អន្ទាក់ស្នេហ៍ក្មេងតូច ភាគទី8

684 49 0
                                    

រឿងអន្ទាក់ស្នេហ៍ក្មេងតូច
        
                 ភាគទី8:ស្នាមថើបដំបូង

ជីមីនបន្ទាប់ពីអ្វើការរួចហើយក៏លើកដៃដែរបំពាក់នាឡិកាដែរមានតម្លៃមិននូវថ្លៃប៉ុមាណនោះទេព្រោះវាជាកាដូរថ្ងៃកំណើតដែរម៉ាក់របស់គេទិញអោយ។ឃើញថាម៉ោងជិតដប់យប់ទៅហើយនៅក្នុងក្រុមហ៑ុនក៏ស្ងាត់ទៀតធ្វើអោយអារម្មណ៍គេនៅមិនសុខសោះ

" ស្ងាត់ៗបែបនេះតិចមានខ្មោចទៅ " នាយតូចជីមីនរៀបចំឯកសារបណ្តើររអ៑ូតិចៗម្នាក់ឯកបើសិនក្រុមហ៑ុននេះមានខ្មោចមែនគេនឹងទៅជាយ៉ាងណាទៅ?រឺក៏គេអាចគាំងបេះដូងស្លាប់ក៏ថាបានដែរ។

" ធ្វើការរួចហើយ?មិនទៅផ្ទះទេរឺ " សម្លេងល្វើយៗបន្លឺចេញពីក្រោយខ្នងជីមីនធ្វើអោយគេភ័យមិនហ៑ានងាកទៅក្រោយឡើយតែគេក៏បានដៀងមើលតាមកន្ទុយភ្នែកឃើញមានបុរសម្នាក់ពាក់អាវពណ៍សខោពណ៍សខ្លួនគេសរស្លេកថែមទៀតនោះធ្វើអោយនាយតូចគិតថាត្រូវខ្មោចលងពិតៗហើយពេលនេះ។

" គឺ...ទៅតើ " នាយតូចតបទៅម្ចាស់សម្លេងពីក្រោយខ្នងទាំងសម្លេងញ័រៗចំណែកឯដៃជើងវិញឡើងរឹកអស់ទៅហើយ។តែម្ចាស់សម្លេងដែរឈរពីក្រោយគេនោះបែជាខំទប់សំណើចរបស់ខ្លួនដើម្បីកុំអោយឮទៅដល់នាយតូចដែរកំពុងតែឈរភ័យមិនហ៑ានងាកក្រោយនោះរួចបន្លឺសម្លេងបែបវែងអន្លាយល្វើយៗបន្ថែមទៀត។

" យប់ហើយមិនបាច់ទៅផ្ទះទេនៅកំដរខ្ញុំនៅទីនេះហើយ " នាយនៅតែបន្តនិយាយសម្លេងល្វើយៗបែបនេះរហូតដល់បញ្ចាប់ប្រយោគរបស់ខ្លួន ។ ឯនាយតូចឯនោះវិញគ្រាន់តែបានឮបែបនេះភ្លាមចាប់ផ្តើមភ័យជាមុនទៅទៀតចំណែកឯក្នុងខួររបស់គេពេលនេះគិតអ្វីមិនចេញឡើយក្រៅពីស្រមៃឃើញខ្មោចដែរនៅក្រោយខ្លួននោះមានរូបរាងអាក្រក់ភ្នែកលែនៗរួចលានអណ្តាតវែងៗហើយដើរសំដៅមករកគេយឺតៗដូចដែរនៅក្នុងកុនខ្មោចដែរខ្លួនធ្លាប់បានមើលគិតហើយក៏រឹតតែភ័យជាងមុនទៅទៀត។

" លោកខ្មោចហា៎!ខ្ញុំចង់ទៅផ្ទះមិនចង់នៅទីនេះនោះទេ " នាយតូចនិយាយអង្វរអ្នកដែរឈរពីរក្រោយខ្លួនដែរគេគិតថាជាខ្មោចនោះ។

" តែយើងចង់អោយឯងនៅទីនេះជាមួយនិងយើងព្រោះយើងនៅម្នាក់ឯងអផ្សុកខ្លាំងណាស់ "

អន្ទាក់ស្នេហ៍ក្មេងតូចWhere stories live. Discover now