រឿង:អន្ទាក់ស្នេហ៍ក្មេងតូច
ភាគទី:4
" ឯងគឺជាអ្នកណា? ហេតុអីបានជានៅក្នុងបប្ទប់របស់លោកចនបែបនេះ" គ្រាន់តែចូលមកដល់ខាងក្នុងឃើញថេយ៉ុងភ្លាមប៑ែលលីក៏ចោទសួរទៅកាន់នាយតូចភ្លាមៗ។
" គឺ...លោកប្តីឪ្យអូនចាំនៅទីនេះ " នាយតូចតបទៅវិញទាំងសម្លេងភ័យខ្លាច។គ្រាន់តែឮក្មេងតូចសំណព្វចិត្តនាយម៉ាហ្វៀលនិយាយបែបនេះភ្លាមធ្វើឪ្យកញ្ញាប៑ែលលី លើកចញ្ចឺមឡើង ចង់10ម៉ែត្រទៅហើយ ក្មេងម្នាក់នេះហៅអ្នកណាថាលោកប្តី?ឬមួយលោកចនរបស់នាងតែមិចនឹងអាចនោះ លោកចន ទាំងស្អាត ទាំងឆ្លាត ទាំងមានបែបនេះមិចនិងអាចយកក្មេងខោមិនខោអាវមិនអាវហើយថែមទាំងជាមនុស្សប្រុសមកធ្វើប្រពន្ធនោះ។
" អ្នកជាប្តីឯង?អ្នកយាមនៅខាងមុខនោះមែនទេ!មិចក៏បណ្តាលឪ្យប្រពន្ធមកអង្គុយនៅកន្លែងចៅហ្វាយនាយបែបនេះ!ពិតជាគ្មានសីលធម៌មែន " មិនចាំឪ្យនាយតូចតបតទាន់កញ្ញាប៑ែលលីក៏ថាឪ្យនាយខ្លាំងៗរហូតដល់អ្នកម្ខាងទៀតហូរទឹកភ្នែកមកទាំងមិនដឹងខ្លួន។
" នោះ!នោះគឺជាលោកប្តីរបស់អូន គាត់បានប្រាប់អូនឪ្យចាំគាត់នៅទីនេះ " ថេយ៉ុង លើកដៃចង្អុលទៅរូបថតនៅតុធ្វើការរបស់នាយ។ប៑ែលលីក៏ងាកទៅតាមការចង្អុលរបស់នាយតូចក៏ឃើញរូបថតនាយក្រាស់ដែរតាំងនៅតុធ្វើការនោះ។
" ហឹក..!ឯងលេងសើចពេកហើយក្មេងតូច " ប៑ែលលី សើចដើមក៏បន្តិច ទឹកមុខក៏ប្រែជាមាំហើយក៏ដើរចូលទៅជិតនាយតូចម្តងបន្តិចៗនាយចេះតែឈានទៅក្រោយរហូតដល់ដួលទៅលើសាឡុង។
" ប្រាប់យើងមក បើមិនចង់ឈឺខ្លួន " ប៑ែលលី សម្លុតទៅនាយតូចខ្លាំងៗទាំងខឹងហេតុអីក្មេងដូចជាគេនិយាយបែបនេះ លោកចននិងក្លាយជារបស់នាងតែម្នាក់គត់ ប្រយោកនេះនាងតែងតែគិតគ្រប់ពេលថាជុងហ្គុកនឹងក្លាយជារបស់នាង។
" អូន...ហឹក..ប្រាប់ហើយ..ហឹក..ថាគាត់ជាប្តីអូន " នាយតូចតបទៅកាន់នាងវិញទាំងយំ តែធ្វើឪ្យអ្នកម្ខាងទៀតខឹងលើសដើមទៅវិញមុននឹងលើដៃទៅទះលើផ្ទៃមុខ ស រលោងនោះឲ្យប្រែទៅជាក្រហមមានស្នាមម្រាមដៃប្រាំទៅវិញ
YOU ARE READING
អន្ទាក់ស្នេហ៍ក្មេងតូច
Adventureមិនថារឿងរ៉ាវនិងប្រែទៅជាយ៉ាងណាក៏យើងមិនបោះបង់ឯងដែរ " គីម ថេយ៉ុង " យើងស្រឡាញ់ឯងស្រឡាញ់ខ្លាំងណាស់