ភាគ១៤:សំណាង???

19 3 0
                                    

" តាមចិត្តឯងចុះ " នាងអស់ជម្រើសក្នុងការបញ្ចុះបញ្ចូលប្អូនប្រុសមានតែស្របតាមនិងដើរចេញត្រឡប់ទៅវិញតែប៉ុណ្ណោះនៅក៏គ្មានប្រយោជន៍

ពេលល្ងាចមកដល់ ស៊ាវចាន់ ណាត់ជួបគ្នាជាមួយ វ៉ាងអុីបូ ខណៈនេះគឺមកមើលបន្ទប់រស់នៅរបស់ពួកគេទាំងពីរ ត្រូវមករកកន្លែងស្នាក់សម្រាប់តែពីរនាក់និងប្រើជីវិតរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ ប៉ុន្តែដោយឡែកការងារមិនចូលគ្នា

ម្នាក់ប្រកបដោយបើកចំហរនិងម្នាក់ទៀតមានការលាក់បាំង គ្រប់ពេលទំនិញត្រូវដឹកចេញចូលគឺ ស៊ាវចាន់ តែងពង្វក់ស្មារតី អុីបូ ទៅតាមវិធីរបស់ខ្លួនដូច្នេះរាល់លើកមានការទប់ស្កាត់ទំនិញគឺគ្មានវត្តមាន អុីបូ ចុះត្រួតពិនិត្យ ចំណែក ជុងរោយ ជាមិត្តក៏គ្មានផ្នែកតួនាទីពាក់ព័ន្ធខាងទំនិញនេះដែរ

ពេលវេលាកាន់តែជ្រេទៅទំនិញរបស់ខុសច្បាប់កាន់តែមានកំណើន ការរកសុីជួញដូរនៅផ្លូវខ្មៅងងឹតមានភាពរីកច្រើនលឿនខ្លាំងប៉ុន្តែក្រុមការងារប៉ូលីសចុះបង្ក្រាបមិនអស់ហើយថែមទាំងធ្វើឲ្យអាជីពមានភាពល្បីនិងមានអំណាចក្នុងប្រទេសទៅវិញ

" បងមកវិញហើយ យ៉ាងម៉េចដែរការប្រជុំលើកនេះ?" ចាន់ មកទទួលរាងក្រាស់ចេញពីធ្វើការដោយជួយដោះសម្លៀកបំពាក់ឯកសណ្ឋានឲ្យនិងឆ្លៀតសួរព័ត៌មានការងារដែលទទួលបាន

" ថ្នាក់លើចាត់ក្រុមថ្មីដាក់បន្ទុកឲ្យ ជុងរោយ ជាអ្នកស៊ើបអង្គេតរឿងក្ដីនេះ បកស្បែកមុខមេខ្លោងធំឲ្យបាន" ការរៀបរាប់របស់នាយប្រកបដោយទឹកមុខប្រាកដប្រជាខ្លាំងណាស់មើលទៅម្ដងនេះរឹតបន្តឹងមួយឈុតធំ

" ប៉ុន្តែបើគាត់គ្មានជំនាញស៉ើបតើដំណើរការបានយ៉ាងម៉េច?" ចាន់ សួរបន្តធម្មតាស្រាប់ហើយគ្មានជំនាញទោះចាត់បែបណាក៏គ្មានលទ្ធផលដូចដែលគ្នាម្លេះហើយក៏ត្រូវដឹងពីគោលនយោបាយរបស់ក្រុមប៉ូលីសថាគេនឹងស៉ើបបែបណា

" មិនបារម្ភទេគេក៏ជាអតីតក្នុងក្រុមស៉ើបអង្គេតម្យ៉ាងលើកនេះរួមដៃជាមួយអ្នកជំនាញឆ្នើមបងគិតថាមិនយូរទេ"អុីបូ ក៏ប្រាប់តាមប្រវត្តិការងាររបស់មិត្តរឿងអ្វីក៏ដោយឲ្យតែ ចាន់ ឆ្ងល់ចង់ដឹងនាយមិនលាក់ទោះជារឿងការងារក៏ដោយទាំងអស់នេះក៏មកពីទុកចិត្តនិងស្រឡាញ់

You've reached the end of published parts.

⏰ Last updated: Jan 22, 2023 ⏰

Add this story to your Library to get notified about new parts!

ចំណងសុបិន្តWhere stories live. Discover now