ភាគ១៣: how to play

9 3 0
                                    

( មុខមាត់ស្រស់សង្ហារបែបនេះជាកូនកាត់ឬអត់វ៉ើយ កូនចិនគ្មានអ្នកដែលសង្ហារដល់ម្ល៉ឹងនោះទេ សូម្បីយើងជាស្រីក៏ប្រៀបមិនបាន សម្លឹងតែទូរស័ព្ទមិនចាប់អារម្មណ៍អ្នកណាមកអង្គុយជាមួយ មើលទៅយកចិត្តទុកដាក់នឹងការងារខ្លាំងណាស់ ប៉ុន្តែតាមសង្គេតយូរទៅគេមិនដូចមិនចាប់អារម្មណ៍មនុស្សស្រីនោះទេ ឬមួយគេ...)

( ឬមួយគេជាប្រភេទស្រឡាញ់មនុស្សដែរ!? បើចឹងមែនជាប្រុសធីអូភីឬជាប្រុសប៊ីដប់ប៊លធីទៅ?)អុីមុី គិតតែពីសម្លឹងប្រុសនៅចំពោះមុខថែមវិភាគមើលគេឡើងយូរមិនហ៊ាននិយាយឮៗនៅចំពោះមុខស៊ូទ្រាំនិយាយក្នុងចិត្ត

កុំជោរជាមួយអុីមុី និយាយដើមគេនៅក្នុងចិត្តម្នាក់ឯងក៏បានដែរទោះអត់គ្នានិយាយភ្លឹកមើលគេទាល់តែគេងើបមុខឡើងមកមើលចំនាងគេចខ្សែភ្នែកមិនទាន់ស្មានមិនដល់គេងើបមុខមកសម្លឹងខ្លួនចំបែបនេះត្រូវគេចាប់បាននៅនឹងមុខស្រស់តិចគេចោទប្រកាន់ថាយើងលួចមើលគេអីទៅ

" មើលមុខខ្ញុំឆ្អែតឬនៅ?" ក្រេស សួរនាងចំៗជាមួយទឹកមុខមាំដូចផ្ទាំងសិលារបស់គេ អ្នកដែលត្រូវគេសួរវិញរកចម្លើយតបឲ្យមិនបានមានតែលើកកែវកាហ្វេផឹកសិន

" បើខ្ញុំហ៊ានសួរ លោកហ៊ានឆ្លើយទេ?" គេដាក់សំនួរឲ្យដែលមិនចង់ឆ្លើយទើបចង់មានសំនួរឲ្យគេឆ្លើយមិនចេញឬមិនចង់ឆ្លើយដូចគ្នាព្រោះតែនាងជឿជាក់ថាសំនួររបស់ខ្លួនមានឥទ្ធិពលហើយការគិតរបស់នាងគឺ85%ដែលគេទទួលស្គាល់ថានាងស្មានមិនដែលខុស

" នាងគិតថាសំនួររបស់នាងពិបាកធ្វើឲ្យខ្ញុំឆ្លើយមិនចេញ?" ក្រេស តបវិញជាសំនួរ

" លោកស្រឡាញ់ប្រភេទដូចគ្នាមែនទេ?" នេះហើយជាសំនួររបស់ស្រីស្អាតមិនខ្លាចគេ អ្នកចំពោះមុខឮហើយធ្វើមុខឆ្ងល់មានកម្លាំងខឹងបន្តិចដែលនៅសុខៗមានក្មេងស្រីដែលនៅមិនដឹងខ្យល់អីមកសួរនាំទាំងងងិតបែបនេះ

( នាងដឹង? ស្រីម្នាក់នេះ...?) ក្រេស ផ្ដោតសំនួរនៅក្នុងចិត្តមើលទៅកាន់នាងចំដោយមិនបានគិតឆ្លើយសំនួរនេះទេរហូតដល់ធ្វើឲ្យនាងគិតថាគេពិតជាឆ្លើយមិនចេញរឹតតែធ្វើឲ្យខ្លួនឯងជឿជាក់ថានាងគិតមិនខុស

ចំណងសុបិន្តWhere stories live. Discover now