អន្ទាក់ស្នេហ៍ក្មេងតូច ភាគទី3

798 56 0
                                    

អន្ទាក់ស្នេហ៍ក្មេងតូច

            ភាគទី3

បន្ទាប់ពីញាុំអាហាររួចរាល់ហើយនាយក៏ធ្វើតាមសន្យាថានិងជូនគេមកដើរលេងពិតមែន តែមុននិងទៅតាមបំណងរបស់នាយតូចនាយក៏ឈានចូលផ្សារទំនើបបន្តិច។

" លោកប្តីអូនខ្លាចណាស់ " មាត់និយាយថាខ្លាចតែជើងបែរជាដើរតាមនាយឥតឈប់ទៅវិញ នាយងាកក្រោយបន្តិចឃើញថាមានមនុស្សកំពុងសម្លឹងមកមនុស្សរបស់ ធ្វើឱ្យនាយកើតចិត្តក្តៅក្រហាយភ្លាមៗតែម្តងមុននិងបោះសម្តីទៅកាន់អ្នកទៃងអស់នោះថា។

" បើចង់មានជីវិតរស់ដល់ថ្ងៃស្អែកកុំយកភ្នែកដែគ្មានបានការរបស់ពួកឯងមកសម្លឹងមើលមនុស្សរបស់យើងទៀត " ជុងហ្គុក ថាឪ្យអ្នកទាំងអស់នោះទាំងមុខមាំ ធ្វើឪ្យដែលត្រូវនាយស្តីឪ្យទាំងអស់ប្រញាប់ប្រញាល់ដើរចេញទៅអស់។

" លោកប្តី " ថេយ៉ុង

" ហេតុអីក៏ធ្វើមុខចឹង!មិនស្អាតទេណា " នាយអោនមុខ ចសម្លឹងមើលក្មេងដែតោងជាយអាវគេនោះ។មើលទៅគេប្រហែលជាខ្លាចគេហើយបានជាមិនតបមិនមើលមុខគេបែបនេះ។

" អូនខ្លាចលោកប្តី " នាយតូចតបទៅកាន់គេទាំងទឹកមុខគួរឪ្យអាណិត។នាយឃើញបែបនេះអត់ពុំនិងទាញគេយកមកអោបជាប់ទ្រូង។

" កុំខ្លាចបងអីប្រពន្ធបង " ជុងហ្គុក នាយមិនខ្វល់ថាអ្នកជុំវិញខ្លួនមើលមកគេថាយ៉ាងមិចនោះទេសំខាន់គេស្រឡាញ់ក្មេងម្នាក់នេះនាយគ្រាន់តែចង់នៅជិតគេការពារគេប៉ុនណ្តោះ
បន្ទាប់ពីនោះមកជយងហ្គូយកក៏បាននាំដេយ៉ាងមកហាងសំម្លៀកបំពាក់មួយកន្លែង។

" យកសម្លៀកបំពាក់ប៉ិនគេ 4 10ឈុតមក " គ្រាន់តែចូលមកដល់ក្នុងហាងភ្លាមនាយក៏ប្រញាប់ប្រាប់ទៅកាន់បុគ្គលិកនៅក្នុងហាងនោះ។អ្នកបម្រើនៅក្នុងហាងគ្រាន់តែបានឃើញនាយដើរចូលមកក្នុងហសងភ្លាមក៏ប្រញាប់មកទទួលរាក់ទាក់នាយភ្លាម ព្រោះមិនងាយបានអ្នកមានអំណាចលំដាប់ប្រទេសមកចូលហាងរបស់ពួកគេនោះទេ។

" ចា៎!លោកម្ចាស់! អ្នកប្រុសតូចសូមអញ្ជើញមកតាមពួកខ្ញុំ " ថេយ៉ុងងាកមើលមុខនាយបន្តិចឃើញថានាយងក់ក្បាលហើយនាយតូចក៏ដើរទៅតាមអ្នកបម្រើចូលទៅក្នុងកន្លែងផ្លាស់សំម្លៀកបពាក់ទាំងភ័យតិចៗព្រោះគេមិនធ្លាប់ចូលហាងធំៗបែបនេះ នោះទេ។បន្ទាប់ពីផ្លាស់រួចហើយនាយតូចក៏ចេញមកវិញ តែក៏ត្រូវធ្វើឪ្យនាយម៉ាហ្វៀលដែអង្គុយចាំគេនៅលើសាឡុងនោះក៏ត្រូវផ្លឹកនឹងសម្រស់ដ៏ស្រស់ត្រកាលរបស់នាយតូច។ក្មេងតូចក្រោយឃើញនាយសម្លឹងមកខ្លួនហើយមិននិយាយស្តីដូចច្នេះក៏កើតចិត្តឆ្ងល់មុននិងរត់ទៅរកនាយក្រាស់ហើយសួរនាយថា។

" លោកប្តីអូនស្អាតដែរទេ " ក្រោយរត់មកដល់នាយហើយក៏ចោទសំណួរ សួរទៅកាន់នាយហើយបង្វិលខ្លួនឪ្យនាយមើលទាំងញញឹម។

" មិនស្អាតទេ " ជុងហ្គុក

" អា៎!!!មិចនិងអាចនោះបងស្រីៗទាំងអស់នោះក៏សរសើរថាអូនស្អាតដែរមិចក៏លោកប្តីនិយាយថាអូនមិនស្អាត " ត្រូវហើយគេចាំបានថាអ្នកបម្រើនៅក្នុងហាងនិយាយសរសើរគេមិនដាច់ពីមាត់ថាស្អាត ស្អាតជាងពួកនាងទៅទៀតមិចក៏នាយថាគេមិនស្អាតទៅវិញ ។នាយតូចអោនមុខចុះតាមមើលកំពុងតែអន់ចិត្តនិងហើយដែមិនសរសើរខ្លួនដូចអ្នកបម្រើនៅក្នុងហាង។នាយក្រាស់គ្រាន់តែឃើញកាយវិការអន់ចិត្តរបស់ក្មេងតូចក៏លួចសើចបន្តិចមុននិងនិយាយលួងលោមក្មេងកុំឪ្យយំទាន់។

" អា៎!កុំអន់ចិត្តអីបងនិយាយលេងទេ " គ្រាន់តែបានឮដូច្នេះភ្លាមនាយតូចក៏ងើយទៅមើលមុខនាយញញឹមញញែមមិនឈប់កាយវិការបែបនេះច្បាស់ណាស់ថាគេចមិនផុតពីកែវភ្នែកនាយម៉ាហ្វៀលនោះទេ។

ក្រោយពីគិតលុយរួចរាល់ហើយនាយមិនបាននាំនាយតូចទៅដើរលេងដូចដែរប្រាប់នោះទេព្រោះនៅក្រយមហ៑ុនស្រាប់តែមានបញ្ហត្រូវការឪ្យនាយដោះស្រាយជាបទាន់ដោយខាតពុំបាន។ គ្រាន់តែចូលមកដល់ក្រុមហ៑ុមភ្លាមបុគ្គលិកទាំងអស់ក៏នាំគ្នក្រោកឈរទាំងចាញ់ក្រសែភ្នែកទៅកាន់ក្មេងតូចដែ ដើរតាមចៅហ្វាយរបស់ពួកគេនោះ។

" អង្គុយចាំយើងនៅក្នុងនេះហើយ!បន្តិចទៀតយើងមកវិញ " នាយតូចយល់ព្រមនិងសំណើក្រាស់ ក្រាន់តែបានឃើញនាយតូចយល់ព្រមហើយនាយក៏ដើរចេញទៅដោយទុកឲ្យអក្សរនៅឈរយាមមាត់ទ្វាពីនាក់ដើម្បីការពារនាយតូច។

" នៅទីនេះធំណាស់ "បន្ទាប់ពីដើរមើលបានបន្តិចនាយតូចក៏និយាយចេញមកតិចៗតែម្នាក់ឯង។

" លែងយើង! យើងចង់ចូលទៅខាងក្នុងចាំលោកចន "ប៑ែលលី គឺជាតារាសម្តែងលំដាប់ជួរមុខដែលអ្នកគ្រប់គ្នាស្គាល់ថាជាមនុស្សស្លូតបូត សុភាព តែតាមពិតក៏ជាមនុស្សស្រីក្នុងចំណោមមនុស្សស្រីដែរដោះដូរខ្លួនប្រាណដោយចង់បានភាពល្បីល្បាយរបស់ខ្លួនផងដែរ។
      
              សូមអានដោយក្តីរីករាយ🌸✨

អន្ទាក់ស្នេហ៍ក្មេងតូចWhere stories live. Discover now