស់ខ្ញុំ! ហើយយើងមានទាយាទម្នាក់ទៀតដែលយើងត្រូវការពារជាងជីវិតពួកយើងទៅទៀត! បើមានញនកដឹងថាយលងជាម៉ាហ្វៀ ប្អូនប្រុសរបស់យើងនឹងក្លាយទៅជាគ្រាប់ឃ្លី...ពួកវានឹងយកប្អូនយើងជាការគម្រាមកំហែងធំបំផុត! នាងមិនយល់ច្បាស់ពីសង្គមម៉ាហ្វៀទេឆេរីន! នាងសំណាងណាស់ដែលនាងជាម៉ាហ្វៀស្រីធម្មតា...អ្នកណាថាមានអំណាចស្រួលនោះ? ពួកយើងត្រូវគេលួចឆ្មក់គ្រប់ពេល...ខ្ញុំហត់ណាស់ ពេលខ្លះខ្ញុំក៏ចង់បានជីវិតសាមញ្ញ ហើយខ្ញុំក៏មិនមែនចង់មានស្រីសាវ៉ា ព្រាននារីបែបនេះដែរ! ខ្ញុំមិនច្បាស់លាស់នឹងនរណាម្នាក់ព្រោះខ្ញុំខ្លាចថាស្រីម្នាក់នោះនឹងត្រូវគ្រោះថ្នាក់ដោយសារខ្ញុំ! ហើយសំណួររបស់នាងខ្ញុំពិតជាឆ្លើយមិនបានពិតមែន! សុំទោសផង ខ្ញុំមិនអាចទុកចិត្តនរណាបានទេ! » ទឹកមុខរបស់គេពេលនេះ ធ្វើអោយនាងរៀងស្រងាកចិត្តបន្តិច ព្រោះមិនដែលឃើញគេសោកសៅដល់ថ្នាក់នេះ នាងពិតជាមិនដែលដឹងថាគេមានសម្ពាធដល់ថ្នាក់នេះទេ នាងគួរតែបោះបង់ការសងសឹកនេះចោល ហើយអោយគេនៅដោយសន្តិវិធីទេ? តែអត់ទេ! គេជាដើមហេតុធ្វើអោយក្មួយរបស់នាងស្លាប់! កូនរបស់ឆេរ៉ូលេមស្លាប់ គ្រួសារប៉ាលេស្ទីនខូចខាតច្រើនដោយសារតែគេ នាងខំចូលមកហើយ នាងចេញទៅវិញដោយដៃទរទេរម៉េចនឹងកើត?
« បើខ្ញុំទុកចិត្តនាង...នាងអាចនឹងក្បត់ខ្ញុំទេរីន? »

To be continued...

កុំអីពូ ប្រយ័ត្នស្រីបោក🤡

បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now