ភាគទី១:ប្ដឹងខាតលុយ

80 10 0
                                    

សម្រស់ទិដ្ឋភាពជុំវិញខ្លួនបង្ហាញពីផ្ទៃមេឃទឹកសមុទ្រមានពពកសស្រាលខ្យល់ត្រជាក់ឱកាសស្ងប់នៃទីឃ្លាសួនសាធារណៈ ការជិះលំហែរលើកង់បង្ហាញស្នាមញញឹមស្រស់សោភារីករាយជាមួយជីវិតគ្មានទុក្ខកង្វល់ការស្លៀកពាក់មានពណ៌សាកសមផ្ទៃមេឃបន្ថែមសោភ័ណ្ឌភាពទាក់ទាញជុំវិញខ្លួន

ដកដង្ហើមមួយខ្សឺតយ៉ាងវែងស្រូបយកក្លិនក្រអូបផ្កាឆ្ងុយឆ្ងប់ ខ្សែភ្នែករួមទាំងចលនាធាក់កង់តម្រង់ទិសដៅទៅមុខបន្តក៏មកចតមុខមន្ទីពេទ្យដើរចូលទៅខាងក្នុងបង្ហាញស្នាមញញឹមរីករាយសួស្ដីរាក់ទាក់ទៅកាន់គិលានុប្បដ្ឋាយិកា

ក្រាក....

" សួស្ដីក្មេងៗ"
" បងប្រុសមកហើយសួស្ដីបងប្រុស" មនុស្សធំបើកទ្វារនៅបន្ទប់មួយដែលអ្នកខាងក្នុងសុទ្ធតែជាកូនក្មេង នាយនិយាយសួស្ដីជាមួយសម្លេងដ៏ស្រទន់ ធ្វើឲ្យក្មេងៗងាកមកតាមប្រភពសម្លេងសួស្ដីទៅកាន់គេវិញដ៏ពីរោះដូចគ្នា

" បានញាំអ្វីហើយឬនៅ?" ញញឹមនិងសួរនាំដោយអង្អែលក្បាលពួកគេពេញដោយក្ដីស្រឡាញ់ហើយក៏លើកក្មេងស្រីតូចជាងគេដាក់លើភ្លៅរបស់ខ្លួន

" ពួកយើងបានញាំហើយនៅចាំតែបងប្រុសមកលេងពួកយើងទេ" ក្មេងៗនាំគ្នាឆ្លើយរោមជិតមនុស្សធំ

" ល្អៗថ្ងៃនេះចង់ស្ដាប់តន្ត្រីឬនិទានរឿង?" នាយកំលោះរូបស្អាតវ័យក្មេងសួរទៅកាន់ក្មេងៗ

" ស្ដាប់តន្ត្រី" ពួកគេឆ្លើយយ៉ាងព្រមគ្នាដូចសម្រេចគ្នាមុនរួចទៅហើយមុននឹងគេចូលមកដល់

" ល្អៗបងលេងហ្គីតានិងច្រៀងឲ្យស្ដាប់ហើយចាំជួយគាំទ្រពីក្រោយណា" នាយសម្រេចតាមបំណងក្មេងៗដោយដើរទៅយកហ្គីតានៅជ្រុងម្ខាងនៃបន្ទប់នេះមានស្រាប់រួចមកអង្គុយកន្លែងដើមនិងចាប់ផ្ដើមដេញភ្លេង

សំនៀងសូរសៀងពីរោះបបូរមាត់ផ្កាឈូករលោងច្រៀងម្ហបៗតាមចង្វាក់ភ្លេងកំពុងដេញញញឹមលាយឡំគ្នាទៅកាន់ក្មេងៗពួកគេក៏វីដៃចុះឡើងធ្វើដូចអ្នកគាំទ្រពិតប្រាកដ

" ដល់ម៉ោងញាំថ្នាំហើយប្អូនៗ" ច្រៀងចប់បីបួនបទគ្រូពេទ្យស្រីពីរនាក់ចូលមកដល់លើកអាហារនិងថ្នាំមកឲ្យពួកគេហើយនាយកំលោះតូចក៏បញ្ចប់ការច្រៀងដេញហ្គីតារបស់ខ្លួននិងជួយអ្នកគ្រូពេទ្យបញ្ចុកអាហារដល់ក្មេងៗទាំងអស់

ចំណងសុបិន្តWhere stories live. Discover now