ភាគ៩: ផែនការដេញថ្លៃពេជ្រ

10 2 0
                                    

The Xiao Group...

"រៀបចំការដាក់តាំងពិព័រគ្រឿងពេជ្រនៅសប្ដាហ៍ក្រោយរៀបចំឲ្យបានឆាប់រហ័សកុំធ្លោះធ្លោយ" មុីណា បញ្ជាបុគ្គលិកខាងផ្នែករៀបចំគ្រឿងពិព័រសម្រាប់ការដេញថ្លៃកើបយកលុយប្រាក់លានប្ដូរជាមួយគ្រឿងពេជ្រមិនសុទ្ធ!!!

" បាទ ចាស" គ្រប់បុគ្គលិកទទួលផ្នែកការងារនេះឆ្លើយម្នាក់មួយម៉ាត់អោនគំនាប់គោរពចេញទៅមិនភ្លេចបិទទ្វារការិយាល័យដ៏ធំល្វឹងល្វើយស្មើនឹងរាជដំណាក់ស្ដេច

គ្រប់កាយវិការគ្រប់ទីកន្លែងក្នុងក្រុមហ៊ុនលក់គ្រឿងពេជ្រទាំងអស់ត្រូវបានតភ្ជាប់បំពាក់កាំមេរ៉ាសុវត្ថិភាពដែលមានប៉ូលីសជុងរួយជាអ្នកមើលការខុសត្រូវតាមដានគ្រប់ពេលវេលាអ្វីដែលនាយចាប់អារម្មណ៍មើលខ្លាំងជាងគេគឺបន្ទប់ធ្វើការរបស់ស្រីក្រមុំរូបស្អាតខ្លាំងបែបនេះតើមានដែរឬប្រុសសង្ហាឯណាមិនចាប់អារម្មណ៍

" ហេឡូ ចាន់ មានការអីឬ?" នាងក្រមុំលើកទទួលទូរស័ព្ទប្អូនប្រុស

(ខ្ញុំទៅរកបងបាទេ)
" មករកបងខ្លាចថាមិនបានក្រុមហ៊ុនបងបង្កប់ទៅដោយកាំមេរ៉ាអាចប៉ះពាល់ដល់ឯង" មុីណាបដិសេធប្អូនខ្លាចថានាំទុកព្រោះតែគ្រប់ជ្រុងសុទ្ធតែបង្កប់កាំមេរ៉ាអាចចាប់ចាន់បាននឹងមានរឿង

(ខ្ញុំនឹងទៅនិយាយជាមួយបងពីរឿងនេះ)ចាន់ដាក់ទូរស័ព្ទចុះបន្ទាប់ពីនិយាយធុរៈរួចរាល់ជាមួយទឹកមុខមាំទាំនៅនឹងថ្កល់របស់គេសមជាស៊ាវចាន់ជាម៉ាហ្វៀមែន

ចាន់ជាមនុស្សមុខពីរ???

មិនយូរប៉ុន្មានស៊ាវចាន់បានបង្ហាញវត្តមាននៅក្នុងកាំមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុនតែស្ដែងណាស់ដែល ជុងរួយមិនស្គាល់ស៊ាវចាន់ជាអ្នកណា

" ហេតុអីបងយល់ព្រមឲ្យគេបំពាក់កាំម៉េរា?"ចាន់សួរដោយចងចិញ្ចើម

" បើបងមិនសហការប៉ូលីសនឹងសង្ស័យ"

" វាជាល្បិចប៉ូលីស" ចាន់ប្រាប់បងស្រីឲ្យយល់រឿងពិតប្រាកដដែលអាចអូសទាញចម្ងល់ពីបងស្រីឲ្យចងចិញ្ចើមវិញម្ដង

" ថាម៉េច?"

" លាងលុយជារឿងសំខាន់បើបងជាប៉ូលីសមិនចម្លែកចិត្តទេឬ? ដែលក្រុមហ៊ុនយើងនេះភ្ញៀវចូលទិញច្រើនលក់សុទ្ធតែរបស់ល្អហេតុអីគ្មាននរណាចាប់បានថាកន្លែងយើងគ្មានលំហូរចូលប្រាក់ក្លែងក្លាយ?" ចាន់រៀបរាប់ប្រាប់បងស្រីពន្យល់មួយៗតាមកាយវិការមួយៗនៅក្នុងកាំម៉េរាមិនខ្លាចថាត្រូវចាប់បានព្រោះកាំម៉េរាថតជាប់តែរូបភាពប៉ុន្តែថតសំលេងមិនបាន

ចំណងសុបិន្តWhere stories live. Discover now