អន្ទាក់ស្នេហ៍ក្មេងតូច ភាគ1:លោកប្តី

1.4K 74 0
                                    

ចន ជនហ្គុក កម្លោះសង្ហារដែរអ្នកគ្រប់គ្នាស្គាល់ថាជាអ្នកមានអំណាចជាងគេនៅក្នុងទីក្រុងសេអ៑ូលនាយជាកូនកាត់ ដែរមានម្តាយជាជនជាតិកូរ៉េនិងឪពុកជាជនជាតិអាមេរិក សព្វថ្ងៃនាយក្តោបក្តាប់ជំនួញរាប់លាននៅក្នុងដៃនាយមានទាំងក្រុមហ៑ុមផលិតទឹកអប់និងកាសីុណូ។ពេលនេះនាយបានមកដល់មុខកាសីុណូរបស់នាយហើយក្រោយមានអ្នករាយការថាមានអ្នកមកអុកឡុកកន្លែងរបស់នាយ រៀបនឹងដើរចូលទៅខាងក្នុងទៅហើយក៏បានឮសម្លេងក្មេងមកពីណាមិនដឹងមកហៅគេថា

" លោកប្តី " គ្រាន់តែបានឮសម្លេងក្មេងម្នាក់នេះមកហៅគេថាលោកប្តីភ្លាមគេក្រឡេកទៅក៏ឃើញទម្រង់មុខតូចសមនិងដងខ្លួនបបូរមាត់សីុជម្ពូ កែវភ្នែកស្រទន់កំពុងតែរត់មកមានបំណងចង់មកអោបគេតែក៏មានមនុស្សប្រុសពីរនាក់ចូលមករាលដៃបាំងមិនឪ្យក្មេងតូច ចូលមកបាន។

" លោកប្តី " ថេយ៉ុង រត់ទៅអោបនាយក្រាស់នៅពេលដែរនាយលើកដៃបញ្ចាក់ថាឲ្យលែងក្មេងតូចឲ្យចូលមករកខ្លួនមក។នៅពេលដែលនាយក្រាស់បានអោបគេភ្លាមទឹកមុខក៏ប្រែពីមាំមកជាសើចដោយមិនដឹងខ្លួនធ្វើឪ្យដៃស្តាំដៃឆ្វេងដែលនៅជាមួយនាយអស់ជាច្រើនឆ្នាំក៏មិនដែលសូម្បីតែឃើញគេញញឹមផង ក្មេងម្នាក់នេះពិតជាមានឥទ្ធិពលលើចៅហ្វាយគេខ្លាំងណាស់ហើយមើលទៅ។

" ឯងមកពីណាក្មេងតូចបានជាហៅយើងថាលោកប្តីបែបនេះ" នាយលើកដៃទៅអង្អែលសក់ទន់រលោងព្រមទាំងអោនមកថើបបន្តិចមុននិងដកចេញមកវិញទាំងឱនមុខទៅសួរក្មេងតូចដែគិតតែពីឱនមុខចុះនោះ។

" អូនមកជួបលោកប្តី " ថេយ៉ុង ងើយមុខទៅលើមើលមុខគេទាំងញញឹមធ្វើឪ្យអ្នកដែចាំស្តាប់គេនិយាយនោះក៏ញញឹមតាមគេតិចៗ។មិនដឹងថាហេតុអ្វីបានជាគេហា៑នឪ្យក្មេងម្នាក់នេះមកជិតគេទាំងដែររាល់ដងគេមិនដែលមើមុខរឺនិយាយជាមួយនាក់ណាផង។

" គីមថេយ៉ុង អាក្មេងចង្រៃយឆាប់មកនេះភ្លាម "សម្លេងរបស់អ្នកស្រីគីមដែត្រូវជាម្តាយចុងរបស់ថេយ៉ុង តែងតែវាយធ្វើបាបគេជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃមួយថេយ៉ុងបាត់បង់សតិ។ ចំណែកឯអ្នកស្រីគីមឃើញដូចច្នេះក៏ដាក់ច្រវ៉ាក់គេទុកទើបតែថ្ងៃនេះគាត់មានការធ្វេសប្រហែសទើបឪ្យរាងតូចរត់មកបាន។

" លោកប្តីជួយអូនផងអូនមិនចង់ទៅតាមគាត់ទេ " រាងតូចនិយាយទៅកាន់នាយក្រាស់ទាំងពេបមាត់យំអោបនាយ។ថេយ៉ុងគេខ្លាចខ្លាំងណាស់ពេលដែរបានឃើញមុខអ្នកស្រីគីម ជាពិសេសនោះគឺគេខ្លាចគេខ្លាចបុរសដែគេកំពុងតែអោបជាប់ដៃហៅថាលោកប្តីនេះនិងឪ្យគេទៅវិញជាមួយគាត់។

" អ្នកជាអ្នកណា? " ជុងហ្គុក

" ខ្ញុំជាអ្នកណាមានពាក់ព័ន្ធអីនិងលោក " អ្នកស្រីគីម និយាយខ្លាំងៗនិងចង់ចូលទៅទាញដៃថេយ៉ុងត្រឡប់មកវិញតែក៏ត្រូវដៃស្តាំដៃឆ្វេងរបស់នាយក្រាស់ចាប់ដៃគាត់ទាំងសងខាងជាប់។អ្នកស្រីគីម ក៏ព្យាយាមរើតែមិនបានសម្រេចហើយក៏ត្រូវនាយនិយាយថាឪ្យថែមទៀតហឹស..ហឹស. " នាយមិនតបនិងគេបែជាសើចនៅដើមក៎ទៅវិញធ្វើឪ្យថេយ៉ុងឮហើយក៎ក្រឡេកមកមើលគេហើយក៏ញញឹមចេញមក មុននិងនិយាយទៅកាន់គេ។

" លោកប្តីញញឹមស្អាតណាស់ " គេញញឹមស្អាតណាស់ហេតុអីនាយមិនព្រមញញឹមបែបនេះរហូតទៅហេតុអីចាំបាច់ធ្វើមុខក្រញ៉ូវ

សូមអានដោយក្តីរីករាយ🌸✨

អន្ទាក់ស្នេហ៍ក្មេងតូចWhere stories live. Discover now