រឿង:អន្ទាក់ស្នេហ៍ក្មេងតូច
ភាគទី9:អូនចង់ញ៉ាំមី
" អូនអាចគេងលើនេះបាន " នាយតូចឮបែបបែបនេះហើយញញឹមដាក់គេរួចយកដៃទៅអោបចង្កេះនាយបិទភ្នែកគេងទៅ។ឯនាយក្រាស់ឃើញបែបនេះមិននិយាយអ្វីក៏លើដៃទៅទ្រគេម្ខាងព្រោះខ្លាចអ្នកម្ខាងទៀតធ្លាក់
លុះបន្តិចក្រោយមកនាយក៏ធ្វើការងាររួចរាល់ក៏អោនទៅមើលអ្នកដែរនៅក្រោមទ្រូខ្លួនឃើញថាគេគេងលក់បាត់ទៅហើយទើបនាយលើបីគេទៅលើគ្រែដាក់គេចុះថ្នមៗមុននឹងឡើងទៅគេងជាមួយគេតាមក្រោយ។
ព្រឹកឡើង~~
ពន្លឺព្រះអាទិត្យបានចាំងចូលតាមបង្អួចដែរមានវាំងនរនោះបណ្តាលអោយក្មេងតូចដែលូងលក់អស់ពេលជាយូរនោះក៏ត្រូវបង្ខំចិត្តភ្ញាក់ឡើងទាំងមិនចង់
" ប្តីអូន ប្តីអូន " ថេយ៉ុង បើភ្នែកឡើមិនទាន់នឹងបានលុបមុខផងរឿងដែរគេនឹកឃើញមុនគេនោះគឺសន្យា!ត្រូវហើយនាយបានសន្យាថានិងទៅទិញកូនឆ្កែអោយគេទើបគេសម្រាចចិត្តដាស់នាយបែបនេះ
" អរុណសួស្តី ប្រពន្ធបង " ជុងហ្គុក នាយក៏ភ្ញាក់ទាំងបង្ខំតែនាយបើភ្នែកមកឃើញប្រពន្ធក្មេងកំពុងសម្លឹងមកមើលនាយដូចច្នេះធ្វើអោយស្នាមញញឹមនាយលេចឡើងភ្លាមៗ
" លោកប្តីអូនឃ្លាន " ថេយ៉ុង ជុងហ្គុកឮបែបនេះក៏សើចបន្តិចនេះដាស់នាយតាំងពីព្រឹកបែបនេះដោយសារតែគេឃ្លានទេរឺនាយស្មានតែគេកើតអ្វី?
" បាន!តែអូនត្រូវងួចទឹកសិន " គេឮបែបនេះហើយក្រោកឡើងចេញពីពូកដើរសំដៅទៅបន្ទប់ទឹកនាយឃើញបែបនេះក៏ស្រែឡើង
" អោយបងងូចអោយដែលទេ " ជុងហ្គុក
" មិនអីទេ " ថេយ៉ុង គ្រាន់តែឮបែបនេះភ្លាមក៏ប្រញាប់ចូលក្នុងបន្ទប់យ៉ាងលឿនថ្ពាល់របស់គេចាប់ផ្តើមក្រហមតិចៗតាមមើលទៅគេកំពុងតែអៀននិងពាក្យសម្តីនាយមិញនេះហើយ។
បន្ទាប់ពីថេយ៉ុងងូចទឹករួចរាល់ហើយជុងហ្គុកនាយក៏ចូលទៅងូចម្តងតែមុនចូលងូចនាយក៏ប្រាប់អោយនាយតូចអង្គុយចាំនាយសិន ថេយ៉ុងមិនមាត់គ្រាន់ងក់ក្បាលជាចម្លើយ
YOU ARE READING
អន្ទាក់ស្នេហ៍ក្មេងតូច
Adventureមិនថារឿងរ៉ាវនិងប្រែទៅជាយ៉ាងណាក៏យើងមិនបោះបង់ឯងដែរ " គីម ថេយ៉ុង " យើងស្រឡាញ់ឯងស្រឡាញ់ខ្លាំងណាស់