ភាគ ៤.

922 32 0
                                    

#បង្កប់ស្នេហ៍ក្បែរដៃម៉ាហ្វៀ [រដូវកាលទី ២]
ជីមីន ហ្វរេសស្ទឺ X ឆេរីននី អាលលេន
#ភាគ៤.

///

« នែ! ឆេរីននៅឯណា? » បន្ទាប់ពីរំដោះកម្តៅរបស់គេអស់ពីខ្លួនរួចមក , ជីមីនក៏ចុះមកខាងក្រោមទាំងនៅមានកំហឹងនៅឡើយ គ្មានអីក្រៅពីខឹងរឿងឆេរីននីដាក់ថ្នាំគេមុននេះទេ។
« នៅជាមួយលោកជុងហ្គុកណាបាទ » ឮតែពិននេះ រាងក្រាស់ក៏ងក់ក្បាលបន្តិចមុននឹងប្រុងដើរចេញទៅវិញ បានឮថានាងនៅទីនេះដដែលក៏ប្រសើរហើយ កុំអោយតែនាងលួចរត់គេច។
« ថាម៉េច??? អាហ្គុក? ព្រះអើយយ » ដើរទើបតែបានមួយជំហាន រាងក្រាស់ក៏ទុចដំណើរហាក់ទើបនឹងនឹកឃើញចាប់អារម្មណ៍នឹងសម្តីរបស់អង្គរក្សគេ ហើយមានរឿងអ្វីមែនទេ? នៅជាមួយជុងហ្គុកកើតអី?
« ប្អូនប្រុសរបស់ចៅហ្វាយ អោបកូនស្រីគេស្អិតរមួតណាស់បាទ! » នាយខាងនោះក៏ឆ្លៀតថែមថយពាក្យអោយរាងក្រាស់កាន់តែផ្ទុះកំហឹង , ជីមីនដើរទៅខាងក្រៅ បោះជំហានខ្លាំងៗជាន់ឥដ្ឋការ៉ូសឹងតែប្រេះបែកជាចម្រៀកទៅហើយបន្ទាប់ពីឮមួយប្រយោគមុននេះ។
...

« អៃយ៉ា បងប្រុសរបស់លោកមើលទៅដូចជាកំពុងតែបៀមដុំភ្លើងហើយ! ខ្ញុំគ្មានពេលជួយលោកបញ្ឈឺប្រពន្ធរបស់លោកទៀតទេ » បានឃើញវត្តមានរាងក្រាស់ខាងនោះដើរមកដោយមានទឹកមុខមើលមិនយល់ជាប់នោះ ឆេរីននីក៏រហ័សប្រលែងជុងហ្គុកចេញពីការដែលត្រូវជុងហ្គុកហៅមករាំបញ្ឈឺស្រីស្រស់ម្នាក់ទៀតដែលលួចមើលពីខាងលើមកនោះ។
« អរគុណណាស្រីស្អាត! ហើយអ្វីដែលនាងពឹងខ្ញុំនោះ ខ្ញុំធ្វើរួចរាល់ហើយ » និយាយតែពិននេះ រាងក្រាស់ក៏រត់ចេញទៅបាត់ ព្រោះគេដឹងថាបើនៅបងប្រុសរបស់គេច្បាស់ជាចាប់គេបោក មិនគិតថាគេជាម៉ាហ្វៀមិនខាន។
« នែៗ កុំមកជិតខ្ញុំ! » ឆេរីនរហ័សលើកកាំភ្លើងភ្ជុងគេ រួចក៏ដើរថយក្រោយដោយកាំភ្លើងនៅភ្ជុងគេជាប់ ព្រោះថាទឹកមុខគេគួរអោយខ្លាចពេក នាងគ្រាន់តែការពារទុកជាមុនតើស។
« ក្មេងអន់! បានតែភ្ជុងតែមិនហ៊ានបាញ់...

ផាំង!

មួយគ្រាប់ក៏ហោះចេញពីកាំភ្លើងរបស់ឆេរីននីមែន ប៉ុន្តែវាមិនត្រូវជីមីនទេព្រោះគេគេចទាន់ ហើយថែមទាំងចាប់ទាញកាំភ្លើងរបស់នាងមកបានទៀតផង , កាយរបស់នាងពេលនេះត្រូវនាងរុញផ្អោបនឹងជញ្ជាំង ដៃទាំងសងខាងក៏ត្រូវគេទាញមកក្រោយជាប់។

« នាងក្លាហានណាស់ណ៎ ក្លាហានបែបនេះមើលទៅដូចជាសម្លាប់ខ្ញុំពេលណាក៏បានដែរ មិនគួរអោយទុកចិត្តទេ...មិនគួរអោយទុកចិត្តបែបនេះខ្ញុំគួរយកអ្វីពីនាងដើម្បីបង្កើនទំនុកចិត្តខ្លះ? » ជីមីនខ្សឹបដាក់ត្រចៀកនាង , ដៃម្ខាងទៀតក៏មិនខ្ចីទុកអោយទំនេរដោយព្រហើនលូកចូលក្នុងអាវរបស់នាង ស្ទាបដើមទ្រូងរបស់នាងទាំងដែលនាងមិនដែលនឹងអោយគេប៉ះសោះ។
« នែ! អាថោកទាប!!! លែងយើង! » បានគេមកបំពានបែបនេះ នាងក៏ស្រែកសឹងតែបែកផ្ទះ មើលតែពាក្យសម្តីរបស់នាងក៏គេខ្នាញ់ដែរ។
« នាងជេរយើងមួយម៉ាត់ទៀត មាត់របស់នាងយើងដេរ ១០ ថ្នេរមិនខាន! » ជីមីនបង្វិលនាងមកប្រឈមនឹងមុខគេវិញ ហើយក៏លើកដៃច្របាច់មាត់នាងខ្លាំងៗមិនស្គាល់ពាក្យថាថ្នមសោះ , ស្រែកដាក់នាងហើយនាយក៏ឆ្លៀតបញ្ចេញចរិតព្រានមក អោនទៅខាំកញ្ចឹងកនាង បន្សល់ស្នាមនាំអោយនាងកាន់តែក្តៅក្រហាយទៀតហើយ។
« អ្ហាយយយ ខ្ញុំខ្ពើមលោកណាស់! ចេញទៅមើល! »
« គ្រាន់តែពិននេះខ្ពើមហើយ? ចុះទម្រាំតែអោយសាករបស់ពិតទៀត? »

To be continued...

ស្អីគេរបស់ពិត?😔 

បង្កប់ស្នេហ៏ក្បែរដៃម៉ាហ្វៀ-រដូវកាលទី ២(ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now