រឿង:អន្ទាក់ស្នេហ៍ក្មេងតូច
ភាគទី7: លោកប្រធានមិនគ្រប់ទឹក
ពេលល្ងាចក៏បានឈានចូលមកដល់អ្នកដែរគេងអស់ពេលជាយូរនោះក៏ក្រោកឡើងនិងទាញភួយចេញក៏ឃើញនាយក្រាស់នៅគេងបែបនេះគេមិនរំខានក៏ដើរចូលបន្ទប់ទឹក។បន្ទប់ពីចេញមកវិញក៏ដើរចុះទៅខាងក្រោមរកមើលអ្វីទ្រព្យពោះសិនព្រោះថាពេលនេះក្រពះគេរករឿងខ្លាំងណាស់ ពេលមកដល់ខាងក្រោមគេក៏ដើរក៎កាយពេញផ្ទះបាយអ្នកបម្រើឃើញបែបនេះក៏ដើរមកសួរគេ
" អ្នកប្រុសតូចត្រូវការអ្វីដែចា៎ "
" គឺថេឃ្លាន " នាយតូចតបទៅអ្នកបម្រើវិញទាំងពេបមាត់អោនមុខចុះយកដៃអង្អែលពោះខ្លួនតិចៗ
" ចឹងអ្នកប្រុសទៅអង្គុយចាំនៅបន្ទប់ទទួលភ្ញៀវសិនទៅបន្តិចទៀតចាំខ្ញុំលើនំនិងទឹកដោះគោយកទៅឪ្យអ្នកប្រុស " ថាហើយនាងក៏ឪ្យអ្នកបម្រើម្នាក់ទៀតជូនថេយ៉ុងទៅបន្ទប់ទទួលភ្ញៀហើយបើទូរទស្សន៍ឪ្យគេមើលអង្គុយចាំលេងៗសិន។បន្តិចក្រោកមកអ្នកដែរប្រាប់ឪ្យគេចាំនោះក៏ដើរចូលមកជាមួយទឹកដោះគោនិងនំខ្លះៗ
" នេះរបស់អ្នកប្រុសតូច " នាងថាសនៅលើតុរួចនិយាយប្រាប់នាយតូចដែរកំពុងចំហមាត់មើលទូរទស្សន៍នោះយ៉ាងជួកចិត្ត។
" ថេថេ!អរគុណបងស្រី " នាយតូចអរគុណគេទាំងញញឹមសប្បាយចិត្តតាមរបៀបក្មេងពេលដែរបានញុំា។តែស្នាញញឹមមួយនេះធ្វើឪ្យអ្នកបម្រើដែឈរក្បែរគេនោះអត់មិនបាននឹងញញឹមតាម។
" បងស្រីមើលរឿងជាមួយថេថេមក " ឃើញគេរៀបនិងដើរចេញបែបនេះនាយតូចក៏ឃាត់ដំណើររបស់គេហើយដាក់សំណុំពរឪ្យគេមកមើលរឿងជាមួយនឹងខ្លួន។អ្នកបម្រើស្រីក៏មិនប្រកែកក៏ចូលខ្លួនទៅអង្គុយក្បែរជើងនាយតូចទោះនាយតូចអង្វរអោយនាងមកអង្គុយខាងលើជាមួយខ្លួនយ៉ាងណាក៏នាងមិនព្រមទើបគេសម្រេចចិត្តចុះមកអង្គុយខាងក្រោមជាមួយនិងនាង។ក្រឡេកទៅមើលកម្លោះសង្ហាដូចទេវបុត្រឯនោះវិញក្រោកឡើងមិនឃើញសំណព្វចិត្តបែបនេះគេភ័យណាស់ស្រែកហៅផងតែនៅតែមិនទទួលបានការឆ្លើយតបបែបនេះគេក៏ប្រញាប់ប្រញ៉ាចុះមកខាងក្រោម។គ្រាន់តែមកក្រោមឮសម្លេងសើចរបស់នាយតូចនាយក៏ធូរចិត្តបន្តិចមុននឹងដើរតាមសម្លេងនោះ ។ អ្នកបម្រើដែរអង្គុយកំដរថេយ៉ុងគ្រាន់តែឃើញនាយលើដៃដាក់លើបបូរមាត់បែបនេះនាងក៏មិនមាត់រួចក៏ដើរចេញទៅ។
YOU ARE READING
អន្ទាក់ស្នេហ៍ក្មេងតូច
Adventureមិនថារឿងរ៉ាវនិងប្រែទៅជាយ៉ាងណាក៏យើងមិនបោះបង់ឯងដែរ " គីម ថេយ៉ុង " យើងស្រឡាញ់ឯងស្រឡាញ់ខ្លាំងណាស់