" ត្រូវហើយថ្ងៃស្អែកមានកម្មវិធីសម្បុរសធម៌ឧបត្ថម្ភប្រាក់លានមកខាងមណ្ឌលតើលោកនឹងទំនេរចូលរួមទេ?" ឆ្លៀតពេលនេះ ចាន់អញ្ជើញសាកសួរគេប្រមូលផ្ដុំអ្នកចូលរួមឲ្យបានច្រើនជាកិត្តិយសនៅខាងមណ្ឌល
" ប្រហែលអាចដែរ មែនហើយមានរឿងចង់សួរ ហេតុអីមជ្ឈមណ្ឌលនេះដូចមន្ទីពេទ្យ?" អុីបូ សួរនេះគឺត្រូវចំចំណុចនៃចម្ងល់ព្រោះមានឧបករណ៍ពេទ្យនិងថ្មាំឲ្យក្មេងៗជាប្រចាំម្យ៉ាងនេះមិនមែនជាកម្មសិទ្ធរបស់រដ្ឋតែជារបស់ឯកជន
" ក្មេងៗទាំងអស់ពួកគេទទួលរងជំងឺទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ក្មេងខ្លះយកមកនៅមណ្ឌលតាំងពីពួកគេជាទារកត្រូវឪពុកម្ដាយចិត្តអប្រិយបោះបង់ចោល ក្មេងខ្លះទៀតត្រូវឪពុកម្ដាយវាយដំធ្វើបាបរាល់ថ្ងៃ ដូច្នេះលោកគួរតែយល់ពីបញ្ហាព្យាបាលក្មេងរាល់ថ្ងៃ" ចាន់ទម្លាក់ទឹកមុខស្រពាប់ស្រពោនខណៈដែលនិយាយដល់រឿងនេះ
" ក្មេងភាគច្រើនមានជំងឺទាំងអស់នេះ?" អុីបូ នៅតែសួរដេញដោលជាបន្តបន្ទាប់
" ជំងឺខ្វះភាពកក់ក្ដៅ ពួកគេត្រូវការភាពកក់ក្ដៅ ហេតុនេះហើយ..."
" ហេតុនេះហើយបានជាឯងផ្ដល់ភាពកក់ក្ដៅឲ្យពួកគេ?" អុីបូ សួរកាត់ន័យយល់ ចាន់ងក់ក្បាលនិងញញឹមរួចដើរចេញពីទីនេះ
" ហេតុអីលោកដើរតាមខ្ញុំ?" ចាន់ឈប់បែរខ្នងឃើញគេដើរតាមខ្លួនមិនព្រមបែកផ្លូវទៅណា
" មិនដឹងដែរខ្ញុំមើលទៅឯងទាក់ទាញខ្លាំងណាស់" អុីបូ ឆ្លើយមិនដឹងហ៊ាននិយាយត្រង់
" ឈប់ដើរតាមខ្ញុំបានហើយ" ចាន់ មិនងាយសុីជោជាមួយទេទាក់ទាញស្អីទៅជាលេសនិយាយរួចឲ្យតែមាត់ក៏មិនប្រាកដ
" បន្ទាប់មកតើឯងនឹងទៅណា?"
" ...." ចាន់មិនឆ្លើយសម្លឹងមុខគេរួចញញឹមហើយវិនាទីបន្ទាប់គឺអ្នកទាំងពីរនៅជាមួយគ្នាដដែលតែកន្លែងខុសគ្នាគឺ ចាន់ដែលនាំគេមកញាំការ៉េមអង្គុយបង់នៅសួនសាធារណៈមិនថាថ្ងៃឬយប់ទីនេះពោរពេញទៅដោយមនុស្សមិនងាយនឹងស្ងាត់ឡើយ
" មិនស្មានថាឯងកាត់ក្មេងតាមពួកគេ" អុីបូ ញាំសុខៗនឹកឃើញនិយាយរករឿងរាងតូចឥតឈប់
YOU ARE READING
ចំណងសុបិន្ត
Romanceវាជាសេចក្ដីផ្ដើមនៃទំនាក់ទំនងពួកយើងទាំងពីរ!!! ពួកយើងប្រៀបដូចមនុស្សពីរនាក់ផ្សេងពីគ្នា ជួបគ្នាស្លូតបូតកំប្លែងលេងសើចមានភាពរស់រវើកប្ដូរពណ៌ស៊ីជម្ពូរប៉ុន្តែ... ក្លាយជាមនុស្សម្នាក់ផ្សេងពីគ្នាដោយម្ខាងជាម៉ាហ្វៀរកស៊ីខុសច្បាប់និងម្ខាងទៀតជាប៉ូលីសមានតួនាទីកំចាត់អ...