រឿង:អន្ទាក់ស្នេហ៍ក្មេងតូច
ភាគទី13:កុំប៉ះអូន
លេបថ្នាំរួចហើយនាយក៏បាននាំក្មេងតូចឡើងឡានមានបំណងដើម្បីទៅទិញកូនឆ្អែអោយគេប៉ុន្តែនៅតាមផ្លូវបែរជាជួបសត្រូវរបស់នាយមកឈប់ពីមុខឡានរបស់គេក៏ធ្វើអោយ....នាយនិងក្មេងតូចសាច់ខ្ចីដែលអង្គុយនៅខាងក្រោយនោះបោកក្បាលនិងកៅអីខាងមុខធ្វើអោយនាយខឹងនិងកូនចៅខ្លួនតែក៏
" ចៅហ្វាយមិនអីទេរឺ? " ដៃឆ្វេងរបស់នាយសួរទាំងក្តីបារម្តតែពេលបានឃើញទឹកមុខចៅហ្វាយខ្លួនគេក៏រាងរអាបន្តិចដែលតែក៏តាំងអារម្មណ៍ធ្វើធម្មតាវិញ ។
" ឯងបើកឡានរបៀបមិចនិង " នាយបន្លឺសំណួរសួរទៅកាន់កូនចៅនាយដោយសម្លេងខ្លាំងៗទើបធ្វើអោយពួកគេប្រញាប់បកស្រាយក្រែងមិនទាន់ចៅហ្វាយគេអាចនិងសម្លាប់គេបាន។
" គឺមានឡានមួយមកឈប់ពីមុខឡានយើងចៅហ្វាយ " អ្នកដែលជាកូនចៅប្រាប់នាយម៉ាហ្វៀលទាំងអោនមុខចុះ ។ឮកូនចៅនិយាយដូចច្នេះហើយនាយម៉ាហ្វៀលក៏កើតចិត្តឆ្ងល់ទៅវិញថាអ្នកណាថ្លើមធំហ៑ានមកកាត់មុខនាយដូចច្នេះ រឺមួយក៏ ។
" សាន់ដេយ៉ុង " នាយបន្លឺសម្លេងចេញមកតិចៗទាំងក្តៅក្នុងចិត្តជាខ្លាំងអាម្នាក់នេះពិតជាតាមរករឿងគេឥតឈប់សោះហើយ ។
" លោកប្តី " អារម្មណ៍កំពុងអណ្ដែតអណ្ដូងខឹងនិងអាម្នាក់នោះផងស្រាប់តែលឺសម្លេងស្រទន់បន្លឺចេញពីក្មេងតូចសាច់ខ្ចីរបស់គេដែលអង្គុយក្បែរដៃនោះធ្វើអោយអារម្មណ៍ខឹងនោះក៏រាងរសាយបាត់ទៅវិញខ្លះ ។
" អូនមិនអីទេឬ ? " នាយតូចក៏ក្រវីក្បាលប្រាប់ថាគេមិនអីនោះកុំអោយនាយបារម្ភខ្លួនអី ។
" អូននៅក្នុងនេះហើយដឹងទេ បងទៅខាងក្រៅមួយភ្លែត អូនហាមទៅណាលឺដែលទេ" នាយផ្តែផ្តាំគេខ្លាចថាក្មេងតូចមិនធ្វើតាម ។ នាយតូចងក់ក្បាលយល់ព្រមទាំងមិនសួរនាំអ្វីទាំងអស់ នាយញញឹមដាក់គេហើយក៏បើកទ្វារចេញពីឡានប៉ុន្តែទឹកមុខដែលញញឹមមិញនេះក៏ប្រែជាមាំមួយរំពេច
" ព្រមចេញមកហើយមែនទេ យ៉ាងមិចចង់លាក់ខ្លួនដូចអណ្តើកនៅក្នុងស្នូកមែនទេ " គ្រាន់តែចេញមកដល់ខាងក្រៅភ្លាមក៏ឮសម្លេងឆ្កែព្រុសបែបនេះនាយមិនចាំយូរក៏
" យើងមិនមែនកំសាកដល់ថ្នាក់លបខាំដូចជាឯងនោះទេពាក្យអណ្តើកនៅក្នុងស្នូកសមតែដាក់អោយខ្លួនឯងវិញទើបត្រូវព្រោះថាយើងមានរឿងក៏ដោយក៏យើងមិនដែលលបខាំដូចឯងនោះទេអាឆ្កែកំសាក " នាយមិនអោយចាញ់ក៏តបតទៅវិញធ្វើអោយអ្នកម្ខាងទៀតចាប់ផ្តើមមិនពេញចិត្តភ្លាមៗពេលដែលនាយនិយាយដូចច្នេះ ។
" ឯង!!!ចន ជុងហ្គុក " ដេយ៉ុង
" យ៉ាងមិច!មិនចាំបាច់និន្ទាញឈ្មោះយើងនោះទេព្រោះយើងដឹងថាឆ្កែលបខាំដូចជាឯងនេះចាំឈ្មោះយើងបានច្បាស់ " ជុងហ្គុក ញញឹមក្នុងនាមជាអ្នកឈ្នះព្រោះនាយមើលទៅអ្នកម្ខាងទៀតខឹងចង់ផ្ទុះទៅហើយព្រោះតែគ្មានពាក្យតបតនិងនាយ ។
" អេ..!!តែយើងដូចជាលឺមកថាឯងយកមនុស្សឆ្កួតមកធ្វើប្រពន្ធមែនទេ? យ៉ាងមិចក្មេងម្នាក់នោះមានអីពិសេសជាងមនុស្ស ជា មែនទេបានជាឯងជាប់ចិត្តដល់ថ្នាក់នេះ!តើឯងអាចចែករំលែកអោយយើងសាកបានទេព្រោះថា..យើងមិនប្រកាន់របស់ដែលសល់ពីឯងនោះទេ " ដេយ៉ុង និយាយចំអកអោយនាយក្រាស់របស់យើងធ្វើអោយចាប់ផ្តើមខឹងនឹងអាម្សៀនេះកាន់តែខ្លាំងហើយនិយាយតែនាយម្នាក់នាយមិនសូវខឹងនោះទេតែនេះនិយាយដល់មនុស្សរបស់គេដែលគេខំថ្នាក់ថ្នមធ្វើតាមចិត្តគេគ្រប់យ៉ាងមិនហ៑ានទាំងស្តីបន្ទោសគេផងចំណែកអាម្សៀនេះជាស្តីដែលបានជាហ៑ានហៅគេថាមនុស្ស"ឆ្កួត"នោះ ។
" អា..ចង្រៃកុំនិយាយប៉ះពាល់ដល់មនុស្សរបស់យើងអោយសោះ " ជុងហ្គុក
" អូ៎!!...ខឹងហើយមែនទេ?ដែលយើងនិយាយត្រូវបែបនេះស្រឡាញ់មនុស្សឆ្កួតល្អត្រង់ណាទៅសម្លាញ់ " ដេយ៉ុង ក្រោយពីដឹងថានាយក្រាស់ខឹងបែបនេះក៏និយាយ បញ្ឈឺនាយខ្លាំងជាងមុនទៅទៀត ។
" លោកប្តី!!ហឹុក... " ថេយ៉ុង ដើមឡើយនាយតូចមិនចង់ចុះពីឡាននោះទេតែគេចេះតែចាំអ្នកដែលគេហៅថាលោកប្តីនោះយូរពេកក៏សម្រេចចិត្តចុះមកតាមនាយតែបែរជាលឺសម្តីរបស់ដេយ៉ុងធ្វើអោយក្មេងតូចចាប់ផ្តើមស្រស់ទឹកភ្នែកចុះមក
" ប្រពន្ធបង!! " នាយលឺសម្លេងនាយតូចភ្លាមក៏ងាកមកឃើញគេកពុងតែស្រស់ទឹកភ្នែកបែបក៏ព្យាយាមចូលទៅជិតមានបំណាងចង់លួងលោមគេចែគេបែលជាក្រវាសដៃគេចេញរួចក៏ពោលថា ។
" កុំប៉ះអូន!!ហឹុក..." និយាយរួចហើយនាយតូចក៏រត់ចេញទៅពាក្យសម្តីរបស់ដេយ៉ុងគេបានលឺទាំងអស់ពាក្យទាំងអស់នោះនៅង្ងំនិងត្រជៀកគេនៅឡើយពាក្យទាំងអស់នោះធ្វើអោយគេឈឺចាប់ខ្លាំងណាស់ ។
" ឯង!..បើសិនជាគេកើតអីយើងមិនលើលែងអោយឯងទេអាចង្រៃ " នាយបញ្ចប់ប្រយោគហើយក៏រត់ទៅតាមក្មេងតូចសាច់ខ្ចីរបស់នាយពេលនេះមិនដឹងគេរត់ទៅដល់ណាហើយទេ ។
YOU ARE READING
អន្ទាក់ស្នេហ៍ក្មេងតូច
Pertualanganមិនថារឿងរ៉ាវនិងប្រែទៅជាយ៉ាងណាក៏យើងមិនបោះបង់ឯងដែរ " គីម ថេយ៉ុង " យើងស្រឡាញ់ឯងស្រឡាញ់ខ្លាំងណាស់