" បងគ្មានជម្រើសទេ រាល់យប់ពេលគេងបងនឹកអូនមិនចង់បែកឡើយ" អុីបូ ឆ្លើយតម្រូវតាមតែចិត្តខ្លួនឯងនិយាយបែបនេះចង់ឃុំគ្រងគេទុកឬយ៉ាងម៉េច
" ចឹងបងត្រូវហាមចិត្តគំនិត បេះដូងបង ស្មារតីបង ខួរក្បាលបង កុំឲ្យគិតដល់អូនច្រើនពេក កុំនឹកខ្លាំងពេកអី និងកុំដាក់ចិត្តស្រឡាញ់អូនខ្លាំងពេក"ចាន់និយាយប្រាប់នាយយ៉ាងវែងទាំងញញឹមព្យាយាមប្រាប់នាយដាស់តឿនគេកុំឲ្យមានអារម្មណ៍ចំពោះខ្លួនខ្លាំងពេកនោះក៏មកពី...
" ហេតុអីអូននិយាយបែបនេះ? បងស្រឡាញ់អូនគឺជាការពិត មិនថាយ៉ាងណាអូនជាមនុស្សបងស្នេហ៍" រឹតតែដាស់តឿនគេរឹតតែទទួលបានពាក្យពិតចេញពីគេរឹតតែមានអារម្មណ៍ខ្លាចមានកំហុសធ្វើឲ្យគេឈឺចាប់នៅថ្ងៃណាមួយ
" ជូនអូនត្រឡប់ទៅវិញបានហើយ" ចាន់សម្លឹងមើលមុខគេយូរបន្តិចព្រោះតែពាក្យប៉ុន្មានម៉ាត់របស់គេក៏ធ្វើជាចប់រឿងទាចង់ត្រឡប់ទៅវិញ
" អូននៅចាំថ្ងៃពួកយើងចុះទុនបេះដូងជាលើកដំបូងដែរទេ?" នាយសួរនាំឲ្យរាងតូចធ្វើមុខឆ្ងល់ហើយក៏ដើរទៅជ្រុងម្ខាង ចាន់តាមមើលដំណើររបស់គេទៅឈប់នៅពីមុខទូការ៉េម ចាន់ញញឹមនិងចាំគេត្រឡប់មកវិញ
" ការ៉េមដែលអូនចូលចិត្ត ហើយជារបស់អូនចូលចិត្តនេះហើយដែលធ្វើឲ្យពួកយើងបានស្និតស្នាលនឹងគ្នា" អុីបូ ត្រឡប់មកវិញជាមួយការ៉េមពីរសម្រាប់ខ្លួនឯងនិងសម្រាប់សង្សាព្រមទាំងរៀបរាប់ប្រដេញរំលឹកនូវរឿងថ្ងៃនោះជាមួយអនុស្សាវរីយ៍ចាំមិនភ្លេចរវាងទំនាក់ទំនងរបស់ពួកគេ
" មែនហើយកាលនោះបងញាំរបស់អូន នៅពេលនោះអូនក៏បានសួរបងប៉ុន្តែចម្លើយរបស់បងគឺគ្រាន់តែចូលចិត្តមានអារម្មណ៍ទើបចង់ដាក់ទុនសាកមើល" ចាន់ បកការ៉េមញាំ និយាយដោយសម្លឹងការ៉េមនៅក្នុងដៃ ចុងប្រយោគក៏ញញឹមនឹកឃើញរឿងចាស់មានក្ដីសុខ
" នោះគ្រាន់តែជាទុនលក្ខខណ្ឌប៉ុន្តែពេលនេះវាលែងមានប្រសិទ្ធិភាពទៀតហើយ បងបានស្រឡាញ់អូនពិតប្រាកដហើយ ស៊ាវចាន់ ចុះអូនវិញ? ស្រឡាញ់បងដូចបងស្រឡាញ់អូនទេ?" អុីបូ បន្តបង្ហាញអារម្មណ៍សួរចំច្បាស់ៗរងចាំចម្លើយតើគិតឬយ៉ាងណាគ្រប់យ៉ាងត្រៀមខ្លួនរួចរាល់ដើម្បីទទួលចម្លើយមិនថាវាជាអ្វីក៏ដោយ
YOU ARE READING
ចំណងសុបិន្ត
Romanceវាជាសេចក្ដីផ្ដើមនៃទំនាក់ទំនងពួកយើងទាំងពីរ!!! ពួកយើងប្រៀបដូចមនុស្សពីរនាក់ផ្សេងពីគ្នា ជួបគ្នាស្លូតបូតកំប្លែងលេងសើចមានភាពរស់រវើកប្ដូរពណ៌ស៊ីជម្ពូរប៉ុន្តែ... ក្លាយជាមនុស្សម្នាក់ផ្សេងពីគ្នាដោយម្ខាងជាម៉ាហ្វៀរកស៊ីខុសច្បាប់និងម្ខាងទៀតជាប៉ូលីសមានតួនាទីកំចាត់អ...