ភាគ៨: អាត្មានិយម

13 3 0
                                    

" អូនខ្លាចតែដើរមិនរួច" សម្ដីនៅនិយាយបានមិនមែនថានៅស្ងៀមមិនធ្វើអ្វីទេប៉ុន្តែគឺខ្លួនប្រាណទាំងមូលបណ្ដោយតាមគេអស់ទៅហើយគឺគេកំពុងតែគ្រប់គ្រងសម្រុកមកខ្លាំងឥតល្ហែគ្រាន់តែនាយស៊ាំទម្លាប់នឹងទំហំរបស់គេទើបមិនសូវឈឺ

" ដើរមិនរួចបងបីក៏បាន" សម្ដីផ្ចាញ់របស់រាងក្រាស់សឹងតែអាចនាំឲ្យរាងតូចយំបង្ហូរទឹកភ្នែកដោយក្ដីអាណិតបានគួរឲ្យអាណិតណាស់បណ្ដោយតាមគេពីមួយម៉ោងចូលមួយម៉ោងរាប់ទឹកភ្លេច

" បង! ប៉ុន្មានហើយ?"ចាន់សួរដោយចងចិញ្ចើមជាចម្ងល់

" ទើបតែប្រាំពីរ"នាយឆ្លើយធម្មតារួចញញឹមនាំឲ្យចាន់ព្រឺសម្បុរជាមួយស្នាមញញឹមរបស់គេ

" កុំបន្តអីយប់ណាស់អូនងងុយ ឡើងមកគេងមកកុំបន្តអី"ចាន់រាងច្រាលជាមួយគេបណ្ដោយប្រាណតាមទៀតដល់ភ្លឺមិនខាន នាយសម្រុះសម្រួលដល់វេនខ្លួនលួងលោមមនុស្សកំហូចឲ្យឡើងគេងម្ដងហើយ

" អូនសុំណា!?បងមកគេងមកគេងអោបអូនក៏បាន" ដោយអុីបូនៅតែសម្លឹងមុខមិនព្រមនិយាយតបតតាមប្រហែលជាងក់ងរបានជាត្រូវលួងដឹកដៃឲ្យឡើងគ្រែគេង

" ដល់ម៉ោងគេងហើយ" នាយនិយាយនិងដាក់ខ្លួនគេងអោបរាងតូចគ្រាន់តែក្បាលដល់ខ្នើយភ្លាមនាយលក់ភ្លឹង ងងុយហើយនៅថាចង់បន្តក្បាច់ទៀត គិតចុះគិតឡើងមិនដឹងជាអ្នកណាឲ្យប្រាកដដែលកាត់តាមក្មេងនោះ

" មនុស្សក្បាលខូច ជុប~~" ចាន់សម្លឹងមុខគេហើយឆ្លៀតថាឲ្យទើបថើបមាត់រួចបិទភ្នែកគេងតាមគេ

ព្រឹកព្រលឹមនៅខាងផ្ទះរបស់ ស៊ាវចាន់ អ្នកបម្រើរៀបចំទុកអាហារឲ្យអ្នកដែលមានឋានៈធំហើយឃើញចៅហ្វាយនាយទាំងពីរបាត់ចៅហ្វាយនាយ ស៊ាវចាន់ មិនឃើញត្រឡប់មកតាំងពីទៅដោះស្រាយការងារធ្វេសប្រហែសរបស់ ក្រេស

" អ្នកប្រុសតូចតែងតែបែបនេះញឹកញាប់?" ក្រេសសួរមិនចំជាអ្នកបម្រើឬអ្នកនាងធំស៊ាវមុីណានោះទេតែតាមសំនួរនេះពួកអ្នកបម្រើមិនហ៊ានលូកមាត់មុនចៅហ្វាយនាយ

" យូរៗម្ដងទេ ថ្ងៃនេះនឹងមានគម្រោងបង្ករឿងអ្វីទៀតទេ?" មុីណា ញាំបណ្ដើរអូសអេក្រង់បួនជ្រុងមើលព័ត៌មានបណ្ដើរតាមចរឹតចូលចិត្តតាមដានសង្គមខាងក្រៅរបស់នាង

ចំណងសុបិន្តWhere stories live. Discover now