រឿង:អន្ទាក់ស្នេហ៍ក្មេងតូច
ភាគទី10:អារម្មណ៍ស្រឡាញ់
មកមើលគូរស្នេហ៍មួយនេះវិញតាំងពីនាយក្រាស់សង្ហារដូចព្រះអង្គម្ចាស់បានឆក់យកស្នាមថ្ពើបដំបូងរបស់បុគ្គលិតតូចមកពេលនេះក៏ថ្ងៃត្រង់ទៅហើយមិនឃើញអ្នកដែរអង្គុយធ្វើការនោះនៅមិនទាន់ចូលមករកនាយឬនិយាយអ្វីរកនាយនោះទេធ្វើអោយអាចង្រៃយ៍របស់នាយនេះចេះតែនៅមិនសុខ
" ទៅញាុំបាយជាមួយគ្នាទៅ " ដោយអត់មិនបាននាយក៏ងើមចេញពីកន្លែងអង្គុយក្នុងបន្ទប់ធ្វើការក៏ដើរទៅរករាងតូចដែលគិតតែពីឈ្ងោកមុខធ្វើការមិនសូមបីតែងាកមកមើលនាយនោះ" ខ្ញុំមិនទៅទេ លោកប្រធានទៅចុះ " នាយតូចមិនសូមបីតែងាកមើលមុខនាយផងក៏ឆ្លើយមិនយល់ព្រមជាមួយនាយដោយសម្លេងសោះកក្រោះ ដែលធ្វើអោយនាយមិនធ្លាប់បានឮរាល់ដងគេមិនដែលបែបនេះទេ។
" ហេតុអ្វីបានជាមិនទៅ " យ៉ុងហ្គី
" មិនចង់ទៅគឺមិនចង់ទៅហើយ " ជីមីន ងាកមកសម្លឹងមុខនាយដោយទឹកមុខមាំមិនញញឹមមើលទៅកែវភ្នែកមុតស្រួចណាស់ ។នាយឮបែបនេះបែបនេះហើយមិនមាត់ក៏ដើរចេញទាំងមិនអស់ចិត្ត ដើរចេញមិនទាន់បានប៉ុន្មានផងក៏ឮសម្លេងមិត្តរួមការងារបបួលនាយតូចតែនាយតូចមិនបានឆ្លើយមិនយល់ព្រមនោះទេធ្វើអោយនាយរាងអន់ចិត្តបន្តិចបន្តួចដែលតែក៏សម្រួលអារម្មណ៍មកធម្មតាវិញ
បន្ទាប់ពីមកពីញុំាអាហារថ្ងៃត្រង់វិញជីមីនក៏ដើរចូលមកកន្លែងធ្វើការធម្មតាតែអ្វីដែលមិនធម្មតានោះគឺនាយក្រាស់នាយក្រាស់សម្លឹងមកគេដូចជាចង់សីុសាច់គេចឹងរួចក៏ទាញដៃគេចូលក្នុងបន្ទប់ធ្វើការបស់នាយ" យ៉ាងមិនទៅសីុបាយជាអាម្នាក់នោះមើលទៅសប្បាយខ្លាំងណាស់មែនទេ " នាយសួរគេទាំងធ្វើមុខមាំមើលទៅមុខនាយគួរអោយខ្លាចខ្លាំងណាស់ ។ ជីមីនឮ បែបនេះក៏លើចិញ្ចីមម្ខាងទាំងឆ្ងល់នេះនាយឃើញគេដែរឬ
" ត្រូវហើយ!យ៉ាងមិចលោក " ជីមីន និយាយតបតទៅកាន់នាយវិញទាំងព្យាយាមរើដៃចេញពីនាយពេលនេះដៃគេពិតជាឈឺខ្លាំងណាស់ ។
" មានយ៉ាងមិច?គឺគ្រាន់តែចង់អោយឯងឃើញពីភាពវេនារបស់វាតែប៉ុណ្តោះ " នាយថាហើយក៏ប្រលែងដៃអ្នកដែខំរើនោះធ្វើអោយជីមីនត្រូវដួលទៅលើសាឡុងធ្វើអោយទឹកភ្នែកនាយតូចស្រក់មកមិនឈប់ ។ ត្រឡប់ទៅពេលដែលមិត្តរួមការងារបបួលជីមីនទៅញាុំបាយថ្ងៃត្រង់នោះជីមីនក៏បានជួបមិត្តចាស់រួមវិទ្យាល័យទើបគេបបួលជីមីនមកញាុំបាយជាមួយគ្នាតែម្តងទៅជីមីនមិនបដិសែតក៏ព្រមទៅជាមួយគេធ្វើអោយនាយក្រាស់ដែរលួចមើលគេពីចម្ងាយនោះកើតចិត្តក្តៅក្រហាយឡើងមកភ្លាមៗចឹងហើយទើបនាយបញ្ជាអោយកូនចៅទៅចាប់អាម្នាក់នោះទៅដាក់ក្នុងបន្ទប់ក្រោមដីក្នុងកាសីុណូរបស់នាយ ។ នាយក៏មិនយល់ពីខ្លួនឯងដែលហេតុអ្វីត្រូវធ្វើដល់ថ្នាក់នេះគ្រាន់តែគេមកជិតសិ្នតស្នាលនិងរាងតូចបន្តិចសោះនាយខឹងចង់តែយកកាំភ្លើងទៅបាញ់អាម្នាក់នោះអោយស្លាប់ភ្លាមៗទេ។
YOU ARE READING
អន្ទាក់ស្នេហ៍ក្មេងតូច
مغامرةមិនថារឿងរ៉ាវនិងប្រែទៅជាយ៉ាងណាក៏យើងមិនបោះបង់ឯងដែរ " គីម ថេយ៉ុង " យើងស្រឡាញ់ឯងស្រឡាញ់ខ្លាំងណាស់