អន្ទាក់ស្នេហ៍ក្មេងតូច
ភាគទី 2
ឡានបានបរចូលមកដល់ក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលនៅតាមផ្លូវមានសួនផ្កាដុះអបសងខាងផ្លូវគួរឲ្យចង់គយគន់សម្រស់ដ៏ស្រស់ត្រកាលមួយនេះ បានជាទីទាក់ទាញក្មេងតូចដែអង្គុយនៅក្នុងនោះតាមមើលឡើងចំហមាតទៅហើយ។នាយក្រាស់សម្លឹងមើលក្មេងតូចដែអង្គុយលើភ្លៅ នេះហើយញញឹមតិចៗនៅពេលដែលឡានបរមកឈប់នៅនឹងមុខភូមិគ្រឹះ។ នាយដាក់ឪ្យគេអង្គុយលើកៅអីនៅក្នុងឡានហើយក៏ឡើងដើរចេញទៅ តែក៏ត្រូវបែរមកវិញនៅពេលដែរក្មេងតូចមិនព្រមចុះហើយដើរតាមខ្លួនសោះ។
" លោកប្តីអូនមិនចង់ដើរទេ " ថេយ៉ុង សម្លឹងមើលមុខនាយបន្តិចមុននិងអោនមុខចុះ ប្រាប់គេថាខ្លួនមិនចង់ដើរ។
នាយមិនសួរនាំហើយក៏លើកបីគេដើរចូលក្នុងភូមិគ្រឹះ ជាហេតុនាំឲ្យអ្នកបម្រើនៅក្នុងផ្ទះដែរមកចាំទទួលចៅហ្វាយនាយ នោះក៏នាំគ្នាកើតចិត្តឆ្ងល់គ្រប់ៗគ្នា ថាតើអ្នកនៅក្នុងរំវង់ដៃនាយជានាក់ណាហេតុអីក៏មានសំណាងម្ល៉េះបានចៅហ្វាយគេនាំមកភូមិគ្រឹះបែបនេះហើយថ្នក់ថ្នមបែបនេះ។" យើងសូមប្រកាសនៅទីនេះថាក្មេងម្នាក់នេះគឺជានាក់ប្រុសតូចនៅទីនេះចឹងសូមនាក់ទាំងអស់គ្នាគោរពស្រឡាញ់គេឪ្យដូចជាគោរពស្រឡាញ់យើងចឹងឮដែទេ " ជុងហ្គុក
" បាទ/ចា៎ស ចៅហ្វាយ " អ្នកបម្រើគ្រប់គ្នាក៏អោនចុះបន្តិចមុននិងតបទៅកាន់ចៅហ្វាយនាយ។
" រៀបចំអាហារថ្ងៃត្រង់!ហើយបំបែកគ្នាទៅធ្វើការ រាងខ្លួនចុះ " ថាហើយនាយក៏បីក្មេងតូចសំណព្វចិត្តឡើងទៅលើបន្ទប់បាត់ទៅ។ចូលមកដល់ក្នុងបន្ទប់នាយដាក់ឪ្យគេអង្គុយលើពូកថ្នមៗមុននិងក្រវាសភ្នែកទៅប៉ះនិងស្នាមជាំនៅលើជើងរបស់គេ ជាហេតុនាំឪ្យនាយកើតចិត្តឆ្ងល់ភ្លាមៗ។
" ជើងរបស់ឯងទៅត្រូវនិងស្អីមកបានជាជាំបែបនេះ " នាយសួរគេដោយសម្លេងស្រាលមុននិងយកដៃទៅលើកជើងគេយកមកដាក់លើភ្លៅរបស់ខ្លួនហើយសៀមលើស្នាមជាំនោះថ្នមៗ
" អូនមិនដឹងនោះទេថាវាជាស្អី អូនគ្រាន់តែដឹងថាវាធ្ងន់ណាស់ហើយថែមទាំងវែងទៀតផង " ថេយ៉ុង រៀបរាប់ប្រាប់នាយមួយៗច្បាស់ៗធ្វើឪ្យអ្នកដែចាំស្តាប់នោះដឹងបាត់ទៅហើយថាវាស្អី។ ប្រហែលវាជាច្រវ៉ាក់ហើយមើលទៅ!នាយសម្លឹងមើលនាយតូចដោយក្រសែភ្នែកមួយដែលមិនធ្លាប់សម្លឹងដាក់អ្នក ក្រសែភ្នែកដែលទន់បង្កប់ភាពឈឺចាប់។តើក្មេងម្នាក់នេះត្រូវជួបនិងអ្វីខ្លះទៅទើបធ្វើឪ្យគេក្លាយជាបែបនេះ។
YOU ARE READING
អន្ទាក់ស្នេហ៍ក្មេងតូច
Phiêu lưuមិនថារឿងរ៉ាវនិងប្រែទៅជាយ៉ាងណាក៏យើងមិនបោះបង់ឯងដែរ " គីម ថេយ៉ុង " យើងស្រឡាញ់ឯងស្រឡាញ់ខ្លាំងណាស់