#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ១៣.ការស្រែករបស់ឆេរីននីហាក់មិនបាននាំភាពរសើបដល់ជីមីន , នាយកំលោះក៏ប្តូរពីការនិយាយលេងសើចមុននេះដោយប្រែទៅជាចាប់ប្អូនប្រុសឯណោះ បញ្ចូលចូលក្នុងភាពទន់ជ្រាយរបស់នាងតូច លេចកប់បាត់ស្រមោលនាំអោយឆេរីននីត្រូវដាច់ពាក្យសម្តីទាំងអម្បាលម៉ាន ជំនួសទៅដោយភាពតឹងថប់ ស្រែកមិនចេញអារម្មណ៍ពិបាកបរិយាយ...
____( ចៅហ្វាយទើបតែដឹងរឿងនោះ? )
( យើងដឹងយូរហើយគ្រាន់តែយើងចង់កំដរនាងសិន! យើងមិនអាចមើលអ្នកណាចូលភ្នែកក្រៅពី ម៉ូលី...ហើយយើងក៏នឹងចាំម៉ូលីជានិច្ច! បន្តសុើបអ្វីដែលឯងអាចសុើបបានចុះ! )
...មេឃរៀងធ្លាក់ងងឹតបន្តិច , កាយសង្ហាដែលទើបតែចេញពីបន្ទប់ទាំងទឹកមុខស្រស់ស្រាយនេះ , នាយក៏ដើរមកឈររានហាលមុខផ្ទះ មកដល់ភ្លាមទឹកមុខស្រស់ស្រាយមុននេះហាក់ដូចជារសាត់ទៅអស់ សល់ត្រឹមទឹកមុឋតប់ប្រមល់ ស្ត្រេសនឹងរឿងគ្រប់យ៉ាងដែលនៅជុំវិញខ្លួនគេ។
« បងថ្លៃខ្ញុំយ៉ាងម៉េចហើយ? » កំលោះសង្ហាម្នាក់ទៀតក៏ហាក់ចេញមកចំពេលដែលជីមីនកំពុងអារម្មណ៍មិនល្អ , គេតែងតែចេញមកចំពេលល្អបែបនេះ! ជុងហ្គុកហុចបារីមួយដើមទៅអោយរាងក្រាស់ខាងនោះ ជក់ទៅក្រែងលោគេបាត់ស្ត្រេសខ្លះ។
« យើងមិនអាចមើលថែរីនបានយូរទេ! យើងនៅមានបេសសកម្មមួយទៀត មិនដឹងថាមកវិញឬក៏អត់ទេ! ឆាប់រកមនុស្សស្រីដែលឯងស្រលាញ់អោយបានមក អាលនឹងបានគ្នាមើលថែនាង! » ជីមីនបោះប្រយោគវែងអន្លាយមួយនេះទៅកាន់ជុងហ្គុក អ្នកខាងនោះក៏ងក់ក្បាល... អាថ៌កំបាំងរបស់ជីមីនគ្រប់យ៉ាងគេដឹងទាំងអស់ គ្រាន់តែថាគេមិនអាចបញ្ចេញបានមួយណាឡើយ! ជីមីនជាម៉ាហ្វៀលំដាប់ប៉ុន្មានគេនៅមិនអាចនិយាយបានផង!
« ចាំបាច់អីខ្ញុំ? ឮថារីនមានមិត្តភក្តិ! បងចង់អោយខ្ញុំសុើបរកទេ? »
« តាមចិត្តរបស់ឯង! បើសុើបបានប្រាប់យើងផង! » និយាយតែពិននេះ ជីមីនក៏ដើរចូលបន្ទប់វិញបាត់ , ជុងហ្គុកនៅបន្តសម្លឹងទៅទេសភាពងងឹតសូន្យឈឹង មិនព្រិចភ្នែក ងងឹតដូចចិត្តដ៏ខ្មៅងងឹតរបស់គេដែលគ្មានអ្នកណាអាចស្មានដឹងថាគេកំពុងតែគិតអី...
____« រីន! » ចូលមកដល់ខាងក្នុងឆេរីននីក៏ងើបមកល្មម នាងបើកភ្នែកម៉ក់ៗសម្លឹងមកកាន់គេ , កែវភ្នែករបស់នាងបង្ហាញពីក្តីស្រលាញ់ហើយក៏សេចក្តីសោកស្តាយ...នាងសោកស្តាយអីទៅ? គឺនាងសោកស្តាយដែលនាងត្រូវប្រគល់ខ្លួនអោយគេ ទាំងដែលចូលមកជីវិតគេគឺចូលមកសងសឹកហើយក៏ចាកចេញវិញ នាងមិនដឹងថាអារម្មណ៍ស្រលាញ់វាដុះលូតលាស់ពីពេលណាទេ ដឹងត្រឹមថានាងចង់នៅក្បែរគេ។
« ញុាំថ្នាំសិនទៅ! » ជីមីនហុចថ្នាំមួយប្រភេទដែលនាងមិនដែលឃើញរូបរាងវាសោះ , ចិត្តមិនស្រួលក៏ចាប់មានឡើង , ដៃតូចច្រលឹងលូកចូលទៅក្រោមគ្រែហាក់ដូចជាចាប់ទាញអ្វីម្យ៉ាងចេញមក។ក្រឹក!
« ហេតុអីលោកដុតឃ្លាំងបងយ៉ុនហ្គីទៀតហើយ? »
« រីន! អូនចូលមកទីនេះ អូននិងគ្រួសារប៉ាលេស្ទីនលែងមានទំនាក់ទំនងនឹងគ្នាហើយ! »To be continued...
មនុស្សមិនគួរអោយទុកចិត្ត សន្យាខ្យល់ :))
YOU ARE READING
បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomដើម្បីតែការសងសឹកមួយនាងក៏មកប្រថុយជីវិតក្រោមដៃម៉ាហ្វៀសង្ហាម្នាក់នេះទាំងដែលដឹងថាជីវិតនាងនឹងមិនប្រសើរសូម្បីបន្តិច ។